Cambodian Red Cross

Cambodian Red Cross ទំព័រហ្វេសប៊ុក របស់កាកបាទក្រហមកម្ពុជា
(287)

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាសមាគមស្ម័គ្រចិត្តផ្ដល់ជំនួយ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌។ ស្របតាមសន្ធិសញ្ញាក្រុងហ្សឺណែវ គឺជាសមាគមជាតិកាកបាទក្រហមតែមួយគត់ ដែលអាចធ្វើសកម្មភាពពាសពេញប្រទេសបាន។

គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម បានទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៦០

និងត្រូវបញ្ចូលជាសមាជិកទី ៨៥ នៃសហព័ន្ធអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៦០។

សាខា កក្រក ខេត្តបន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក បឹង គឹមសឹង  អនុប្រធានគណៈកម្មាធិការសាខា ក្រុម...
23/06/2026

សាខា កក្រក ខេត្តបន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងលោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខា ជាមួយលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាអនុសាខាក្រុង ស្រុកទាំង៩ ព្រមទាំងក្រុមប្រតិបត្តិសាខា សរុបរួមចំនួន ២០នាក់/ស្រី ៨នាក់ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាម zoom លើរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ស្ថិតនៅបន្ទប់ប្រជុំសាខា ។

កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីឈានទៅកំណត់នូវទិសជាយុទ្ធសាស្ត្រ ៥ ឆ្នាំបន្តសម្រាប់ការអនុវត្តយុទ្ធសាស្ត្រដំណាក់
កាលទីពីរ ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា មន្រ...
23/06/2026

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខា និងមន្រ្តីប្រចាំការអនុសាខា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាម (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈឹម សុធារី អនុប្រធានអចិន្ត្រៃយ៍គណ...
23/06/2026

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈឹម សុធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី លេខាធិការ ហេរញ្ញិក សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខា ក្រុង-ស្រុក ទាំង៧ សរុបចំនួន ៦២រូប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដើម្បីវាយតម្លៃវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ ដែលទទួលបានតាមរយៈការអនុវត្តពាក់កណ្តាលទីដំណាក់ទីមួយ ២០២១-២០២៥ ដើម្បីឈានទៅកំណត់នូវទិសដៅជាយុទ្ធសាស្ត្រ៥ឆ្នាំបន្តសម្រាប់ការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលពីរ ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមប្រព័ន្ធអនឡាញ(ហ៊្សូម) ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត ។

កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្...
23/06/2026

កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ។

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាម (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងវត្តមានអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងទី២ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខាទាំង ២៥រាជធានីខេត្ត ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់។

កិច្ចប្រជុំខាងលើធ្វើឡើង បន្ទាប់ពី កាកបាទក្រហមកម្ពុជា
បានដំណើរការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ កាលពីខែមីនា ឆ្នាំ២០២៥ កិច្ចប្រជុំពិគ្រោះយោបល់លើរបកគំហើញ និង អនុសាសន៍ដែលបានផ្តល់ដោយក្រុមការងារថ្នាក់កណ្តាល ដើម្បីវាយតម្លៃវឌ្ឍនភាព សមិទ្ធផល បញ្ហា ប្រឈម និងមេរៀនជាបទពិសោធន៍ ដែលទទួលបានតាមរយៈការអនុវត្តពាក់កណ្តាលទីដំណាក់កាលទីមួយ ២០២១-២០២៥ ដើម្បីឈានទៅកំណត់នូវទិសជាយុទ្ធសាស្ត្រ៥ឆ្នាំបន្តសម្រាប់ការអនុវត្តយុទ្ធសាស្ត្រដំណាក់ កាលទីពីរ ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យឆ្លងនូវរបាយការណ៍ ស្តីពី
របកគំហើញ និងអនុសាសន៍ទៅតាមវិស័យអាទិភាពនីមួយៗ ផងដែរ៕

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង  ទទួលបាន អំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជ...
23/06/2026

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបាន អំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី .......!!!

(បាត់ដំបង)៖អនុវត្តន៍តាមអនុសាសន៍របស់ឯកឧត្ដមសុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយ លោក ឡុង សុភឺន អភិបាលស្រុកស្តីទី និង ជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការីបានអញ្ចើញចុះជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤គ្រួសា មកពីភូមិចំនួន៣ក្នុងឃុំ ឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបងដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីកន្លងទៅ។ ពិធីនេះបានប្រារព្វធ្វើនៅបរិវេនសាលាឃុំឬស្សីក្រាំង ។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះដែល ក្នុងនាមអនុសាខាស្រុក លោក ឡុង សុភឺន បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពី សំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តជាពិសេស សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវ ការសោកស្ដាយ ចំពោះការខូចខាតផ្ទះ សំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។ លោកអនុប្រធានអនុសាខាបានបន្តទៀតថាជានិច្ចកាល ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន តែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខ ទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

ទន្ទឹមនោះលោក ឡុង សុភឺន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបានអំណោយពីអនុសាខារួមមាន៖ អង្ករ២៥គក្រ, ឃីត១កញ្ចប់, ទឹកត្រី១យួរ, ទឹកស៊ីអ៊ី១យួរ, មី១កេស និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ។

23/06/2026

Video)៖ សូមរីករាយទស្សនាព័ត៌មានកាកបាទក្រហមកម្ពុជា ប្រចាំសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដែលមានសកម្មភាពដូចតទៅ 🎊🌹

អនុសាខា កក្រក ស្រុកពួក៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ច័ន្ទ ស៊ីម៉ៅ មន្រ្តីប្រចាំការអនុសាខា កក្រក ស្រុកពួក និ...
23/06/2026

អនុសាខា កក្រក ស្រុកពួក៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ច័ន្ទ ស៊ីម៉ៅ មន្រ្តីប្រចាំការអនុសាខា កក្រក ស្រុកពួក និងសហការី សហការជាមួយតំណាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានចុះផ្សព្វផ្សាយពីគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនដល់សិស្សានុសិស្សវិទ្យាល័យពួក ចំនួន ៣១នាក់ ស្រី ២៣នាក់ និងមេឃុំ មេភូមិ អនុភូមិ ស្ថិតនៅឃុំពួក ស្រុកពួក ខេត្តសៀមរាប សរុបចំនួន ១១នាក់ ស្រី ១នាក់៕

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន “គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោ...
22/06/2026

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន “គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ជូនដល់យុវជន កក្រក នៃវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្ដែក ចំនួន ៤៦នាក់ ស្រី ៣៤នាក់ នៅសាលប្រជុំវិទ្យាល័យ...!!!

អនុសាខា កក្រក ស្រុកស៊ីធរកណ្ដាល៖ ដោយមានការយកចិត្តទុកដាក់ពីលោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ អនុសាខាស្រុក បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ‘’គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា’’ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក គង់ វណ្ណៈ អនុប្រធានគណៈកម្មាធិការអនុសាខា និងមានការចូលរួមពីលោក លោកស្រី ហេរញ្ញិក និងលេខាធិការ គណៈកម្មាធិការអនុសាខា មន្ត្រីប្រចាំការ បុគ្គលិកកិច្ចសន្យា នាយកវិទ្យាល័យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ៥៥នាក់ ស្រី ៣៥នាក់ នៅសាលប្រជុំវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្ដែក ស្មើនឹង ១វគ្គ។

ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គពីសំណាក់ លោក ស៊ាន ចិន្តា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ជាពិសេស ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងសូមឱ្យសិក្ខាកាមយកចិត្តទុកដាក់ចំពោះរាល់ការធ្វើបទបង្ហាញនីមួយៗ ដែលគ្រូឧន្ទេស បានបង្ហាត់បង្ហាញ ក៍ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែង។

»ប្រធានបទបានលើកមកធ្វើបទបង្ហាញរួមមាន៖
👉ប្រវត្តិចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
👉បដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម និងគ្រីស្គាល់ក្រហម
👉គោលការណ៍គ្រឹះទាំង៧
👉ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា
👉គោលការណ៍ណែនាំស្តីពីអត្តសញ្ញាណ កក្រក
👉គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហមកម្ពុជា
👉វិជ្ជាសង្គ្រោះបឋម
-តួនាទី និងគោលការណ៍គ្រឹះនៃអ្នកសង្គ្រោះបឋម
-ការធ្វើចលនាដង្ហើម(CPR)
-ការដាក់ស្ថានភាពដំណេក
-ការជួយសង្គ្រោះអ្នកលង់ទឹក ឆ្កែខាំ រលាកភ្លើង និងពស់ចឹក
👉សង្គ្រោះបឋមផ្នែកផ្លូវចិត្ត
👉ព្រឹត្តិការណ៍វិបត្តិ
👉ភាពតានតឹងអារម្មណ៍ និងដំណោះស្រាយ
👉ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
👉ពិការភាព

នាឱកាសនោះ អនុសាខាស្រុក ក៍បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពី វិធានការការពារខ្លួនពីជំងឺកូវីដ-១៩, ជំងឺគ្រុនឈាម-គ្រុនឈីក, ជំងឺឆ្លង-ជំងឺមិនឆ្លង, មេរាគអេដស៍/ជំងឺអេដស៍, ជំងឺមហារីកមាត់ស្បូន, ការរួមចំណែកកាត់បន្ថយ បន្ស៉ំា និងមានភាពធន់នឹងអាកាសធាតុ, ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងសេវាស្ដារទំនាក់ទំនងគ្រួសារ និងបានប្រគល់ជូននូវសៀវភៅកម្រងសកម្មភាពការងាររបស់អនុសាខាស្រុក ឆ្នាំ២០២៥ ចំនួន១ក្បាល ជូនដល់វិទ្យាល័យ ដើម្បីតាំងទីតាំងក្លឹបយុវជន ផងដែរ។

នាឱកាសបិទវគ្គ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានផ្តាំផ្ញើដល់យុវជនជាសិក្ខាកាមទាំងអស់ សូមយកខ្លឹមសារក្នុងមេរៀននីមួយៗ ទៅអនុវត្តន៍ការងារបន្តក្នុងសហគមន៍ អោយមានប្រសិទ្ធភាព ពិសេសត្រូវចេះចែករំលែកចំណេះដឹង ជូនដល់មិត្តភក្តិ ក្រុមគ្រួសារសាច់ញាតិ និងសហគមន៍។

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចុះរៀបចំយករចនាសម្ព័ន្ធក្លឹបយុវជន កាកបាទក្រហម ជូនវិទ្យាល័យទាំងពីរ រួមមាន៖​ វិទ្យ...
22/06/2026

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចុះរៀបចំយករចនាសម្ព័ន្ធក្លឹបយុវជន កាកបាទក្រហម ជូនវិទ្យាល័យទាំងពីរ រួមមាន៖​ វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល និងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង….….!!

អនុសាខា កក្រក ស្រុកពារាំង ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានចាត់ឱ្យបុគ្គលិកកិច្ចសន្យា បាននាំយក​រចនាសម្ព័ន្ធក្លឹបយុវជន កាកបាទក្រហម ដែលជាអំណោយរបស់សាខាខេត្តជូនដល់​វិទ្យាល័យ ចំនួន​២​ ដែលបានបង្កេីតក្លឹបយុវជនរួមមាន៖​ វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល និងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង​ ក្នុងនោះដែលក៏មានសកម្មភាពយុវជនកាកបាទក្រហមបានបិទរូបភាពលើ ផ្ទាំងអក្សរគោលការណ៍គ្រឹះទាំង៧​ របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ សម្ភារៈទាំងនេះមានសារៈសំខាន់ក្នុងការគាំទ្រដល់សកម្មភាពអប់រំ ការផ្សព្វផ្សាយ និងការអនុវត្តការងារមនុស្សធម៌របស់ក្លឹបយុវជននៅក្នុងសាលារៀន។

សកម្មភាពទាំងនេះមានគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងសកម្មភាពសំខាន់ៗរបស់ក្លឹបយុវជនកាកបាទក្រហម ដែលបានអនុវត្តកន្លងមក ដូចជា ការងារមនុស្សធម៌ ការជួយសង្គ្រោះបឋម ការអប់រំសុខភាព អនាម័យបរិស្ថាន និងការចូលរួមក្នុងសកម្មភាពសង្គមនានា​ ព្រមទាំងបង្កើនការយល់ដឹងអំពីគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម​ នេះក៏ជាការបង្ហាញអោយឃេីញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់សាខាខេត្ត ក្នុងការអភិវឌ្ឍន៍សកម្មភាពយុវជនឲ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាពនៅតាមគ្រឹះស្ថានអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យចូលរួមសកម្មភាពយុវជនកាកបាទក្រហមកាន់តែសកម្ម និងមានទំនួលខុសត្រូវខ្ពស់ក្នុងការជួយសហគមន៍។ ជាមួយគ្នានេះផងដែរ វាក៏ជាការបង្ហាញពីសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់យុវជនក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់តម្លៃមនុស្សធម៌។
បន្ទាប់ពីក្រុមការងារអនុសាខាបានចុះរៀបចំរចនាសម្ព័ន្ធរួចហើយនិងបានបន្ដចុះពិនិត្យកន្លែងសាងសង់លាងដៃ ដែលបានធ្វើរួចរាល់ផងដែរ។

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពគម្រប់ខួប៧ថ្ងៃ របស់លោក ផា ភារិន ដែលប...
22/06/2026

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពគម្រប់ខួប៧ថ្ងៃ របស់លោក ផា ភារិន ដែលបានស្លាប់ដោយសារឧបទ្ទវហេតុ(ឆក់ខ្សែភ្លើង)នៅក្នុងជនម្មាយុ ២៨ឆ្នាំចំនួន ១គ្រួសារ នៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង...!!!

អនុសាខា កក្រក ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៦ លោក សុិន សុងហេង អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក តំណាងលោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានដឹងនាំលោក លោកស្រី សមាជិក សមាជិកា មន្រ្ដីប្រចាំការ បុគ្គលិកកិច្ចសន្យា ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រភូមិ បានយកអំណោយមនុស្សធម៌ ចូលរួមបុណ្យសពគម្រប់ខួប៧ថ្ងៃ នៅភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ លោកអនុប្រធានអនុសាខាស្រុក បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ ចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "និង“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោកអនុប្រធាន ក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

-សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានចូលរួមថវិកាចំនួន ៤០០,០០០រៀល
-សម្ភារៈអនុសាខាផ្ដល់ជូនរួមមាន ៖ អង្ករ ២០គីឡូ ទឹកសុទ្ធ ២កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងថវិកាចំនួន ២០០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំមេសរប្រចាន់បានចូលរួមថវិកាចំនួន ១០០,០០០រៀល។

Address

#16A, Street 271
Phnom Penh

Alerts

Be the first to know and let us send you an email when Cambodian Red Cross posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Red Cross:

Share