Spokesperson for Samdech Thipadei Prime Minister

Spokesperson for Samdech Thipadei Prime Minister ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្រ្តី
(3)

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី ទទួលបន្ទុកលើការងារដូចខាងក្រោម៖
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖
- សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្តី
- ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី
- ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័

ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី
- ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្តី - រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពីព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី៕


Spokesperson for the Prime Minister, (official name), is under the supervision of the Prime Minister's Cabinet and is given responsibility for Information affairs related to the Prime Minister of Cambodia. The Prime Minister’s Spokesperson has the following responsibilities:
- Coordinate personal information of the Prime Minister.
- Liaise with national and international media for information related to the Prime Minister.
- Liaise with institutions and units for information related to the Prime Minister.
- Research and compile all information related to the Prime Minister.
- Prepare clarifications, press releases, statements, and other information dissemination of the Prime Minister in a timely and efficient manner.
- Perform other duties as assigned by the Prime Minister.

09/07/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦

08/07/2026

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

Samdech Thipadei: The Royal Government has consistently regarded “roads as the veins of the national economy” by continu...
07/07/2026

Samdech Thipadei: The Royal Government has consistently regarded “roads as the veins of the national economy” by continuing to attach high priority to the development of road, rail, water, and air transport infrastructure, in line with the slogan: “Where there is a road, there is hope.”

7 July 2026

(Unofficial Translation)

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី (https://t.me/spokespersonforstpm)

សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ...
07/07/2026

សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ» ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និង ផ្លូវអាកាស ស្របតាមពាក្យស្លោក «មានផ្លូវ, មានសង្ឃឹម»

(ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦)

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី (https://t.me/spokespersonforstpm)

07/07/2026

សម្ដេចធិបតី ណែនាំ​ឱ្យមាន​ស្ដង់ដា​រួមតែ​មួយ​ក្នុងការកំណត់​ទម្ងន់ដឹក​ជញ្ជូន​កសិផល ដើម្បី​​សម្រួល​​ដល់​​ប្រជាកសិករ និងអ្នកដឹក​ជញ្ជូន ក្នុង​គោលដៅ​ចៀសវាង​ការអនុវត្ត​ជាន់គ្នា ឬ​ខ្ទាស់​គ្នា​​រវាង​​ស្ថាប័ន​ពាក់ព័ន្ធ។ ទោះជា​យ៉ាងណា ការផ្តល់​ភាពបត់​បែន​នេះ ត្រូវគិត​​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​​​ទិដ្ឋភាព​​បច្ចេកទេស​​ដោយ​​ឈ​លើ​គោលការណ៍​​​ធានា​ស្ដង់ដា​​​បច្ចេកទេស និង​​គុណ​ភាព​​ផ្លូវ ។

( ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦)

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី (https://t.me/spokespersonforstpm)

07/07/2026

សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោង​​នឹងរៀបចំ​មជ្ឈមណ្ឌល​ឡូជីស្ទីក (Logistics Hubs) ចំនួន ១១ កន្លែង​នៅទូទាំង​ប្រទេស សំដៅ​ជួយ​សម្រួល និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ចជាតិ។ ការរៀបចំ​នេះនឹង​ជួយ​សម្រួល​ដល់ការ​ប្រមូលផ្តុំ ចែកចាយ និងកាត់​បន្ថយ​ថ្លៃដើម​​ដឹកជញ្ជូន​ទំនិញ​និង​កសិផល​របស់ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​ជម្រើស​កាន់តែ​សម្បូរ​បែបក្នុង​ការដឹកជញ្ជូន។

( ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦)

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី (https://t.me/spokespersonforstpm)

07/07/2026

«ផ្លូវបង្កើតក្ដីសង្ឃឹម ផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ច និងឱកាសផ្សេងៗសម្រាប់ប្រជាជន»

អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយក្នុងនោះ ផ្លូវ គឺជាអាទិភាពសំខាន់ទី២ បន្ទាប់ពីមនុស្ស។ រាជរដ្ឋាភិបាល តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់ក្នុង​ការជំរុញការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅពង្រឹងប្រសិទ្ធភាពនៃការតភ្ជាប់ និង​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែប។

( ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦)

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី (https://t.me/spokespersonforstpm)

អនុសាសន៍​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងពិធី​សម្ពោធ​បើកឱ្យ​ប្រ...
07/07/2026

អនុសាសន៍​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងពិធី​សម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ ៧ ប្រវែង ៤៥ ៤៨៩ គ.ម ចាប់ពីរង្វង់​មូលស្គន់​ដល់រង្វង់​មូលគល់​ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោម​ឥណទាន​សម្បទាន​ពីរដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន

ខេត្តកំពង់ចាម ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

Recommendations of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Inauguration Ceremony of the Official Use of NR No.7 with the Length of 45.489 KM from Skun Roundabout to Kizuna Bridge Roundabout Kampong Cham City Under the Preferential Buyer's Credit Loan from the Government of the People's Republic of China

Kampong Cham Province, 7 July 2026

(Unofficial Translation)

Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី (https://t.me/spokespersonforstpm)

07/07/2026

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

07/07/2026

ផ្សាយផ្ទាល់ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ខេត្តកំពង់ចាម) ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

Address

Russian Federation Boulevard (110)
Phnom Penh
120306

Alerts

Be the first to know and let us send you an email when Spokesperson for Samdech Thipadei Prime Minister posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share