នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF

នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF We are support Agriculture Sector through formulate the policy, the plan, the program, the project and the measures for developing the agro-industry crops

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បា...
07/08/2026

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនអេមរុ រ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រញវិហារ និង ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុ រ៉ាយស៍កម្ពុជា នៅសណ្ឋាគារលីហួត ខេត្តព្រះវិហារ។
សូមជម្រាបជូនផងដែរថា ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គថ្ងៃនេះ មានសហគមន៍កសិកម្មចំនួន ២៨ និងមានអ្នកផលិតចូលរួម ៣ ៥០០គ្រួសារ ជាមួយក្រុមហ៊ុនអេមរុ រ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា លើបរិមាណ ៥៥ ០១០តោន ក្នុងនោះស្រូវសរីរាង្គ ៤០ ០០០តោន ដំឡូងមីសរីរាង្គ ១៥ ០០០តោន និងសណ្តែកដីសរីរាង្គ ១០តោន។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការពីមន្ទីរកសិកម្ម រុក្ខាប្រម...
06/08/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងអង្គការយូហាន់នីធឺអន្តរជាតិ អង្គការអនុផលព្រៃឈើ និងអង្គការបណ្តុះកុមារ បានចុះសិក្សា និងជ្រើសរើសសហគមន៍កសិកម្មក្នុងការពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិចក្នុងវិស័យកសិកម្ម លើការបច្ចេកទេសគ្រប់គ្រងក្រោយការប្រមូលផល ការកែច្នៃគ្រាប់ស្វាយចន្ទី និងការផ្សារភ្ជាប់ទីផ្សារគ្រាប់ស្វាយចន្ទីស្រស់ និងគ្រាប់ស្វាយចន្ទីដែលបានកែច្នៃដោយសហគមន៍ទៅនឹងទីផ្សារតាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម និងសហការី បានចូលរួមក្នុងការតាក់តែងមែកស្វាយចន្ទ...
03/08/2026

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម និងសហការី បានចូលរួមក្នុងការតាក់តែងមែកស្វាយចន្ទី ដើម្បីទទួលបានទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទីល្អប្រសើរ។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃ...
02/08/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំគយម៉ែង បានដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ និងដោះស្រាយសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងឃុំគយម៉ែង ព្រមទាំងបានឧបត្ថម្ភអង្ករ ១តោន សម្រាប់ដោះស្រាយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

ការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយព...
30/07/2026

ការប្រលងបញ្ចប់វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច។

សកម្មភាពរយៈពេល ២ថ្ងៃ នៃវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច នៅខេត្តត្បូងឃ្មុំ។
29/07/2026

សកម្មភាពរយៈពេល ២ថ្ងៃ នៃវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច នៅខេត្តត្បូងឃ្មុំ។

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការ ជាមួយអង្គការ GIZ នៃ...
29/07/2026

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការ ជាមួយអង្គការ GIZ នៃគម្រោង EU-German CAPSAFE រៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាក្រោយពេលប្រមូលផល និងកែច្នៃម្រេច ក្រោមអធិបតីភាព ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារភីអិនធីផាលេស ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងខេត្តកំពត សហគមន៍កសិកម្មទំនើប និងសហគមន៍កសិកម្ម ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពត។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ក្នុងគោលបំណងដើម្បី (១)បង្កើនសមត្ថភាពលើបច្ចេកទេសក្រោយការប្រមូលផល និងការកែច្នៃ (២)បង្កើនគុណភាព និងតម្លៃម្រេចលើទីផ្សារក្នុងនិងក្រៅស្រុក (៣)កាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផលតាមរយៈការសម្របខ្លួននឹង បច្ចេកវិទ្យា និងការអនុវត្តកាន់តែប្រសើរ (៤)ការបង្កើនសមត្ថភាពបច្ចេកទេសក្នុងការសម្ងួត ការចែកចំណាត់ថ្នាក់ និងការគ្រប់គ្រងការផ្ទុកទុក ឲ្យកាន់តែមានប្រសិនភាព និង(៥)ពង្រឹងភាពជាដៃគូ រវាងអ្នកផលិតផល (សហគមន៍កសិកម្ម និងកសិករ) និងអ្នកកែច្នៃ។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចុះកិច្ចសន្យាក្...
28/07/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចុះកិច្ចសន្យាក្នុងផលិតនិងផ្គត់ផ្គង់ស្រូវស្រង៉ែ រវាងសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឫស្សី ជាមួយក្រុមហ៊ុន វ៉េត អេហ្រ្គីខលឈ័រ អ៊ីតផត អេន អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ីមផត អេន អិចផត ឯ.ក។
សូមជម្រាបជូនផងដែរថាការចុះកិច្ចសន្យានាថ្ងៃនេលើផ្ទៃដីទំហំ ២ ៣០០ហិកតា និងបរិមាណផលប្រមាណ ១០ ៧៥០តោន ក្នុងនោះ (១)សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត លើផ្ទៃដីទំហំ ៧០០ហិកតា និងបរិមាណផលប្រមាណ ៣ ១៥០តោន (២)សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ លើផ្ទៃដីទំហំ ៨០០ហិកតា និងបរិមាណផលប្រមាណ ៣ ៦០០តោន និង(៣)សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឫស្សី លើផ្ទៃដីទំហំ ៨០០ហិកតា និងបរិមាណផលប្រមាណ ៤ ០០០តោន សម្រាប់ការកំណត់តម្លៃប្រែប្រួលតាមទីផ្សារ និងកំណត់តម្លៃទាបបំផុត៨០០៛/គ.ក ដោយបូកតម្លៃបន្ថែម ៦០៛/គ.ក។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយត...
26/07/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃក្នុងការទទួលបានការគាំទ្រពីគម្រោងលើកកម្ពស់ជីភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់(EMPOWER) ដែលមានការអញ្ជើញចូលរួមពីលោកមេឃុំគយម៉ែង ក្រុមប្រឹក្សាឃុំ រដ្ឋបាលឃុំ និងមន្រ្តីកសិកម្មឃុំ នៅសាលាឃុំគយម៉ែង។

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចុះកិច្ចសន្យាក្...
24/07/2026

លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចុះកិច្ចសន្យាក្នុងផលិតនិងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ពូជM23 រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីត្រាំប៉ោងមានជ័យ និងសហគមន៍កសិកម្មទំនើបស្វាយចន្ទីភ្នំដងរ៉ែកសែនជ័យ ជាមួយក្រុមហ៊ុន សានតាណា ដែលសហការរៀបចំដោយនាយកដ្ឋានកសិឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សមជម្រាបជូនផងដែរថា ការចុះកិច្ចសន្យាក្នុងការផលិតនិងផ្គត់ផ្គងលើផ្ទៃដីទំហំ ៩២២ហិកតា និងបរិមាណផលប្រមាណ ១ ៣៨៣តោន ក្នុងនោះ (១)សហគមន៍កសិកម្មទំនើបស្វាយចន្ទីត្រាំប៉ោងមានជ័យ លើផ្ទៃដីទំហំ ៦៧២ហិកតា និងបរិមាណផលប្រមាណ ១ ០០៨តោន និង(២)សហគមន៍កសិកម្មទំនើបស្វាយចន្ទីត្រាំភ្នំដងរ៉ែកសែនជ័យ លើផ្ទៃដីទំហំ ២៥០ហិកតា និងបរិមាណផលប្រមាណ ៣៧៥តោន។

Address

#242, Street Preah Norodom, Sangkat Tonle Basac, Khan Chamkarmon
Phnom Penh
855

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85523213145

Alerts

Be the first to know and let us send you an email when នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានកសិឧស្សាហកម្ម Department of Agro-Industry - MAFF:

Shortcuts

Share