Ministry of Women's Affairs of Cambodia

Ministry of Women's Affairs of Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ministry of Women's Affairs of Cambodia, Government Organization, Phnom Penh.
(1)

The Ministry of Women’s Affairs (MoWA) and the Cambodian National Council for Women (CNCW) are
the national machinery for the promotion of gender equality and women’s empowerment in
Cambodia. MoWA acts as a catalyst and advocate to encourage public institutions, civil society and
the private sector to integrate gender equality into their policies and programs, and as a coordinator
and facilita

tor for gender mainstreaming across government. It is responsible for monitoring and
evaluating policies and programs to assess their contribution to achieving the Government’s goals
in promoting gender equality and the empowerment of women.

[English Below]ក្រសួងកិច្ចការនារីបានបំពេញតួនាទីយ៉ាងសកម្ម និងនាំមុខក្នុងការដឹកនាំរបៀបវារៈស្តីពីស្រ្តី សន្តិភាពនិងសន្តិសុខ...
04/08/2026

[English Below]
ក្រសួងកិច្ចការនារីបានបំពេញតួនាទីយ៉ាងសកម្ម និងនាំមុខក្នុងការដឹកនាំរបៀបវារៈស្តីពីស្រ្តី សន្តិភាពនិងសន្តិសុខនៅថ្នាក់តំបន់អាស៊ានក៏ដូចជាការបន្តដឹកនាំនៅថ្នាក់ជាតិ ដើម្បឈានទៅ «ការរៀបចំផែនការសកម្មភាពជាតិស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ» ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។.................................................
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្ដីពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទៅនៅទីរួមខេត្តកែប ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិអាស៊ី (TAF)។ សិក្ខាសាលានេះមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំ-មន្រ្តីក្រសួងកិច្ចការនារី តំណាងគណៈអភិបាលខេត្តកែប មន្រ្តីនៅថ្នាក់ក្រោមជាតិតាមបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋានខេត្តកែប និងតំណាងមកពីសហគមននេសាទអូក្រសារ ចំនួនប្រមាណ ៤៧នាក់ (ស្ត្រី ៣៨នាក់)។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងគោលបំណង៖ ១)បង្កើនការយល់ដឹងពីររបៀបវារៈស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (WPS) នៅថ្នាក់ក្រោមជាតិ ២)លើកកម្ពស់ការចូលរួមពីភាគីពាក់ព័ន្ធនានា ដើម្បីពង្រឹងការទទួលខុសត្រូវនិងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍផែនការសកម្មភាពជាតិស្ដីពីស្រ្តី សន្តិភាព និងសន្តិសុខ (NAP-WPS) នៅកម្ពុជា ៣) បង្កើនការយល់ដឹងពីរការរកឃើញសំខាន់ៗមកពីការវិភាគស្ថានភាពដោយផ្ដោតលើអាទិភាពស្រ្តី សន្តិភាព និងសន្តិសុខ(WPS)តាមរយៈភស្តុតាង បញ្ហាប្រឈម និងមេរៀនដែលទទួលបាន។
……………………………………………….
The Ministry of Women's Affairs has played an active and leading role in driving the Women, Peace, and Security (WPS) agenda at the ASEAN regional level, as well as continuing its leadership at the national level, to move toward the preparation of a comprehensive "National Action Plan on Women, Peace, and Security..................................................
On August 4, 2026, Her Excellency Koung Sorita, Secretary of State of the Ministry of Women's Affairs, led a Dissemination and awareness Reising workshop on Women, Peace and Security (WPS) Agenda at sub-national level”, held at Kep province. The workshop featured participation from MoWA leaders and official, representatives from the Government of Kep provincial, TAF, sub-national officials from relevant provincial departments and institutions and representatives from Ou Krosar Fisheries Community.
This workshop aims to:
1. Enhance understanding of the Women, Peace and Security (WPS) agenda at the subnational level.
2. Promote the engagement of relevant stakeholders in strengthening accountability and commitment to the development of Cambodia's National Action Plan on Women, Peace and Security (NAP-WPS).
3. Increase awareness of the key findings from the situational analysis, focusing on Women, Peace and Security (WPS) priorities through evidence, identified challenges, and lessons learned.

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ដោយមានការអមដំណើរដោយ លោកជំទាវ ច...
04/08/2026

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ដោយមានការអមដំណើរដោយ លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការ និងក្រុមការងារ ព្រមទាំង កញ្ញា កុយ អេនណា ទូតសុឆ្ឆនៈសមាគមតន្រ្តីសំនៀងជនពិការ បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ។

========================================

យោងទៅលើផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ស្រ្តីនៅតែមានសារៈសំខាន់ក្នុងការជួយការងារសង្គមដើម្បីអភិវឌ្ឍន៍ជាតិ ។ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ដោយមានការអមដំណើរដោយ លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការ និងក្រុមការងារ បានធ្វើដំណើរទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពី ការបំពាក់អវៈយវៈសិប្បនិម្មិត ឧបករណ៍រណប និងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព និងនីតិវិធីក្នុងការទទួលបានសេវាទាំងនេះដោយពុំគិតថ្លៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ បុគ្គលិកនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ និងជនមានពិការភាពដែលកំពុងទទួលសេវាជាច្រើនរូប។

ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មបានធ្វើបទបង្ហាញអំពីបេសកកម្ម តួនាទី សមិទ្ធផល និងសេវាកម្មសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន៖ ការផលិតនិងបំពាក់សម្ភារៈរណប សម្ភារៈសិប្បនិម្មិត ការព្យាបាលដោយចលនា និងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាផ្សេងៗ ដែលអាចជួយសម្រួលដល់ជនមានពិការភាពអាចមានភាពជឿជាក់ មានទំនុកចិត្តលើខ្លួនឯង និងអាចប្រកបមុខរបរ និងចូលរួមក្នុងការសិក្សាបានដោយគ្មានការរើសអើងក្នុងសង្គម។

បច្ចុប្បន្នមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាមានចំនួន៣ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ឆ្នាំង និងមានមណ្ឌលស្តារកាយសម្បទាចំនួន១៣ រាជធានីខេត្តនៅទូទាំងប្រទេស រួមមាន រាជធានីភ្នំពេញ(២កន្លែង) បាត់ដំបង(២កន្លែង) កំពង់ស្ពឺ កំពង់ចាម ព្រះសីហនុ កំពង់ឆ្នាំង សៀមរាប តាកែវ ព្រៃវែង ក្រចេះ កំពង់ធំ ព្រះវិហារ ស្វាយរៀង ដែលអាចផ្តល់សេវាជូនដល់ជនមានពិការភាពដោយមិនគិតថ្លៃ។

នៅក្នុងឱកាសនេះដែរ លោកជំទាវ ញ៉ែម មរកត បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធគ្រប់ វិស័យទាំងអស់មេត្តាជួយផ្សព្វផ្សាយនិងចែករំលែកព័ត៌មានអំពីការផ្តល់សេវាដោយពុំគិតថ្លៃរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងមណ្ឌលស្តារកាយសម្បទា ខាងលើឱ្យបានទូលំទូលាយដល់មហាជនទូទៅនៅក្នុងសហគមន៍ សង្គម ជាពិសេសទៅដល់ជនដែលមានពិការភាព និងសូមអញ្ជើញមកទទួលសេវាដោយពុំគិតថ្លៃ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង៣ និងមណ្ឌលស្តារកាយសម្បទាចំនួន១១ នៅទូទាំងប្រទេស។

03/08/2026

«ពន្លឺនៃកីតម្បាញ»
ការផ្លាស់ប្តូរជីវីតស្រ្តីក្នុងសហគមន៍តម្បាញ ខេត្តកំពង់ស្ពឺ

#មុខរបរតម្ពាញ #មុខរបរដូនតា #ការអភិវឌ្ឍន៍សេដ្ឋកិច្ចស្រ្តី

[English below]ក្រសួងកិច្ចការនារី និងអង្គការទស្សនៈពិភពលោក ពិភាក្សាលើយុទ្ធសាស្ត្រចំនួន៤ ដែលស្ថាប័នទាំងពីរអាចបង្កើតកិច្ចសហ...
01/08/2026

[English below]
ក្រសួងកិច្ចការនារី និងអង្គការទស្សនៈពិភពលោក ពិភាក្សាលើយុទ្ធសាស្ត្រចំនួន៤ ដែលស្ថាប័នទាំងពីរអាចបង្កើតកិច្ចសហការគ្នា ក្នុងការកាត់បន្ថយអំពើហិង្សាលើកុមារ និងលើកកម្ពស់ភាពអង់អាច និងសេដ្ឋកិច្ចស្ត្រី
-------
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Than Thi Ha នាយិកាប្រចាំប្រទេសកម្ពុជា របស់អង្គការទស្សនៈពិភពលោក (World Vision) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកិច្ចការនារី។

ក្នុងជំនួបនេះ លោកស្រីបណ្ឌិត Than Thi Ha បានជម្រាបជូនលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អំពីសកម្មភាព ដែលអង្គការទស្សនៈពិភពលោកបានធ្វើ ដោយសកម្មភាពមួយចំនួន ត្រូវបានពិនិត្យឃើញថា ជាសកម្មភាពមួយ បានចូលរួមចំណែកទៅលើអ្វី ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ជាពិសេសក្រសួងកិច្ចការនារី ដែលបានយុទ្ធសាស្ត្រនារីរតនៈ។

តាមរយៈជំនួបពិភាក្សាគ្នានេះ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានលើកឡើងនូវយុទ្ធសាស្ត្រ សម្រាប់បង្កើតកិច្ចសហការគ្នា រវាងស្ថាប័នទាំងពីរ ដើម្បីកាត់បន្ថយអំពើហិង្សាលើកុមារ និងលើកកម្ពស់ភាពអង់អាច និងសេដ្ឋកិច្ចស្ត្រី៖
ទី១.កម្មវិធីគ្រួសាររឹងមាំ របស់អង្គការទស្សនៈពិភពលោក ដែលជាកម្មវិធីមួយ អាចកាត់បន្ថយអំពីហិង្សាពីអ្នកថែទាំ ឬឪពុកម្តាយ ដែលអាចបន្ស៊ីគ្នា ទៅនឹងកម្មវិធីជំនាញមាតាបិតា (Parenting Skill) របស់ក្រសួងកិច្ចការនារី ដើម្បីកាត់បន្ថយអំពើហិង្សាលើកុមារ។
ទី២. ការលើកកម្ពស់សេដ្ឋកិច្ចរបស់ស្ត្រី និងការប្រែប្រួលអាកាសធាតុ៖ ដោយសារបច្ចុប្បន្ន ក្រសួងកិច្ចការនារី បានអនុវត្តកម្មវិធី WE អស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីលើកកម្ពស់សហគ្រិនភាពស្ត្រី ដែលស្របគ្នាជាមួយនឹងអង្គការទស្សនៈពិភពលោក ដែលមានកម្មវិធីលើកកម្ពស់សេដ្ឋកិច្ចស្ត្រី និងការប្រែប្រួលអាកាសធាតុ។
ទី៣.ពង្រឹងធនធានបុគ្គលិករដ្ឋាភិបាល ដើម្បីឱ្យមានជំនាញគ្រប់គ្រាន់ ក្នុងការធ្វើការងារខាងលើ ដើម្បីជានិរន្តភាព
ទី៤.ជំនាញឌីជីថល ដែលភាគីទាំងពីរគួរតែពិចារណា ក្នុងការបង្រៀនទៅដល់ក្រុមស្ត្រី ដោយសារអ្នកនៅតាមជនបទ ជំនាញឌីជីថលនេះ ជាផ្នែកមួយដ៏សំខាន់ ដែលពួកគាត់ត្រូវចេះ និងត្រូវចេះប្រើ ដោយភាពវិជ្ជមាន និងសុវត្ថិភាព។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គការទស្សនៈពិភពលោក គួរតែចាប់ផ្តើមកិច្ចសហការជាមួយក្រសួងកិច្ចការនារី តាមរយៈការចុះអនុស្សារណៈយោគយល់គ្នាជាមុន មុននឹងចាប់ផ្តើមកិច្ចសហការបន្ស៊ីកម្មវិធី រវាងស្ថាប័នទាំងពីរ ឆ្ពោះទៅរកការពង្រីកបន្ថែមនូវកម្មវិធី ដើម្បីផ្តល់ផលប្រយោជន៍ដល់ស្ត្រី នៅក្នុងប្រទេសកម្ពុជា។
លោកស្រីបណ្ឌិត Than Thi Ha បានទទួលយកគោលគំនិតរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ហើយថានឹងយកទៅពិភាក្សា ដើម្បីឈានទៅរកការបង្កើតកិច្ចសហការគ្នា នៅពេលខាងមុខ។

Ministry of Women’s Affairs and World Vision Discuss Strategies for Cooperation to Reduce Child Violence and Promote Women's Empowerment and Economy
-------
Phnom Penh: On the afternoon of Friday, July 31, 2026, Her Excellency Dr. Ing Kantha Phavi, Minister of Women's Affairs, received a counter call from Dr. Than Thi Ha, Acting Director of World Vision Cambodia, at the Ministry of Women's Affairs.

During the meeting, Dr. Than Thi Ha briefed Her Excellency Minister on World Vision’s ongoing activities, highlighting that several key initiatives contribute directly to the Royal Government of Cambodia's vision, particularly the Ministry of Women’s Affairs' Neary Rattanak Strategic Plan.

Through this discussion, the meeting has outlined key strategies to foster collaboration between the two institutions in reducing violence against children and promoting women’s economic empowerment:

1. Strong Family Program: World Vision's "Strong Family" initiative—which reduces violence by parents and caregivers—can be aligned with the Ministry of Women's Affairs' Parenting Skills Program to effectively reduce violence against children.

2. Women's Economic Empowerment and Climate Change: The Ministry has been implementing the WE Program for over a decade to promote female entrepreneurship, aligning closely with World Vision's initiatives targeting women's economic empowerment and climate resilience.

3. Capacity Building for Government Personnel: Strengthening government staff resources to ensure they have adequate skills to execute these programs effectively and sustainably over the long term.

4. Digital Skills: Both sides should consider providing digital skills training to women—particularly in rural areas—as digital literacy has become an essential tool that women must understand and use safely and positively.

Her Excellency Minister encouraged World Vision to initiate formal cooperation with the Ministry of Women's Affairs by signing a Memorandum of Understanding (MoU) prior to integrating their joint programs, paving the way for expanded initiatives to benefit women across Cambodia.

Dr. Than Thi Ha welcomed Her Excellency Minister’s insights and indicated she would take these ideas forward for internal discussion to pave the way toward establishing official cooperation in the near future.

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំកិច្...
31/07/2026

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំប្រចាំឆមាសស្តីពី “វឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី ជាមួយដៃគូពាក់ព័ន្ធ" ក្រោមអធិបតីភាព លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅទីស្ដីការក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់របស់ក្រសួង ប្រធាននិងអនុប្រធានមន្ទីរកិច្ចការនារីខេត្តចំនួន១១ និងតំណាងដែលអញ្ជើញមកពី សមាគម ដៃគូអភិវឌ្ឍ វិស័យឯកជន និងអង្គការសង្គមសុីវិល សរុបប្រមាណចំនួន ៤៩នាក់ (ស្រ្តី ៣៥នាក់)។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារព្រមទាំងចែករំលែកនូវបច្ចុប្បន្នភាពក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ។

On July 31, 2026 The Ministry of Women's Affairs conducted a semi-annual meeting on the "Progress of the Implementation of the Memorandum of Understanding (MoU) between the Ministry of Women's Affairs and relevant partners" presided over by Her Excellency Kong Sorita, secretary of state at Ministry with the total of 49 attendees (35 women), including secretary of state, under-secretary of state, senior officials of Ministry, the directors and deputy directors of 11 provincial departments of Women's Affairs, representative from associations, development partners, the private sector, and civil society organizations. The purpose of this meeting aims to enhance work efficiency, share updates on the implementation of the MoU, and strengthen cooperation between the Ministry of Women's Affairs and concerned partners.

សារលិខិតជូនពរ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រ...
31/07/2026

សារលិខិតជូនពរ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុ ដែលនឹងឈានដល់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។៣១...
31/07/2026

ខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។

៣១​ កក្កដា ២០០៩~៣១​ កក្កដា ២០២៦

កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ជា ណាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងទទួលបន្ទុកផ្នែកសិទ្ធស...
30/07/2026

កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ជា ណាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងទទួលបន្ទុកផ្នែកសិទ្ធស្រ្តី នៃគណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងកុមារ (ACWC) បានអញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ប្រឆាំងនឹងភេរវកម្មរវាងអាស៊ាននិងអូស្ត្រាលី ស្តីពីវិធីសាស្ត្រល្អៗដើម្បីការពារទីកន្លែងដែលមានមនុស្សប្រមូលផ្តុំច្រើន គោលដៅងាយរងគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ កម្មវិធីនេះប្រព្រឹត្តទៅនៅបាលីប្រទេសឥណ្ឌូនេស៊ី។ កម្មវិធីនេះមានគោលបំណង៖
១. រួមចំណែកក្នុងការអនុវត្តកម្មវិធីរបស់ SOMTC ឆ្នាំ២០២៦–២០២៨ប្រឆាំងនឹងភេរវកម្ម និងផែនការរួមរវាង SOMTC និងអូស្ត្រាលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (២០២៦–២០៣០) ព្រមទាំងផែនការការងារនៃផែនការសកម្មភាពរបស់អាស៊ាន ទប់ស្កាត់និងប្រឆាំងការកើនឡើងនៃភាពជ្រុលនិយមនិងអំពើហិង្សាជ្រុលនិយម (Bali Work Plan) ឆ្នាំ២០១៩–២០២៦ ជាពិសេសអាទិភាពទី១.១១ និងទី៣.៦។
២.អភិវឌ្ឍនិងពង្រឹងសមត្ថភាព ក្នុងការកសាងភាពជាដៃគូ ដើម្បីរួមគ្នាការពារទីសាធារណៈឱ្យមានសុវត្ថិភាព តាមរយៈការរៀបចំសន្តិសុខច្រើនដំណាក់កាល ភាពធន់ និងការបង្ការទប់ស្កាត់។
៣.លើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នករៀបចំគោលនយោបាយ លើការអនុវត្តល្អពាក់ព័ន្ធនឹងច្បាប់ គោលនយោបាយ និងកម្មវិធី ដែលជំរុញឱ្យមានការចូលរួមពីសហគមន៍ និងវិស័យឯកជន ដើម្បីបង្កើនការយល់ដឹងអំពីសន្តិសុខ និង ការត្រៀមខ្លួន តាមរយៈការប្រើប្រាស់វិធីសាស្រ្តដែលអាចគ្រប់គ្រងគ្រោះថ្នាក់គ្រប់ប្រភេទ។
៤. កំណត់វិស័យ ដែលត្រូវពង្រឹងសមត្ថភាពនៅថ្នាក់តំបន់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងវិស័យ និងពហុភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សន្តិសុខនៅថ្នាក់តំបន់។

On 28-29 July 2026, Her Excellency Chea Nalin, Undersecretary of State, Ministry of Women's Affairs and Representative for Women's Rights to the ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC), attended the ASEAN-Australia Counter-Terrorism Practical Exchange on Good Practice Approaches to Protect Crowded Spaces, Vulnerable Targets and Critical Infrastructure, held in Bali, Indonesia. This practical exchange aims to:
1. Contribute to the implementation of the terrorism component of the SOMTC Work Programme 2026-2028 and the SOMTC + Australia Work Plan on Cooperation to Combat Transnational Crime (2026-2030), as well as the Work Plan of the ASEAN Plan of Action to Prevent and Counter the Rise of Radicalisation and Violent Extremism (Bali Work Plan) 2019-2026, particularly Priority Area 1.11 & 3.6;
2. Develop enhanced capacity to build partnerships which protect public spaces through layered security, resilience and deterrence;
3. Foster understanding and cooperation among policymakers on good practice laws, policies and programs that engage the community and the private sector, to enhance security consciousness and preparation through an all-hazards approach; and
4. Identify areas to strengthen regional capacity and cross-sectoral and multistakeholder cooperation which improves regional security.

[English below]កម្ពុជានៅតែបន្តភាពជាអ្នកដឹកនាំលើរបៀបវារៈស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ និងសហគ្រិនភាពស្រ្តី និងការរួមប...
30/07/2026

[English below]
កម្ពុជានៅតែបន្តភាពជាអ្នកដឹកនាំលើរបៀបវារៈស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ និងសហគ្រិនភាពស្រ្តី និងការរួមបញ្ជូលហិរញ្ញវត្ថុឌីជីថលរបស់ស្រ្តីនៅតំបន់អាស៊ាន។
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។
ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី......
លោកជំទាវ គង់ សូរីតា រដ្ឋលេខាក្រសួងកិច្ចការនារី និងជាតំណាងគណៈកម្មការស្រ្តីអាស៊ាន(ACW) អមដោយថ្នាក់ដឹកនាំបច្ចេកទេស០១រូប បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំផែនការសម្មភាពថ្មីរបស់ ACW សម្រាប់ឆ្នាំ២០២៦-២០៣០ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៨-២៩ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំមានគោលបំណងពិនិត្យលើផែនការសកម្មភាពថ្មីរបស់គណៈកម្មការអាស៊ានស្រ្តី ACW និងការបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១១ប្រទេសក្នុងការដឹកនាំនូវគំនិតផ្តួចផ្តើមលើវិស័យសំខាន់ៗចំនួន០៣ ដែលក្នុងនោះមានសកម្មភាពចំនួន២០ ក្នុងផែនការសកម្មភាព ACW ថ្មីនេះ។
កិច្ចប្រជុំនេះបានពិភាក្សាស៊ីជម្រៅលើការរៀបចំនូវមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រនៃការរៀបចំផែនការសកម្មភាពអណាត្តិថ្មីរបស់ACW វិស័យសំខាន់ៗនៃគំនិតផ្តួចផ្តើម (២០២៦–២០៣០) ម៉ាទ្រីសគំនិតផ្តួចផ្តើមដែលបានស្នើឡើង(២០២៦–២០៣០) ក្របខណ្ឌការតាមដាន ការវាយតម្លៃ និងការរៀនសូត្រ (MEL) និងការឆ្លើយតបនឹងយេនឌ័រ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ន។
លោកជំទាវ គង់ សូរីតា បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដឹកនាំវិស័យសំខាន់ៗចំនួន០៣ ដែលផ្តោតលើការអភិបាលកិច្ចឆ្លើយតបនឹងយេនឌ័រ និងភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ន ការពង្រឹងអំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ភាពធន់ និងសេដ្ឋកិច្ចថែទាំ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នដោយមិនទុកនរណាម្នាក់ឲ្យនៅឯកា។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ លោកជំទាវ គង់ សូរីតា បានចូលរួមជួបប្រជុំជាមួយដៃគូរអភិវឌ្ឍចំនួន១៥ ស្ថាប័ន ដើម្បីបង្ហាញនិងស្នើសុំការគាំទ្រពីដៃគូរអភិវឌ្ឍក្នុងការគាំទ្រគំនិតផ្តួចផ្តើមលើវិស័យសំខាន់ៗដែលដឹកនាំដោយប្រទេសកម្ពុជា។ លោកជំទាវបានជួបពិភាក្សាត្រីភាគីរវាងតំណាងប្រទេសហ្វីលីពីន ប្រទេសកម្ពុជា និងលេខាធិការដ្ឋានអាស៊ានក្នុងការត្រៀមសហការរៀបចំកិច្ចប្រជុំអមផ្សេងៗដែលគ្រោងអនុវត្តនៅប្រទេសកម្ពុជា និងប្រទេសហ្វីលីពីនលើគម្រោងការបញ្ជ្រាបយេនឌ័រក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០២៦នេះ ។

Cambodia continues its leadership on the Women, Peace, and Security (WPS) agenda, women’s entrepreneurship, and women’s digital financial inclusion in the ASEAN region.
Wednesday, July 29, 2026.
Jakarta, Republic of Indonesia......
Her Excellency Kuong Sorita, Secretary of State of the Ministry of Women’s Affairs and Representative of the ASEAN Committee on Women (ACW) Cambodia, accompanied by a technical official, attended the validation workshop on the development of the New ACW Work Plan (2026–2030), held in Jakarta, Indonesia, from July 28–29, 2026. The objective of the meeting was to review the new ACW Work Plan and confirm the leadership of all 11 ASEAN member states in driving key initiatives across three major sector priority areas, comprising a total of 20 activities under this new ACW Work Plan.
The meeting engaged in in-depth discussions regarding the strategic foundation of the new ACW mandate work plan, key initiative areas (2026–2030), the proposed matrix of initiatives (2026–2030), the Monitoring, Evaluation, and Learning (MEL) framework, as well as implementation architecture, governance, and resources.
Her Excellency Kuong Sorita reaffirmed Cambodia’s position in leading three key priority areas focusing on:
1.Gender-responsive governance and inclusive leadership;
2.Women’s economic empowerment, resilience, and the care economy; and
3.Inclusive development that leaves no one behind.
During the two-day meeting, Her Excellency Kuong Sorita met with 15 development partner institutions to present and request support for the key initiative areas led by Cambodia. Additionally, Her Excellency participated in a trilateral meeting among representatives of the Philippines, Cambodia, and the ASEAN Secretariat to prepare for collaborative side events scheduled to be implemented in Cambodia and the Philippines under the ASEAN Gender Mainstreaming Project in 2026.

ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធ...
29/07/2026

ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី អ.គ.ហ និងធនាគារពិភពលោក សរុបចំនួន១៦រូប (ស្រី្ត១២រូប) ធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរ បទពិសោធន៍ ស្តីពីកម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុង បរិបទនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤» នៅប្រទេស នូវែលសេឡង់ ចាប់ពីថ្ងៃទី២១ ដល់២៤ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយទទួលបានការគាំទ្រពី អ.គ.ហ ដើម្បីសិក្សាស្វែងយល់ និងប្រមូលធាតុចូលពីបណ្តាប្រទេស និងដៃគូពាក់ព័ន្ធ ឆ្ពោះទៅការរៀបចំនិងដំណើរការអនុវត្ត កម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រនៅកម្ពុជា។
គណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់អំពីក្របខ័ណ្ឌគោលនយោបាយ យន្តការ វិធីសាស្រ្ត និងការអនុវត្តជាក់ស្តែងក្នុងការធ្វើស្ថាប័ននូបនីយកម្មយេនឌ័រ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងការអនុវត្តថវិកាឆ្លើយតបយេនឌ័រតាមវិស័យ នៅនូវែលសេឡង់ តាម រយៈការជួបជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់នូវែលសេឡង់ រួមមាន ក្រសួងសម្រាប់ស្រ្តី (Ministry for Women) រតនាគារជាតិ (Treasury) ការិយាល័យអគ្គសវនកម្ម (Office of the Audit General) ក្រសួងអប់រំ គណកម្មាធិការហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Commission) លទ្ធកម្មនូវែលសេឡង់ (NZ Government, Procurement) គណៈកម្មការសេវាសាធារណៈ (Public Service Commission) និងអង្គភាពស្ថិតិ (Stats NZ)។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាក៏បានចូលទស្សនកិច្ចនៅក្នុងវិមានរដ្ឋសភា និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភានូវែលសេឡង់ និងបានស្វែងយល់អំពីប្រវត្តិនៃការតស៊ូរបស់ស្រ្តី រហូតឈានដល់ការឈរឈ្មោះ និងទទួលបានការបោះឆ្នោតជាប់ជាតំណាងរាស្រ្តជាលើកដំបូងកាលពីឆ្នាំ ១៩៣៣ ។
ភាគីកម្ពុជា ក៏បានចែករំលែកអំពីក្របខ័ណ្ឌគោលនយោបាយ កម្មវិធីជាតិ និងយន្តការសំខាន់ៗ ព្រមទាំងមេរៀនបទពិសោធន៍ក្នុងការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តី ការចូលរួមរបស់ស្រ្តីក្នុងកម្លាំងពលកម្ម និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមទាំងគំនិតផ្តួចផ្តើមការរៀបចំ កម្មវិធីថវិកាឆ្លើយតបនឹងយេនឌ័រនៅកម្ពុជា និងការសិក្សាស្រាវជ្រាវនានាពាក់ព័ន្ធនឹងការថែទាំ។
ជារួម គណៈប្រតិភូកម្ពុជា បានស្វែងនូវយល់មេរៀន និងបទពិសោធន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការ ពិនិត្យនិងស្វែងរកលទ្ធភាពបន្ថែមទៀត លើគំនិតផ្តួចផ្តើមរបស់កម្ពុជា ដើម្បីឈានទៅរៀបចំនិងអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រ ឱ្យកាន់តែបានទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និងមានសង្គតិភាពជាមួយក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

Under the cooperation between the Ministry of Women’s Affairs (MoWA) and the General Secretariat of the Public Financial Management Reform Steering Committee (GSC-PFMR), H.E. Dr. Ing Kantha Phavi, Minister of Women’s Affairs, led a Cambodian delegation consisting of 16 representatives (12 females) from the Ministry of Economy and Finance, the Ministry of Women’s Affairs, the GSC-PFMR, and the World Bank. The delegation conducted a study visit to New Zealand from July 21 to 24, 2026, to exchange experiences on "Gender-Responsive Budgeting (GRB) and Promoting Women’s Leadership in the Context of Implementing Stage 4 of the Public Financial Management Reform Program." Initiated by MoWA and supported by the GSC-PFMR, this program aimed to gain insights and gather input from partner countries and relevant stakeholders toward formulating and implementing GRB in Cambodia.
The Cambodian delegation held discussions, exchanged experiences, and explored policy frameworks, mechanisms, methodologies, and practical applications regarding gender institutionalization, the promotion of women's leadership, and sector-specific GRB implementation in New Zealand. They met with key New Zealand ministries and institutions, including the Ministry for Women, the Treasury, the Office of the Auditor-General, the Ministry of Education, the Infrastructure Commission, New Zealand Government Procurement, the Public Service Commission, and Stats NZ. During the study visit, the delegation also toured the Parliament Buildings, received a warm welcome during a plenary session of the New Zealand Parliament, and learned about the history of women's struggle leading to the first woman elected as a Member of Parliament in 1933.
The Cambodian side shared insights on Cambodia's policy frameworks, national programs, and key mechanisms, as well as lessons learned regarding gender mainstreaming, promoting women’s leadership, women's labor force participation, and the Public Financial Management Reform Program, alongside initiatives on GRB preparation and care-related research in Cambodia.
Overall, the Cambodian delegation gained valuable lessons and good practices to serve as input for examining and further exploring opportunities for Cambodia’s initiatives, aiming toward the broader, more effective, and coherent development and implementation of gender-responsive budgeting within Cambodia's Public Financial Management Reform framework.

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Ministry of Women's Affairs of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Women's Affairs of Cambodia:

Shortcuts

Share