Australian Embassy, Cambodia

Australian Embassy, Cambodia Welcome to the official page of the Australian Government in Cambodia.

Welcome! សូមស្វាគមន៍

On this page you will find news and information about forthcoming events, videos and photos distributed by the Embassy.

នៅលើទំព័រនេះលោកអ្នកនឹងអាចស្វែងរកបាននូវព័ត៌មានស្តីពីព្រឹត្តិការណ៍ដែលនឹងមកដល់ ខ្សែវីដេអូ និងរូបភាពនានាដែលចែករំលែកដោយស្ថានទូត។

You can also follow us on Twitter: https://twitter.com/AusEmbPP

(English below)ការតភ្ជាប់សហគមន៍ជនជាតិដើមភាគតិចទៅកាន់សេវាស្តារលទ្ធភាពពលកម្មអូស្ត្រាលីកំពុងជួយពង្រីកលទ្ធភាពទទួលបានសេវាស្តា...
05/08/2026

(English below)
ការតភ្ជាប់សហគមន៍ជនជាតិដើមភាគតិចទៅកាន់សេវាស្តារលទ្ធភាពពលកម្ម

អូស្ត្រាលីកំពុងជួយពង្រីកលទ្ធភាពទទួលបានសេវាស្តារលទ្ធភាពពលកម្មដែលជួយផ្លាស់ប្តូរជីវិតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ដាច់ស្រយាល និងសហគមន៍ជនជាតិដើមភាគតិចនៅទូទាំងប្រទេសកម្ពុជា។

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ លោក សំកា ជាកសិករម្នាក់មកពីសហគមន៍ជនជាតិដើមភាគតិចទំពួន ក្នុងខេត្តរតនគិរី បានរស់នៅជាមួយការ ដាច់អវយវៈលើជង្គង់ ក្នុងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។ ដោយមិនបានដឹងថាមានសេវាស្តារលទ្ធភាពពលកម្ម លោកបានពឹងផ្អែកលើឈើច្រត់ដែលធ្វើដោយខ្លួនឯង និងជួបការលំបាកក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ និងការងារកសិកម្ម។

តាមរយៈការទទួលបានការគាំទ្រពីមូលនិធិ អូស្ត្រាលីនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ លោក សំកា ទទួលបានជើងសិប្បនិម្មិត និងការហ្វឹកហាត់ដើរ។ ក្នុងរយៈពេល ៦ថ្ងៃ លោកអាចដើរបានវិញដោយមានភាពឯករាជ្យ និងអាចបន្តការងារកសិកម្មរបស់គាត់បាន។

សព្វថ្ងៃនេះ លោកកំពុងជួយអ្នកដទៃនៅក្នុងសហគមន៍របស់លោក ឱ្យទទួលបានសេវាដូចគ្នានេះ ដែលបានជួយផ្លាស់ប្តូរជីវិតរបស់លោក និងអាចជួយលើកកម្ពស់គុណភាពជីវិតរបស់ពួកគេផងដែរ។

🔗 ស្វែងយល់បន្ថែម៖ www.access2cambodia.org

------------------

Connecting Indigenous communities to rehabilitation services

Australia is helping expand access to life-changing rehabilitation services in remote and Indigenous communities across Cambodia.

For 10 years, Mr Som Ka, a farmer from the Tumpoun Indigenous community in Ratanakiri, lived with an above-knee amputation after a traffic injury. Unaware that rehabilitation services were available, he relied on a self-made crutch and struggled with daily tasks and farm work.

Accessing Australian-funded support at Kratie Provincial Referral Hospital, Mr Som Ka received a prosthetic leg and gait training. Within six days, he regained his mobility, independence and ability to work on his farm.

Today, he is helping others in his community connect with the same life-changing services.

🔗 Learn more: www.access2cambodia.org

(English below)តើអ្នកជាពលរដ្ឋអូស្ត្រាលីដែលកំពុងរស់នៅ ឬស្នាក់នៅក្នុងខេត្តសៀមរាប ឬបាត់ដំបងមែនទេ?យើងសូមអញ្ជើញលោកអ្នកចូលរួមក...
04/08/2026

(English below)
តើអ្នកជាពលរដ្ឋអូស្ត្រាលីដែលកំពុងរស់នៅ ឬស្នាក់នៅក្នុងខេត្តសៀមរាប ឬបាត់ដំបងមែនទេ?

យើងសូមអញ្ជើញលោកអ្នកចូលរួមក្នុងកម្មវិធី Australians in Cambodia Info Nights ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅថ្ងៃទី ១១ ខែសីហា និងនៅខេត្តបាត់ដំបង នៅថ្ងៃទី ១៣ ខែសីហា។

ការចុះឈ្មោះនឹងបិទក្នុងពេលឆាប់ៗនេះ ដូច្នេះសូមចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖
🔹 ចុះឈ្មោះសម្រាប់កម្មវិធីនៅខេត្តសៀមរាប៖
https://forms.office.com/r/j0cUP1Wrs1
🔹 ចុះឈ្មោះសម្រាប់កម្មវិធីនៅខេត្តបាត់ដំបង៖
https://forms.office.com/r/exTKcJh8Qv

ព័ត៌មានលម្អិតបន្ថែមមាននៅខាងក្រោម។ យើងរង់ចាំជួបលោកអ្នកនៅខេត្តសៀមរាប និងខេត្តបាត់ដំបង!

------------------

Are you an Australian citizen in Siem Reap or Battambang?

You’re invited to our Australians in Cambodia Info Nights in Siem Reap on 11 August and in Battambang on 13 August.

Registrations close soon, so please register using the below links.

Register for the Siem Reap event here: https://forms.office.com/r/j0cUP1Wrs1
Register for the Battambang event here: https://forms.office.com/r/exTKcJh8Qv

Further details are below. We look forward to seeing you in Siem Reap and Battambang!

(English below)
កម្មវិធីជួបជុំផ្តល់ព័ត៌មានសម្រាប់ជនជាតិអូស្ត្រាលីនៅកម្ពុជា នៅខេត្តសៀមរាប និងបាត់ដំបង

តើអ្នកជាពលរដ្ឋអូស្ត្រាលីដែលកំពុងរស់នៅ ឬស្នាក់នៅក្នុងខេត្តសៀមរាប ឬបាត់ដំបងមែនទេ?

ស្ថានទូតអូស្ត្រាលី សូមអញ្ជើញអ្នកចូលរួមក្នុងកម្មវិធីជួបជុំផ្តល់ព័ត៌មានសម្រាប់ជនជាតិអូស្ត្រាលីនៅកម្ពុជា!

សូមអញ្ជើញចូលរួមជាមួយយើងនៅ សណ្ឋាគារ Treeline Urban Resort ក្នុងខេត្តសៀមរាប នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ និងនៅ សណ្ឋាគារ Classy Hotel ក្នុងខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។

អ្នកនឹងមានឱកាសស្តាប់ការធ្វើបទបង្ហាញពីក្រុមការងារកុងស៊ុលរបស់ស្ថានទូត អំពីសេវាកម្មកុងស៊ុលរបស់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងដំបូន្មានសម្រាប់ការធ្វើដំណើរសម្រាប់ជនជាតិអូស្ត្រាលីនៅកម្ពុជា។ អ្នកក៏អាចសួរសំណួរអំពីការងាររបស់ស្ថានទូត ជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងភ្ជាប់ទំនាក់ទំនងជាមួយជនជាតិអូស្ត្រាលីដទៃទៀតផងដែរ។

អាហារ និងភេសជ្ជៈនឹងត្រូវបានផ្តល់ជូន។ សូមចុះឈ្មោះជាមុនដើម្បីចូលរួម។

ចុះឈ្មោះសម្រាប់កម្មវិធីនៅសៀមរាប៖ https://forms.office.com/r/j0cUP1Wrs1
ចុះឈ្មោះសម្រាប់កម្មវិធីនៅបាត់ដំបង៖ https://forms.office.com/r/exTKcJh8Qv

សម្រាប់សំណួរផ្សេងៗ សូមទាក់ទងក្រុមការងារកុងស៊ុលរបស់ស្ថានទូតតាមអ៊ីមែល៖ [email protected]

យើងរង់ចាំជួបអ្នកនៅសៀមរាប និងបាត់ដំបង!

------------------

Australians in Cambodia Info Night – Siem Reap and Battambang

Are you an Australian citizen in Siem Reap or Battambang?

You are invited to join the Embassy for our Australians in Cambodia Info Nights!

Join us in Siem Reap at Treeline Urban Resort on Tuesday 11 August 2026, and in Battambang at Classy Hotel on Thursday 13 August 2026.

You’ll hear from the Embassy’s consular team about DFAT’s consular services and travel advice for Australians in Cambodia. You can ask questions about the Embassy’s work, meet the Australian Ambassador to Cambodia and connect with fellow Aussies!

Food and drink will be provided. Registrations are required.

Register for the Siem Reap event here: https://forms.office.com/r/j0cUP1Wrs1
Register for the Battambang event here: https://forms.office.com/r/exTKcJh8Qv

Contact the Embassy’s consular team for any questions: [email protected].

We look forward to seeing you in Siem Reap and Battambang!

(English below)🥭🇦🇺🇰🇭 ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោកកាលពីសប្តាហ៍មុន លោកជំទាវបណ្ឌិត Anne Al...
04/08/2026

(English below)
🥭🇦🇺🇰🇭 ពីចម្ការនៅកម្ពុជា ទៅកាន់ធ្នើទំនិញក្នុងផ្សារទំនើបជុំវិញពិភពលោក

កាលពីសប្តាហ៍មុន លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលការគាំទ្ររបស់អូស្ត្រាលី កំពុងជួយដល់អាជីវកម្មកសិកម្មនៅកម្ពុជាឱ្យរីកចម្រើន បង្កើតការងារ និងឈានទៅដល់ទីផ្សារអន្តរជាតិ។

ក្រុមហ៊ុន KFP គឺជាក្រុមហ៊ុននាំចេញផលិតផលកសិ-ចំណីអាហារដឹកនាំដោយស្ត្រីឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុននេះធ្វើការជាមួយកសិករកិច្ចសន្យាភាគច្រើនជាស្ត្រី និងមានបុគ្គលិកភាគច្រើនជាស្ត្រីផងដែរ។ ប្រទេសអូស្ត្រាលីកំពុងគាំទ្រក្រុមហ៊ុន KFP ក្នុងការពង្រីកផលិតកម្ម ធ្វើឱ្យផលិតផលកាន់តែសម្បូរបែប និងពង្រឹងការត្រៀមខ្លួនសម្រាប់ការនាំចេញ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវរដ្ឋមន្ត្រី Aly បានជួបជជែកជាមួយបុគ្គលិក និងកសិករ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលអាជីវកម្មកសិកម្មមួយនេះ កំពុងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ លើកកម្ពស់ជីវភាពរស់នៅនៅតំបន់ជនបទ និងបង្កើនឱកាសនានាសម្រាប់ស្ត្រី។

អូស្ត្រាលីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអាជីវកម្មនៅកម្ពុជា ដែលកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ពង្រឹងប្រព័ន្ធស្បៀងអាហារ និងបង្កើតឱកាសសម្រាប់សហគមន៍ឱ្យមានភាពរីកចម្រើន។

------------------

🥭🇦🇺🇰🇭 From Cambodian farms to supermarket shelves around the world.

🇦🇺’s Minister for International Development, Dr Anne Aly, visited Kirirom Food Production KFP Co., Ltd. (KFP) last week to see how Australian support is helping Cambodian agribusinesses grow, create jobs and reach international markets.

KFP is Cambodia’s leading woman-led agrifood exporter, working with predominantly female contract farmers and employing a majority women workforce. Australia is supporting KFP to expand production, diversify products and strengthen export readiness.

During the visit, Minister Aly met with workers and farmers to hear firsthand how agribusiness is creating new economic opportunities, supporting rural livelihoods and increasing opportunities for women.

Australia is proud to partner with Cambodian businesses that are driving inclusive economic growth, strengthening food systems and creating opportunities for communities to thrive.

(English below)ទន្លេដែលមានប្រព័ន្ធអេកូឡូស៊ីល្អ ជួយទ្រទ្រង់សហគមន៍ឱ្យមានសុខភាពល្អអូស្ត្រាលីកំពុងវិនិយោគថវិកាចំនួន ៩,៥ លានដ...
04/08/2026

(English below)
ទន្លេដែលមានប្រព័ន្ធអេកូឡូស៊ីល្អ ជួយទ្រទ្រង់សហគមន៍ឱ្យមានសុខភាពល្អ

អូស្ត្រាលីកំពុងវិនិយោគថវិកាចំនួន ៩,៥ លានដុល្លារអូស្ត្រាលី សម្រាប់ដំណាក់កាលបន្ទាប់នៃកម្មវិធី FishTech ដើម្បីពង្រឹងវិស័យជលផលប្រកបដោយនិរន្តរភាព លើកកម្ពស់សន្តិសុខស្បៀង និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅទូទាំងតំបន់មេគង្គ។

នៅទីតាំងជណ្តើរត្រីបង្ហាញ (Fishway) ក្នុងខេត្តកំពង់ស្ពឺ លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់អំពីរបៀបដែលការស្រាវជ្រាវ និងនវានុវត្តន៍ដែលទទួលបានការគាំទ្រពីអូស្ត្រាលី កំពុងជួយប្រទេសកម្ពុជាបង្កើតតុល្យភាពរវាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការអភិរក្សធនធានជលផល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើទន្លេ។

តាមរយៈកិច្ចសហការជាមួយដៃគូនានានៅទូទាំងតំបន់មេគង្គ ដំណាក់កាលថ្មីនៃកម្មវិធី FishTech នឹងពង្រឹងសមត្ថភាព និងជំនាញរបស់អ្នកជំនាញក្នុងស្រុក ផ្តល់ការគាំទ្រដល់ដំណោះស្រាយជាក់ស្តែងសម្រាប់ការរចនា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជណ្តើរត្រី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងបង្កើនភាពធន់របស់សហគមន៍សម្រាប់អនាគត។

------------------

Healthy rivers support healthy communities

Australia is investing A$9.5 million in the next phase of the FishTech program, strengthening sustainable fisheries, food security and climate resilience across the Mekong region.

At the Kampong Speu Fishway Demonstration Site, Australia’s Minister for International Development Dr Anne Aly saw firsthand how Australian-supported research and innovation are helping Cambodia balance water infrastructure development with the protection of fisheries and river-dependent livelihoods.

Working with partners across the Mekong, the new phase of FishTech will build local expertise, support practical fish passage solutions and strengthen regional cooperation for healthy rivers and resilient communities.

(English below)អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពស្របពេលដែលសេដ្ឋកិច្ច និងទីផ្...
04/08/2026

(English below)
អូស្ត្រាលីគាំទ្រអនាគតអ្នកដឹកនាំកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ស្របពេលដែលសេដ្ឋកិច្ច និងទីផ្សារមូលបត្ររបស់កម្ពុជាកំពុងបន្តរីកចម្រើន ការវិនិយោគលើយុវជនជំនាន់ក្រោយដែលនឹងក្លាយជាមេដឹកនាំនាពេលអនាគត គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

អូស្ត្រាលីកំពុងគាំទ្រកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិស្តីពី ESG (National ESG Challenge 2026) ដែលដឹកនាំដោយ និយ័តករមូលបត្រកម្ពុជា Securities and Exchange Regulator of Cambodia (SERC) ដើម្បីជួយនិស្សិតសាកលវិទ្យាល័យពង្រឹងចំណេះដឹងរបស់ពួកគេអំពីគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

កម្មវិធីប្រកួតប្រជែងនេះប្រមូលផ្តុំនិស្សិតមកពីសាកលវិទ្យាល័យចំនួន ៦ នៅរាជធានីភ្នំពេញ ដោយផ្តល់ឱកាសឱ្យពួកគេអនុវត្តស្តង់ដារ ESG របស់អាស៊ាន ទៅលើបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងនិរន្តរភាព។ ក្រុមនិស្សិតកម្ពុជាដែលទទួលជ័យលាភី នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ASEAN ESG Challenge នៅប្រទេសហ្វីលីពីន ជាមួយនិស្សិតមកពីបណ្តាប្រទេសនានាក្នុងតំបន់។

តាមរយៈការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អូស្ត្រាលីកំពុងជួយបណ្តុះបណ្តាលយុវជនកម្ពុជានូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីរួមចំណែកកសាងអនាគតសេដ្ឋកិច្ចដែលមានភាពធន់ និងប្រកបដោយនិរន្តរភាព។

------------------

Australia supports Cambodia’s future leaders in sustainable finance

As Cambodia’s economy and capital market continues to grow, investing in the next generation of leaders is more important than ever.

Australia is supporting the National ESG Challenge 2026, led by the Securities and Exchange Regulator of Cambodia (SERC), to help university students deepen their understanding of Environmental, Social and Governance (ESG) principles and sustainable finance.

The competition brings together students from six universities across Phnom Penh, giving them the opportunity to apply ASEAN ESG standards to real-world sustainability challenges. The winning Cambodian team will represent the Kingdom at the ASEAN ESG Challenge Grand Finale in the Philippines alongside students from across the region.

By promoting sustainable finance and responsible business practices, Australia is helping equip young Cambodians with the knowledge and skills needed to contribute to a more resilient and sustainable economic future.

[English Below]លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍអន្តរជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចរ...
03/08/2026

[English Below]
លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍអន្តរជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅប្រទេសកម្ពុជាហើយ 🇦🇺🇰🇭

លោកជំទាវបណ្ឌិត Aly បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី សម្រាប់ប្រព័ន្ធគាំពារសង្គម ដើម្បីជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសម្ពាធសេដ្ឋកិច្ចដែលកំពុងប៉ះពាល់ដល់ពលរដ្ឋងាយរងគ្រោះបំផុត។

អូស្ត្រាលីកំពុងគាំទ្រដល់សន្តិសុខស្បៀង ភាពធន់នៃសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់មេគង្គ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ លោកជំទាវបណ្ឌិត Aly បានប្រកាសផ្តល់ថវិកាចំនួន ៩ លានដុល្លារអូស្ត្រាលី សម្រាប់ដំណាក់កាលថ្មីនៃកម្មវិធីបច្ចេកវិទ្យាជណ្តើរត្រីរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។

លោកជំទាវបណ្ឌិត Aly ក៏បានអញ្ជើញទៅពិនិត្យមើលសកម្មភាពជាក់ស្តែងនៃកម្មវិធីអភិវឌ្ឍន៍របស់យើង រួមទាំងគំនិតផ្តួចផ្តើមនានាក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ច ការគាំទ្រសមភាពយេនឌ័រ និងបរិយាបន្នជនពិការ ព្រមទាំងការលើកកម្ពស់ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ។

នៅក្នុងជំនួបសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី (Australia Awards alumni) និងអ្នកស្ម័គ្រចិត្តអូស្ត្រាលី លោកជំទាវបណ្ឌិត Aly បានគូសបញ្ជាក់ពីរបៀបដែលគំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកដល់លទ្ធផលអភិវឌ្ឍន៍ដ៏រឹងមាំ ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ ។

តាមរយៈជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លោកជំទាវបណ្ឌិត Aly បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងនាមជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត។

សូមអានសេចក្តីប្រកាសព័ត៌មាន៖ https://shorturl.at/R0suM
------------------
Australia's Minister for International Development, the Hon Dr Anne Aly MP, has concluded her visit to Cambodia 🇦🇺🇰🇭

Dr Aly announced increased funding of A$3m for social protection, supporting Cambodia to respond to economic pressures affecting the most vulnerable.

Australia is supporting food security, economic resilience and environmental sustainability across the Mekong region, including in Cambodia. Dr Aly announced $9 million for the next phase of the Australian Centre for International Agricultural Research (ACIAR) FishTech program.

Dr Aly saw our development program in action, including initiatives to build economic resilience, support gender equality and disability inclusion, and enhance trade and investment.

Meeting Australia Awards alumni and Australian volunteers, Dr Aly emphasised how these initiatives supported strong development outcomes, whilst deepening connections between our people.

Through engagements with Deputy Prime Minister Prak Sokhonn and Deputy Prime Minister Aun Pornmoniroth, Dr Aly reinforced Australia’s commitment as a steadfast and reliable partner.

Read the media release: https://shorturl.at/qPR0E

03/08/2026

(English below)
កាលពីសប្តាហ៍មុន ខ្ញុំមានឱកាសបានទៅទស្សនា ជណ្តើរត្រី (Fishway) នៅលើដងស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ។

នៅកម្ពុជា ប្រជាជនរាប់លាននាក់ពឹងផ្អែកលើធនធានជលផលជាប្រភពអាហារូបត្ថម្ភដ៏សំខាន់ និងជាមូលដ្ឋាននៃជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ នៅពេលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើង វាអាចរាំងស្ទះផ្លូវទឹក និងបំលាស់ទីរបស់ត្រី ដែលនាំឱ្យមានផលប៉ះពាល់ដល់ជីវភាពរបស់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះ។

នេះហើយជាមូលហេតុដែលកម្មវិធី FishTech របស់ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) កំពុងគាំទ្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាជណ្តើរត្រីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ជណ្តើរត្រីទាំងនេះមិនត្រឹមតែជួយស្ដារ និងរក្សាផ្លូវត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងសន្តិសុខស្បៀង បង្កើនភាពធន់នៃជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់សហគមន៍ ព្រមទាំងគាំទ្រដល់ចីរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់បរិស្ថានផងដែរ។

01/08/2026

(English below)
ភាពជាដៃគូរបស់យើងជាមួយកម្ពុជាគឺជាភាពជាដៃគូដែលផ្តោតលើប្រជាជនជាចម្បង។

នេះជាមូលហេតុដែលអូស្ត្រាលីកំពុងផ្តល់ថវិកាបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី ដើម្បីពង្រីកគម្រោង «លើកកម្ពស់ការគាំពារសង្គម និងសុខភាព»។

ការផ្តល់ហិរញ្ញប្បទានដ៏សំខាន់នេះ នឹងជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការបានកាន់តែល្អប្រសើរ។

(English Below) គ្រាដែលសហគមន៍នានាកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំគឺពិតជាមានសារៈសំខាន់ណាស់។ដ...
31/07/2026

(English Below)
គ្រាដែលសហគមន៍នានាកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំគឺពិតជាមានសារៈសំខាន់ណាស់។

ដូចនេះហើយ ម្សិលមិញនេះ លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍអន្តរជាតិ បានប្រកាសថា ប្រទេសអូស្ត្រាលីកំពុងវិនិយោគថវិកាបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី នៅក្នុងកម្មវិធីលើកកម្ពស់ការគាំពារសង្គម និងសុខភាព ដំណាក់កាលទី២ (ISPH II) ដើម្បីគាំទ្រដល់ប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជាងមុនសម្រាប់កម្ពុជា។

ការផ្តល់ថវិកាបន្ថែមរបស់អូស្ត្រាលីនេះ នឹងជួយជ្រោមជ្រែងដល់គ្រួសារកម្ពុជាកាន់តែច្រើនឱ្យទទួលបានជំនួយដ៏ចាំបាច់ ព្រមទាំងពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នដែលយើងទាំងអស់គ្នាកំពុងពើបប្រទះ។

សូមអានសុន្ទរកថារបស់ លោកជំទាវបណ្ឌិត Anne Aly នៅមន្ទីរពេទ្យកុមារជាតិ៖ https://ministers.dfat.gov.au/minister/anne-aly/speech/investing-cambodias-resilience

------------------

When communities face economic shocks, strong social protection systems matter.

That is why, yesterday, Australia’s Minister for International Development, the Hon Dr Anne Aly MP, announced Australia is investing an additional A$3 million in the Improving Social Protection and Health II (ISPH) program, supporting a more efficient and effective social protection system for Cambodia.

Australia’s additional funding will support more Cambodian households to access critical assistance and strengthen social protection in Cambodia in response to the current economic shocks we are all facing.

Read The Hon Dr Anne Aly MP’s speech at the National Paediatric Hospital: https://ministers.dfat.gov.au/minister/anne-aly/speech/investing-cambodias-resilience

🇦🇺🤝🇰🇭

(English Below) ភាពជាដៃគូដើម្បីកំណើនប្រកបដោយចីរភាព 🇦🇺🤝🇰🇭កាលពីម្សិលមិញ លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលប...
31/07/2026

(English Below)
ភាពជាដៃគូដើម្បីកំណើនប្រកបដោយចីរភាព 🇦🇺🤝🇰🇭

កាលពីម្សិលមិញ លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីរបៀបដែលអូស្ត្រាលី និងកម្ពុជាកំពុងធ្វើការរួមគ្នា ក្នុងការជំរុញកំណើន ភាពធន់ និងវិបុលភាព។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការកែទម្រង់សេដ្ឋកិច្ច ការគាំពារសង្គម សុខាភិបាល និងភាពធន់នឹងអាកាសធាតុនៅកម្ពុជា ព្រមទាំងឱកាសនានាក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ។

អំឡុងពេលដែលមានការប្រែប្រួលយ៉ាងរហ័ស និងឧបសគ្គនានា អូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តក្នុងនាមជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុតសម្រាប់កម្ពុជា។

-------------------

Partners for sustainable growth 🇦🇺🤝🇰🇭

Yesterday, Australia’s Minister for International Development, the Hon Dr Anne Aly MP, met Cambodia’s Deputy Prime Minister and Minister of Economy and Finance, H.E. Aun Pornmoniroth, to discuss how Australia and Cambodia are working together to boost growth, resilience and prosperity.

They shared views on Australia’s support for economic reform, social protection, health and climate resilience in Cambodia, as well as opportunities to expand trade and investment links.

At a time of rapid change and disruption, Australia remains a steadfast and reliable partner for Cambodia.

Address

Australian Embassy, No. 16B National Assembly Street
Phnom Penh

Opening Hours

Monday 08:00 - 12:00
13:30 - 17:00
Tuesday 08:00 - 12:00
13:30 - 17:00
Wednesday 08:00 - 12:00
13:30 - 17:00
Thursday 08:00 - 12:00
13:30 - 17:00
Friday 08:00 - 12:00
13:30 - 17:00

Alerts

Be the first to know and let us send you an email when Australian Embassy, Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Australian Embassy, Cambodia:

Shortcuts

Share