07/08/2026
សូមបងប្អូនបង្កើតការប្រុងប្រយ័ត្នមូសខ្លា ជំងឺគ្រុនឈាម សម្លាប់អ្នកបាន ព្រោះរដូវនេះមានម៉ូសច្រើន ។
ព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្ទឹងមានជ័យ សហការជាមួយ និងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីជំងឺគ្រុនឈាម តាមសហគមន៍ និងនៅប្រឡាយស្ទឹងមានជ័យ ក្នុងភូមិមានជ័យ ភូមិមានជ័យ១ និងភូមិមានជ័យ២ ។
នៅជាមួយគ្នានេះ អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ស្នើសុំដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជួយបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងជួយបាញ់ថ្នាំមូសឲ្យបានញឹកញាប់ ព្រោះរដូវនេះមានម៉ូសច្រើន ៕