Accreditation Committee of Cambodia

Accreditation Committee of Cambodia The Royal Government has set out a comprehensive strategy on education, as stipulated in the Education Sector Support Program for 2001-2005.

The Royal Government of Cambodia advances education reform through the ACC to ensure higher education quality, innovation, and integrity, aligning with the Rectangular Strategy to develop skilled human resources for national growth and prosperity. The strategy aims to enhance the quality of education that is an imperative dimension to instill our human resources with highly technical skills and sc

ientific knowledge such as entrepreneurship, creativity, innovation, responsibility, discipline, morality, virtue, professional ethics, and integrity that required by the labor market. In response to the Royal Government’s "Rectangular Strategy", aiming for Growth, Employment, Equity, and Efficiency, the Accreditation Committee of Cambodia (ACC) was established in accord with the Royal Degree No. NS/RKT/0303/129 dated 31 March 2003, to assure that the quality of higher education institutions in Cambodia meets the international standards. The mandate of the ACC is to administer the accreditation for all higher educational institutions (HEIs) with a view to promoting academic quality of higher education, effective implementation of quality management systems responding to the international standards. It also determines the organization of structure, roles, functions, and duties regarding the administration of the accreditation process of higher education for all HEIs that grant degrees in the Kingdom of Cambodia. We must make our collective efforts to implement the set strategies and concrete reform on the quality of higher education which serve the best interest of our nation and people. In this spirit, may I propose to the members of the Board, the Secretariat, and the leaders of higher education institutions throughout Cambodia to devote our physical, intellectual, and spiritual ability to this reform as it is an imperative contributor to social and economic development in line with the Government’s strategies aiming for poverty reduction, progress, prosperity and pride of the Kingdom of Cambodia.

29/07/2026
ក្រសួងអប់រំ យុវជន និងកីឡា | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)🎓 ការរៀបចំ «សិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រ...
29/07/2026

ក្រសួងអប់រំ យុវជន និងកីឡា | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)

🎓 ការរៀបចំ «សិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពីស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា»

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ២០២៦ 📍 ទីតាំង៖ សាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បានបញ្ចប់ «សិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា» រយៈពេល ៣ថ្ងៃ ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។
✨ សកម្មភាពសង្ខេបពេញមួយកម្មវិធី៖
• ពិធីបើក (២៧ កក្កដា)៖ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង និងការធ្វើបទបង្ហាញបច្ចេកទេសស៊ីជម្រៅពី ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង លើការប្រមូលទិន្នន័យ និងសរសេររបាយការណ៍ស្តង់ដាទី១ និងទី២។
• ការពិភាក្សាក្រុម (២៨ កក្កដា)៖ សិក្ខាកាមបានបែងចែកជា ៩ ក្រុម ដើម្បីពិភាក្សាយ៉ាងផុសផុលលើការប្រមូល វិភាគទិន្នន័យ និងការសរសេររបាយការណ៍វាយតម្លៃគ្របដណ្តប់លើ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩ ដោយផ្អែកលើភស្តុតាង។
• បទបង្ហាញ និងពិធីបិទ (២៩ កក្កដា)៖ ក្រុមទាំង៩ បានធ្វើបទបង្ហាញលទ្ធផល និងឆ្លើយតបសំណួរ-ចម្លើយ។ បន្ទាប់មក មានការបូកសរុបលទ្ធផលដោយ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង និងពិធីបិទផ្លូវការ ព្រមទាំងការប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដោយ ឯកឧត្តមបណ្ឌិត សោម រតនា។

សិក្ខាសាលានេះ ជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីវាយតម្លៃ និងពង្រឹងគុណភាពអប់រំឧត្តមសិក្សានៅកម្ពុជាឱ្យកាន់តែមានស្តង់ដា និងតម្លាភាព!

#គទក

ក្រសួងអប់រំ យុវជន និងកីឡា | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក/ACC)🔥 សកម្មភាពថ្ងៃទី២ នៃសិក្ខាសាលាអភិវឌ្ឍ...
29/07/2026

ក្រសួងអប់រំ យុវជន និងកីឡា | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក/ACC)

🔥 សកម្មភាពថ្ងៃទី២ នៃសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា!

📍 ខេត្តកំពង់ចាម៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ សិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីពី «ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» បានឈានចូលដល់ថ្ងៃទី២ ដោយមានការចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

✨ សកម្មភាពសំខាន់ៗប្រចាំថ្ងៃទី២៖
• ការពិភាក្សាក្រុមស៊ីជម្រៅ៖ សិក្ខាកាមទាំងអស់ត្រូវបានបែងចែកជា ៩ ក្រុម ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់។
• ការអនុវត្តលើស្តង់ដាទាំង៩៖ ក្រុមនីមួយៗបានខិតខំស្រាវជ្រាវ និងពិភាក្សាលើការប្រមូល វិភាគ និងបកស្រាយទិន្នន័យព័ត៌មានទាក់ទងនឹងសូចនាករនៃ ស្តង់ដាទី១ ដល់ ស្តង់ដាទី៩ ដោយផ្អែកលើភស្តុតាងជាក់ស្តែង។
• ការសរសេររបាយការណ៍វាយតម្លៃ៖ សិក្ខាកាមបានរួមគ្នាសរសេរ និងសម្រិតសម្រាំងរបាយការណ៍លទ្ធផលវាយតម្លៃបែបវិភាគគ្រប់ជ្រុងជ្រោយសម្រាប់ស្តង់ដានីមួយៗ។

ថ្ងៃទី២៩ ខែកក្កដា សិក្ខាសាលានឹងឈានចូលដល់ថ្ងៃចុងក្រោយ ដោយនឹងមានការធ្វើបទបង្ហាញលទ្ធផលកិច្ចការក្រុមពីក្រុមទី១ ដល់ ក្រុមទី៩ ព្រមទាំងពិធីបិទ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម!

ក្រសួងអប់រំ យុវជន និងកីឡា | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)ពិធីបើកសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយត...
27/07/2026

ក្រសួងអប់រំ យុវជន និងកីឡា | គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)

ពិធីបើកសិក្ខាសាលាអភិវឌ្ឍសមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បានបើកដំណើរការ «សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ស្តីអំពីស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា» ជាផ្លូវការ នៅសាលសន្និសីទ នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម។

សកម្មភាពថ្ងៃទី១៖
• ពិធីបើកផ្លូវការ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង។
• បទបង្ហាញបច្ចេកទេស៖ ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង បានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅលើការប្រមូល វិភាគ និងបកស្រាយទិន្នន័យទាក់ទងនឹងសូចនាករនៃស្តង់ដាទី១ និងស្តង់ដាទី២។
• ការអនុវត្តជាក់ស្តែង៖ អង្គសិក្ខាសាលាបានឈានទៅដល់ការអនុវត្តសរសេររបាយការណ៍លទ្ធផលវាយតម្លៃបែបវិភាគគ្រប់ជ្រុងជ្រោយលើស្តង់ដាទី១ និងទី២ ដោយផ្អែកលើភស្តុតាង។
សិក្ខាសាលានឹងបន្តដំណើរការរយៈពេល ២ថ្ងៃបន្ថែមទៀត (ថ្ងៃទី២៨-២៩ ខែកក្កដា) ដើម្បីគ្របដណ្តប់លើស្តង់ដាទាំង ៩ នៃការវាយតម្លៃគុណភាពអប់រំ!

14/07/2026
14/07/2026

គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក.) លើកកម្ពស់គុណភាពឧត្តមសិក្សាកម្ពុជា ឆ្ពោះទៅកាន់ស្ដង់ដាអាស៊ាន (AUN-QA)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ...
14/07/2026

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការកែលម្អស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធីដោយផ្អែកលើស្ដង់ដា AUN-QA ជាគោល» នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ទ.ក (ACC) គ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធជាច្រើន។

🎯 គោលបំណងសំខាន់នៃសិក្ខាសាលា៖
● ប្រមូលធាតុចូល ដើម្បីធ្វើបច្ចុប្បន្នភាព និងកែលម្អស្ដង់ដាអប់រំជាតិឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។
● កសាងស្ពានចម្លង ពីស្ដង់ដាជាតិទៅកាន់ស្ដង់ដាតំបន់អាស៊ាន (AUN-QA) ដើម្បីជំរុញការទទួលស្គាល់តម្លៃសញ្ញាបត្រ ការផ្ទេរក្រេឌីត និងការចល័តរបស់និស្សិតនិងសាស្ត្រាចារ្យ។
● ធ្វើទំនើបកម្មប្រព័ន្ធអប់រំជាន់ខ្ពស់ ឱ្យមានភាពប្រកួតប្រជែងជាអន្តរជាតិ ឆ្លើយតបនឹងទីផ្សារពលកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

💡 ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមការងារទាំងរដ្ឋនិងឯកជន ហើយបានសង្កត់ធ្ងន់ពី "ភាពចាំបាច់នៃការកាត់បន្ថយគម្លាតរវាងស្ដង់ដាជាតិ និងអន្តរជាតិ" ដោយផ្ដោតលើកម្មវិធីសិក្សាដែលជាសក្ដានុពលរបស់សាកលវិទ្យាល័យនីមួយៗ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីចូលរួមផ្ដល់ធាតុចូលឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យសិក្ខាសាលានេះក្លាយជាត្រីវិស័យក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

#ក្រសួងអប់រំ #ឧត្តមសិក្សាកម្ពុជា #គុណភាពអប់រំ #គទក #គ.ទ.ក.

Address

Phnom Penh
120000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85512719887

Alerts

Be the first to know and let us send you an email when Accreditation Committee of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Accreditation Committee of Cambodia:

Shortcuts

Share