04/08/2026
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានសម្របសម្រួលកិច្ចប្រជុំ ស្ដីពី ការរៀបចំសេចក្ដីណែនាំស្តីពីដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតសិក្សា និងទិសដៅអនុវត្តសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា២០២៦–២០២៧ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយកខុទ្ទកាល័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំ ថ្នាក់ដឹកនាំនិងមន្ត្រីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ។
#អគ្គនាយកដ្ឋានអប់រំ