03/08/2026
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានណែនាំកម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុង បន្តយុទ្ធនាការចុះផ្តល់ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) និងសៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះផ្ទាល់ ជាប្រចាំ។
សូមបងប្អូនប្រជាពលដែរគ្រប់អាយុ១៥ឆ្នាំ ឬ មានអត្តសញ្ញាណប័ណ្ណ បាត់ បាក់ ខូច និងហួសសុពលភាព អាចអញ្ជើញមកស្នើថតនៅតាមបណ្តាលអធិការដ្ឋានគរបាលស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដែលនៅជិតមូលដ្ឋានរបស់ខ្លួន។
*បញ្ជាក់ មុនអស់សុពលភាព រយៈពេលតិចជាង១៨០ថ្ងៃ ឬ ៦ខែ អាចអញ្ជើញមកស្នើថតថ្មីដើម្បីបន្តសុពលភាពបានហើយ ។
នៅថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥