យុវជន៧មករា

យុវជន៧មករា Political News

សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្ត...
06/08/2026

សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ គឺជាផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលស្លូតត្រង់កំពុងរស់នៅ ដែលត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 និងការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥មីលីម៉ែត្រ ជាច្រើនគ្រាប់ បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
Press Release
Unofficial Translation
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the general public as well as members of national and international media outlets as follows:
On Thursday, 06 August 2026, at 08:30 a.m., the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the participation of the ASEAN Observer Team, Cambodia (AOT-KH), to observe, verify, and report on the border situation in the areas of North Sra'aem Village, Sra'aem Commune, Choam Ksan District, Preah Vihear Province, which is a residential area inhabited by innocent civilians.
Please also note that the above location is not a military site, but rather the homes where innocent civilians live, which was attacked by the Thai military forces in December 2025 through bombings by F-16 fighter jets and the firing of multiple 155mm artillery shells, resulting in severe destruction and damage to people's homes, personal property, and numerous civilian infrastructures.
At the same time, Cambodia has consistently provided its full support to the ASEAN Observer Team (AOT) and has emphasized the indispensable importance of strengthening the role and mandate of the AOT in order to verify and ensure the full and effective implementation of the ceasefire, to promote transparency, accountability, and mutual trust.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Thursday, August 6, 2026

ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)១- បារាំងបានប្រាប់ហើយថាសៀមនិងកម្ពុជាត្រូវតែប្រើផែនទីបារាំង-សៀម ហេតុនេះស...
06/08/2026

ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

១- បារាំងបានប្រាប់ហើយថាសៀមនិងកម្ពុជាត្រូវតែប្រើផែនទីបារាំង-សៀម ហេតុនេះសៀមត្រូវដកថយចេញពីទឹកដីខ្មែរជាបន្ទាន់?
២- ជនភៀសខ្លួនកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានខ្លួនបាន លុះត្រាតែសៀមដកថយពីទឹកដីកម្ពុជា និងសងគ្រប់យ៉ាងមកកម្ពុជាវិញ?
៣- សៀមត្រូវរុះរើលួសបន្លានិងទូកុងតឺន័រចេញពីទឹកដីខ្មែរ ហើយដកថយកងកម្លាំងចូលទៅប្រទេសសៀមវិញ។
៤ -ដើម្បីសៀមវិលត្រឡប់ទៅសៀមវិញ លុះត្រាតែមានកម្លាំងសន្តិភាពរបស់អ.ស.បចូលមកធ្វើការតម្រូវឲ្យសៀមដកថយឲ្យអស់ពីទឹកដីកម្ពុជា។
៥- សៀមត្រូវរំលាយចោលរាល់សំណង់ដែលបានសាងសង់ក្នុងទឹកដីកម្ពុជា លើកលែងតែហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ចេញ ។
៦- ក្រុម AOT បានចុះផ្ទាល់ដល់ទីតាំងសៀមឈ្លានពាននៅតាមព្រំដែនក្នុងទឹកដីកម្ពុជា ទោះសៀមខិតខំប្រកែកយ៉ាងណាក៏មិនអាចគេចរួចពីឧក្រឹដ្ឋកម្មសង្គ្រាមដែលពួកវាបានធ្វើដែរ។
៧- អាសៀមមិនមែនជាមហាអំណាចពិភពលោកទេ តែវាចង់តាំងខ្លួនជាមហាអំណាចពិភពលោកនិងធ្វើអ្វីតាមអំពើចិត្តវា។
៨- អ.ស.បបានសម្រេចឲ្យសៀមទទួលខុសត្រូវចំពោះអំពើឈ្លានពានលើកម្ពុជា សៀមត្រូវសងរាល់ការខូចខាតរបស់កម្ពុជានឹងត្រូវប្រគល់គ្រប់យ៉ាងមកឲ្យកម្ពុជាវិញ ព្រមទាំងរកអ្នកទទួលខុសត្រូវសៀមផង។
៩- សៀមថាចិនគឺជាបងប្អូនគ្រួសារតែមួយ តែសៀមរើសអើងជនជាតិចិនតាំងពីនាំគ្នាវាយទេសចរណ៍និងហាមជនជាតិចិនរាប់សិបនាន់មិនឲ្យឡើងយន្តហោះ?
១០- ក្រោយរើសអើងជាមួយទេសចរណ៍សៀមបានព្រមានប្រទេសចិនឲ្យចេញសេចក្តីថ្លែងការណ៍ដែលសៀមថាផ្តេសផ្តាស់ នេះបានចំជាបងប្អូនគ្រួសារតែមួយមែន?

06/08/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការសិក្សាដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានា ទាក់ទងនឹងការអប់រំបណ្ដុះបណ្តាល និងសិក្សាស្រាវជ្រាវ ដែលបាននិងកំពុងកែលម្អ វិស័យអប់រំនៅកម្ពុជាជាលំដាប់។

ទង្វើច្រង៉េងច្រង៉ាងរបស់ជនជាតិថៃ បានឆ្លុះបញ្ចាំងពីសណ្តានចោលម្សៀតថោកទាបរកលេខដាក់គ្មាន សូម្បីតែមន្ត្រីសន្តិសុខរបស់អាកាសយានដ...
06/08/2026

ទង្វើច្រង៉េងច្រង៉ាងរបស់ជនជាតិថៃ បានឆ្លុះបញ្ចាំងពីសណ្តានចោលម្សៀតថោកទាបរកលេខដាក់គ្មាន សូម្បីតែមន្ត្រីសន្តិសុខរបស់អាកាសយានដ្ឋានសុវណ្ណភូមិ បានធ្វើកាយវិការរើសអើងពូជសាសន៍ និង «បង្ហាញអាកប្បកិរិយាព្រមទាំងកាយវិការមិនសមរម្យ ក្នុងអំឡុងបំពេញការងារ» ។

ដូច្នេះ សូមបងប្អូនគ្រប់ជាតិសាសន៍ក្នុងលោក ឈប់ទៅទេសចរណ៍កាន់ប្រទេសថៃ ដែលជាប្រទេសគ្មានសន្តិសុខ គ្មានសុវត្ថិភាព ដល់យើងទាំងអស់គ្នា។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនី...
06/08/2026

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃ​ទី៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ប្រគល់​សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ពិធីនេះរៀបចំឡើង នៅ​មជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត និងសម្ពោធអគារសិក្សាថ្មីរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិត មាតាបិតា អាណាព្យាបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលជាការសមិទ្ធផលកើតចេញពីការប្រឹងប្រែងរួមគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងការទទួល​ខុសត្រូវ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានា ទាក់ទងនឹងការអប់រំបណ្ដុះបណ្តាល និងសិក្សាស្រាវជ្រាវ ដែលបាន និង
កំពុងកែលម្អ វិស័យអប់រំនៅកម្ពុជាជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់​គ្រង សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដែល​បានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ជាពិសេសការពង្រឹងអភិបាលកិច្ច, ការកែលម្អកម្មវិធីអប់រំ​បណ្តុះ​បណ្តាល, ការអភិវឌ្ឍសមត្ថភាពក្នុងការស្រាវជ្រាវ និង បង្រៀន របស់សាស្ត្រាចារ្យ, ការធ្វើទំនើប​កម្មហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់បរិយាកាសសិក្សាស្រាវជ្រាវ និងការពង្រីកកិច្ចសហ​ប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស និងដៃគូពាក់ព័ន្ធ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធថ្មី រួមមាន អគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ ដែលសម្ពោធដាក់ឱ្យ​ប្រើប្រាស់នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពឥតឈប់ឈរ និងការប្ដេជ្ញាចិត្តយ៉ាងក្លៀវក្លា របស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ដ៏ពិតប្រាកដមួយនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រា​ចារ្យ និងបុគ្គលិកសាកលវិទ្យាល័យ បន្តខិតខំលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង នវានុវត្តន៍, ទាំងផ្នែកអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ និងសិក្សាពេញមួយជីវិត សំដៅចូលរួម​ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច, នីតិសាស្ត្រ,យុត្តិធម៌ និង រដ្ឋបាលសាធារណៈប្រកបដោយចំណេះដឹងទូលាយ, ជំនាញច្បាស់លាស់, សីលធម៌ និង វិន័យ ព្រមទាំង មនសិការស្នេហាជាតិ និងប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាពពេញលេញ ទូទាំង​ប្រទេស ក្នុងរយៈពេលជិត ២៨ ឆ្នាំនេះ កម្ពុជា បានពូនជ្រំសមិទ្ធផលដ៏ត្រចះត្រចង់​ជាច្រើនរាប់​មិន​អស់ និងកំពុងបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថាន​ការណ៍នយោបាយ, សង្គម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខភាពសាធារណៈ និងការប្រែ​ប្រួល​អាកាសធាតុ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន​ដាក់ចេញ «យុទ្ធ​សាស្ត្រ​បញ្ចកោណ» ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេល​វែង ដោយបន្តផ្តល់​អាទិភាព​ទី១ ដល់ «មនុស្ស» និងបន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្ដូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម
ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងលើក​កម្ពស់​គុណភាព នៃការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់, ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃ និម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និង បច្ចេកវិទ្យាឌីជីថល តាមរយៈ ការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌ
ការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និង​អភិបាល​កិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃ​បដិវត្តឧស្សាហកម្ម៤.០ តាមរយៈការកែលម្អវេទិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការ​ផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេក​វិទ្យាឌីជីថលទៅ​ក្នុង​ការរៀន និងការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន និងការ​បង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច​ជាតិ, បរិវត្តកម្មបច្ចេកវិទ្យា, និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំត្រូវបន្តយកចិត្តទុកដាក់ខ្ពស់​លើ​ការ​​អភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួត​ប្រជែងក្នុង​ទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួត​ប្រជែង​លើគ្រប់​ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់​យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និងកសាង​សង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកដល់​ការកសាងពលរដ្ឋ ឌីជីថល និងបង្កើនសមត្ថភាពសិស្សនិស្សិតលើវិស័យឌីជីថល សំដៅបង្កើន​ប្រសិទ្ធ​ភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថល ព្រមទាំងលើក​កម្ពស់​ដល់​ស្វ័យសិក្សា​របស់សិស្សនិស្សិត។ ដោយត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន សម្រាប់ជំរុញការបណ្ដុះបណ្តាលតាមប្រព័ន្ធអនឡាញ សំដៅសម្រេចបានការអប់រំប្រកបដោយនិរន្តរភាព និង បរិយាប័ន្ន ព្រមទាំង
លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពី​ការ​លើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធី​បង្រៀន និងសម្ភារ បរិក្ខារ ឱ្យបានសមស្របនឹងចក្ខុវិស័យនៃការអប់រំសតវត្សទី២១។ ទន្ទឹមនេះ ត្រូវ​បន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ជាពិសេសការរៀបចំឱ្យមាន​បណ្ណាល័យ​ដែល​បើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការស្រាវជ្រាវ នៅតាមគ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីរបស់និស្សិតនៅថ្ងៃនេះ នឹង​ក្លាយជា​អ្នក​ជំនាញផ្នែកច្បាប់ រដ្ឋបាលសាធារណៈ និងសេដ្ឋកិច្ច ដែលនឹងត្រូវចូលរួមបំពេញការងារជាក់​ស្ដែង​នៅ​ក្នុងសង្គម។ សម្តេចសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែល​ទទួល​បានពីសាកលវិទ្យាល័យនេះ ទៅអនុវត្តការងារ ក្នុងគោលដៅបំពេញតម្រូវការផ្ទាល់​ខ្លួន គ្រួសារ ក៏​ដូច​ជាចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ទៅតាមសេចក្តីត្រូវការជាក់​ស្ដែង​ក្នុងវិស័យនីមួយៗ ជាការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យ​លាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួនឱ្យកាន់តែស័ក្តិ​សមជា​ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដ​របស់​ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើ​ប្រជា​ជនដោយស្មោះសរ និងដោយឥតងាករ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារៀនសូត្រមិនត្រូវផ្តោតត្រឹមពិន្ទុ និងចំណេះនោះទេ តែត្រូវផ្តោតលើឥរិយាបថដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក ដោយឆ្នាំដំបូងគេបង្រៀនផ្តោតជាសំខាន់លើឥរិយាបថក្នុងការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់លទ្ធភាពចំពោះការងារដែលទទួលបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សញ្ញាបត្រ និងកម្រិតពិន្ទុ មិនមែនជាកត្តាកំណត់​ភាពជោគជ័យសម្រាប់ការងារ និងជីវិតនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មជ្ឈដ្ឋានការងារដែលល្អប្រសើរត្រូវការគុណភាព បំណិន និងឥរិយាបថ។

06/08/2026

សេចក្តីជូនដំណឹង កម្មវិធីសំឡេងការពិតដើម្បីប្រជាជនសម្រាប់ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦នេះ សម្រាក ០១ថ្ងៃ ដោយសារវាគ្មិនកម្មវិធីជាប់ប្រជុំបន្ទាន់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រិយមិត្តមេត្តាជ្រាបជាដំណឹង។

សូមអរគុណ !!! BayonRadio LiveBAYON Radio News

06/08/2026

ការផ្សាយបន្តផ្ទាល់ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី "ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច"។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ សីហា ២០២៦

05/08/2026

៩ថ្ងៃក្រោយអ្នករាយការណ៍សិទ្ធិមនុស្សចុះទៅ A0T ក៏បានចុះទៅបឹងត្រកួន ទីថៃរារាំងពលរដ្ឋ ១៨៧០គ្រួសារ មិនឱ្យចូលផ្ទះវិញ

ព្រហើនណាស់ អ្នកណាឲ្យភាពក្លាហានទៅថៃ ! ក្រោយកើតរឿងថ្មីប៉ះទេសចរចិនបុគ្គល Sihasak ព្រមានទូតចិន កុំចេញសេចក្តីថ្លែងការណ៍ បង្កក...
05/08/2026

ព្រហើនណាស់ អ្នកណាឲ្យភាពក្លាហានទៅថៃ ! ក្រោយកើតរឿងថ្មីប៉ះទេសចរចិនបុគ្គល Sihasak ព្រមានទូតចិន កុំចេញសេចក្តីថ្លែងការណ៍ បង្កការភាន់ច្រឡំ

បុគ្គល Sihasak និយាយថា៖ «ឯកអគ្គរដ្ឋទូតគួរតែចេញមុខមកបកស្រាយអំពីស្ថានភាពនេះ មិនមែនគ្រាន់តែការពារផលប្រយោជន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ។

ការលើកឡើងរបស់គាត់បានធ្វើឡើងបន្ទាប់ពីអ្នកដំណើរជនជាតិចិនប្រហែល ២០ នាក់ត្រូវបានហាមឃាត់មិនឱ្យឡើងយន្តហោះនៅអាកាសយានដ្ឋាន Suvarnabhumi។ ហេតុការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធឺណិត បន្ទាប់ពីមានការលេចចេញនូវវីដេអូដែលបង្ហាញពីមន្ត្រីសន្តិសុខអាកាសយានដ្ឋានថៃម្នាក់ បានធ្វើកាយវិការដែលបង្ហាញពីការរើសអើងជាតិសាសន៍។

05/08/2026

Address

Preah Norodom Boulevard (41)
Phnom Penh
12000

Telephone

+85523262275

Website

Alerts

Be the first to know and let us send you an email when យុវជន៧មករា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to យុវជន៧មករា:

Shortcuts

Share