គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

  • Home
  • Cambodia
  • Phnom Penh
  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ This page will provide you updated information on disaster events in Cambodia, region and the world. National Committee for Disaster Management of cambodia

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីប្រកាសតែងតាំងទីប្រឹក្សា គ.ជ.គ.ម.នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិស...
05/08/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីប្រកាសតែងតាំងទីប្រឹក្សា គ.ជ.គ.ម.

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ ជាទីប្រឹក្សានៃ គ.ជ.គ.ម ចំនួន ២រូប រួមមាន ឯកឧត្តម សឿម សិរីរ័ត្ន និងលោកជំទាវ ជិន គឹមលីង មានឋានៈស្មើ អគ្គនាយក។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានណែនាំដល់ទីប្រឹក្សា ទើបទទួលការតែងតាំងថ្មី សូមអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរទៅតាមគោលការណ៍កំណត់ និងបទបញ្ជា។

លើសពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញដល់សមាសភាពថ្នាក់ដឹកនាំទាំងអស់ ត្រូវសហការយ៉ាងជិតស្និទ្ធ ហើយអនុវត្តតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យមានប្រសិទ្ធភាពផងដែរ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២...
05/08/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦។

ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជាកងប្រតិបត្តិការរុករក និងសង្គ្រោះ ទៅលើសម្ភារៈ និងឧបករណ៍ប្រើប្រាស់ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញ ក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ៕

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ...
04/08/2026

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុវឌ្ឍនមង្គលគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ...
03/08/2026

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុវឌ្ឍនមង្គលគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហប...
01/08/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យជីវភាពរស់នៅ និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួនជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើម និងដំណាំរួមផ្សំជាច្រើនទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា ការដាំដុះដំណាំទាំងអស់នេះ នឹងហុចផលសម្រាប់ប្រជាពលរដ្ឋភៀសសឹក ទាំងការលក់ដូរចិញ្ចឹមជីវិត និងការទទួលទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងផ្តល់អនុសាសន៍ឱ្យចុះពិនិត្យ និងតាមដានពីស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកជាប់ជាប្រចាំ៕

ឯកឧត្តម អ៊ុក ឃ្នួច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផលប៉ះពាល់ស្រូវ ដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី៣០ ខែ...
30/07/2026

ឯកឧត្តម អ៊ុក ឃ្នួច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផលប៉ះពាល់ស្រូវ ដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផលប៉ះពាល់ដំណាំស្រូវ ដោយសារគ្រោះរាំងស្ងួត ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.គ.ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យពីសកម្មភាពអនុវត្តវិធានការបូមទឹក ដើម្បីសង្គ្រោះស្រូវប្រជាកសិករ ក្នុ...
30/07/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យពីសកម្មភាពអនុវត្តវិធានការបូមទឹក ដើម្បីសង្គ្រោះស្រូវប្រជាកសិករ ក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យពីវិធានការបូមទឹក ដើម្បីសង្គ្រោះស្រូវប្រជាកសិករ ក្នុងខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះពិនិត្យស្ថានភាពអាងកំពីងពួយ និងការអនុវត្តវិធានការរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីស្ទឹងបរវេលចូលប្រឡាយមេអូរដូនពៅ ដើម្បីប្រើប្រាស់តាមដងប្រឡាយ និងបញ្ជូលទៅអាងកំពីងពួយ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា ផ្អែកតាមស្ថានភាពអាកាសធាតុដែលបន្តមានភ្លៀងធ្លាក់ និងបូករួមវិធានការបូមទឹកពីស្ទឹងចូលទៅប្រឡាយនោះ នឹងអាចជួយដល់ការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករបានកាន់តែច្រើនជាងមុន៕

30/07/2026
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផលប៉ះពាល់ស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តពោធិ៍សាត់នៅព...
29/07/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផលប៉ះពាល់ស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.គ.ម តំណាងក្រសួងកសិកម្ម លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក និងឃុំ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួងនៅថ្ងៃទី២៨...
28/07/2026

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងតំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៕
#គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

Address

អាគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ (៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
12200

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share