មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • Home
  • Cambodia
  • Phnom Penh
  • មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា Persons with disabilities foundation (PWDF) is government organization that provide Rehabilitation service in Cambodia.

We also rise founding by donation boxes and investment of any kind business for supporting persons with disabilities.

ព្រះវិហារ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ន...
06/08/2026

ព្រះវិហារ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារក្នុងការផ្តល់សេវាជូនជនមានពិការភាពរបស់សាខាមូលធិនិជនពិការនិងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះវិហារ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន៖ ស្បៀងអាហារ គ្រឿងបរិភោគ ឧបភោគ កាបូបសិក្សា សម្លៀកបំពាក់ និងរទេះរុញ ដើម្បីផ្តល់ជូនជនមានពិការភាពក្រីក្រ ឬជួបការលំបាក ពិសេសជនមានពិការភាពកំពុងស្នាក់នៅជំរំសុវត្ថិភាពបណ្តោះអាសន្ន អតីតយុទ្ធជន និងនិវត្តន៍ជន។

ទន្ទឹមនេះ ឯកឧត្តមនាយក បានផ្តាំផ្ញើការសួរសុខទុក្ខនិងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ ព្រមទាំងបងប្អូនជនមានពិការភាពគ្រប់ៗរូបទូទាំងខេត្ត ពិសេសវីរៈកងទ័ព, អតីតយុទ្ធជន និងនិវត្តន៍។

លើសពីនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសាខាមូលនិធិជនពិការខេត្ត ត្រូវបន្តខិតខំបំពេញការងារផ្តល់សេវា និងយកចិត្តទុកដាក់តាមដានស្ថានភាពរបស់ជនមានពិការភាព ពិសេសអតីតយុទ្ធជន និវត្តន៍ជន និងដើម្បីធានាថាពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប៕

សូមបងប្អូនជនមានពិការភាព អញ្ជើញចូលរួមកម្មវិធី "សុខភាពស្រ្តី និងការស្តារលទ្ធភាពពលកម្ម" (Women’s Health And Rehabilitation)...
06/08/2026

សូមបងប្អូនជនមានពិការភាព អញ្ជើញចូលរួមកម្មវិធី "សុខភាពស្រ្តី និងការស្តារលទ្ធភាពពលកម្ម" (Women’s Health And Rehabilitation) ដែលរៀបចំឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ - ១៣:00 នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ទីតាំង ផ្លូវជាតិ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
https://maps.app.goo.gl/RNtSNhjUgxS4Mhre7
លេខទំនាក់ទំនង៖ ០២៣ ៤៣០ ៣០៤ / ០៩៧ ៥៦៧ ៦៦ ៨៨

05/08/2026
05/08/2026
ប៉ៃលិន៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្...
05/08/2026

ប៉ៃលិន៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តប៉ៃលិន និងមន្ទីរស.អ.យ ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនជនមានពិការភាពក្រីក្រចំនួន ៦នាក់ រស់នៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខ ១យួរ,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១គ.ក, ស្ករស ១គ.ក, ខោអាវ ១កញ្ចប់ និងកាតាបសិស្សសាលាចំនួន ៤ផ្ដល់ជូនកូនជនមានពិការភាពចំនួន៤នាក់។

សូមបងប្អូនជនមានពិការភាពដែលរស់នៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌ...
04/08/2026

សូមបងប្អូនជនមានពិការភាពដែលរស់នៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh

04/08/2026

កញ្ញា កុយ អេនណា ទូតសុឆ្ឆនៈសមាគមតន្រ្តីសំនៀងជនពិការ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ ដើម្បីចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់សាធារណៈជន

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសដ៏ឧត្តុង្គឧ...
04/08/2026

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

04/08/2026
03/08/2026

Address

National Road 6A
Phnom Penh

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85523982306

Alerts

Be the first to know and let us send you an email when មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category