07/08/2026
នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
[English Below] ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន និងជាប្រធានក្រុមការងារខេត្តគោលដៅ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចចំនួន ២រូប សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អនុវត្តន៍ជំហានទី៥នៃដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយរៀបចំសិក្ខាសាលា ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅភូមិក្រាំងពង្រ ឃុំស្សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោកអភិបាលរងនៃគណៈអភិបាលស្រុកឱរ៉ាល់ លោកមេឃុំសង្កែសាទប លោកមេភូមិក្រាំងពង្រ មន្រ្តីមូលដ្ឋានពាក់ព័ន្ធ និងសមាជិកសហគមន៍ជនជាតិដើមភាគតិច សួយ សរុបចំនួន ៣៧នាក់ ស្រ្តី ២១នាក់។
សិក្ខាសាលានេះទទួលបានលទ្ធផល រួមមាន (១). គណៈកម្មាធិការ និងសមាជិកសហគមន៍បានយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមសកម្មភាពការងារអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ (២). បងប្អូនជនជាតិដើមភាគតិចបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមភាគតិច សួយ រួមមានជាតិពន្ធុ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ភាសា (៣). សហគមន៍យល់ដឹងពីសារៈប្រយោជន៍ការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងបានឯកភាពស្រុះស្រួលគ្នាក្នុងការស្នើសុំការទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ ពីក្រសួងអភិវឌ្ឍន៍ជនបទ៕
Kampong Speu Province: On August 5, 2026, Mr. Touch Por, Deputy Director of the Department and Head of the Target Province Working Group, led two experts from the Department of Ethnic Minority Development in collaboration with the Kampong Speu Provincial Department of Rural Development to implement the fifth step of the indigenous community identification process by organizing a workshop on the assessment and identification of the Sui indigenous community in Kraing Pong Village, Sangke Satop Commune, Oral District, Kampong Speu Province. The workshop was attended by the Head of the Kampong Speu Provincial Department of Rural Development, the Deputy Governor of Oral District, the Head of Sangke Satop Commune, the Head of Kraing Pong Village, relevant local officials, and Sui indigenous community members, a total of 37 people, 21 of whom were women.
The workshop yielded the following results: (1). The committee and community members understood their roles and responsibilities in participating in community conservation and development activities (2). The indigenous people expressed their identity as Sui indigenous people, including ethnicity, traditions, customs, beliefs, and language (3). The community understands the importance of recognizing the identity of indigenous communities and has agreed to request recognition of the identity of the Sui indigenous community from the Ministry of Rural Development.