06/08/2026
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន អឺរ៉ាស៊ា ឌីជីថល អ៊ែសេត អុិកឆេន ឯ.ក។
[English Below]
=============
នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. បានដឹកនាំសហការីទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន អឺរ៉ាស៊ា ឌីជីថល អ៊ែសេត អុិកឆេន ឯ.ក ដែលជាក្រុមហ៊ុនទទួលបានការអនុញ្ញាតពី ន.ម.ក. ចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ដើម្បីពិភាក្សា និងស្តាប់នូវបទបង្ហាញអំពីប្រភេទអាជីវកម្ម និងមុខងារថ្មី ដែលក្រុមហ៊ុនគ្រោងនឹងរៀបចំ និងអភិវឌ្ឍបន្ថែមក្នុងថ្នាលជួញដូរទ្រព្យឌីជីថលរបស់ក្រុមហ៊ុនក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូបានផ្តល់ជាអនុសាសន៍តម្រង់ទិសមួយចំនួនដល់ក្រុមហ៊ុនផងដែរ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
In the Afternoon of August 6, 2026, H.E. SOU Socheat, Delegate of the Royal Government in charge as Director General of Securities and Exchange Regulator of Cambodia (SERC), accompanied by HE.Dr. VIN Pheakdey, Deputy Director General and Chair of the FinTech Working Group of SERC, led collegues to meet with Eurasia Digital Asset Exchange Co., Ltd., a company granted authorization from SERC to participate in the Digital Securities Sandbox, to discuss and listen to the presentation of the company's proposed new business models and features, which the company intends to additionally develop and implement on its digital asset trading platform within the digital securities sandbox as to contribute to the development of Cambodia's Securities Sector. In this meeting, H.E. also provided some directive recommendations on the company’s proposal.
The meeting was conducted smoothly and fruitfully.
សូមចូលតាមតំណភ្ជាប់តេលេក្រាមដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដូចខាងក្រោម/Join
https://t.me/sercambodia