គណបក្សប្រជាជនកម្ពុជា Cambodian People's Party

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សប្រជាជនកម្ពុជា Cambodian People's Party

គណបក្សប្រជាជនកម្ពុជា Cambodian People's Party គណបក្សប្រជាជនបង្កើតដោយប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីៗ ដើម្បីប្រជាជន

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា និងដាក់ចេញបទបញ្ជា ៥ ចំណុច ដើម្បីលុបបំបាត់ប...
06/08/2026

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា និងដាក់ចេញបទបញ្ជា ៥ ចំណុច ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនក្នុងសហគមន៍
==========
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ស្ថិតនៅសាលប្រជុំ «គ» សាលាខេត្តត្បូងឃ្មុំ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាដំបូងខេត្ត តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម និងសិស្សានុសិស្ស សរុបប្រមាណជិត ៥០០នាក់។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ អាជ្ញាធរខេត្តបានចុះអប់រំនៅតាមមូលដ្ឋានភូមិ-ឃុំបានជិត ២,០០០លើក មានប្រជាពលរដ្ឋចូលរួមសរុបជាង ៤៤,០០០នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១៩៦ករណី ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក (ICE) ជាង ១,៧៥គីឡូក្រាម, ថ្នាំញៀនគ្រាប់ (WY) ១១៤ក្រាម, រថយន្ត ៤គ្រឿង, ម៉ូតូ ៩៣គ្រឿង, ទូរស័ព្ទដៃ ២៤៩គ្រឿង និងជញ្ជីងថ្លឹង ១២គ្រឿង។ លើសពីនេះ លេខាធិការដ្ឋានបានបញ្ជូនជនរងគ្រោះដោយសារគ្រឿងញៀន ៤០៤នាក់ (ស្រី ២០នាក់) ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា ដោយក្នុងនោះ ២៤៦នាក់ បានជាសះស្បើយ និងវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍វិញ។

ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្លឹមសារ នៃសារលិខិតបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជា «អាទិភាពចម្បង» ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងជំរុញការប្រើប្រាស់កម្មវិធី App NoDrug និងការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជាលេខ ០១ បប (ការសម្អាតគ្រឿងញៀនក្នុងជួរមន្ត្រីរាជការ) និង បទបញ្ជាលេខ ០២ បប (ការហាមឃាត់បារីអេឡិចត្រូនិក V**e និងស៊ីស្សា) ដើម្បីរក្សាភាពស្អាតស្អំក្នុងស្ថាប័នរដ្ឋ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមក។ ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងទិសដៅការងារសំខាន់ៗចំនួន ៥ ចំណុច៖
១. បង្កើនការអប់រំ-ផ្សព្វផ្សាយ៖ ចុះអប់រំផ្ទាល់តាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន។
២. អនុវត្តវិធានការរដ្ឋបាល និងទប់ស្កាត់៖ គ្រប់គ្រង និងចុះធ្វើកិច្ចសន្យានៅតាមគោលដៅងាយរងគ្រោះ ដូចជា ផ្ទះជួល បន្ទប់ជួល តំបន់មិនរៀបរយ និងខុនដូ។
៣. រឹតបន្តឹងវិធានការច្បាប់៖ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសប្រើប្រាស់ ជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយគ្មានការលើកលែង។
៤. សង្គ្រោះ និងស្តារនីតិសម្បទា៖ យកចិត្តទុកដាក់បញ្ជូនជនរងគ្រោះទៅទទួលការព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលឯកទេស។
៥. សម្អាតផ្ទៃក្នុង (បទបញ្ជា ០១ បប)៖ គ្រប់មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់ ត្រូវធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។

បន្ថែមលើនេះ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទូទាំង ០៧ ក្រុង-ស្រុក បង្កើនការស្រាវជ្រាវទីតាំងសង្ស័យ ព្រមទាំងសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានទាន់ពេលវេលា ព្រមទាំងបន្តការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំគោលដៅ ធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។

ឯកឧត្ដម ស្បោង សារ៉ាត អញ្ជើញ នាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន មកជូនដល់កងពលតូចអន្តរាគមន៍លេខ៩ ន...
06/08/2026

ឯកឧត្ដម ស្បោង សារ៉ាត អញ្ជើញ នាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន មកជូនដល់កងពលតូចអន្តរាគមន៍លេខ៩ នៅទិសមុំបី
=========
ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងសហការី ព្រមទាំងមានការនិមន្តចូលរួម ពីព្រះមេគុណខេត្ត ព្រះចៅអធិការវត្តជាច្រើនអង្គ នៅខេត្តព្រៃវែង បាននិមន្ត និងអញ្ជើញ នាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាការចូលរួមឧបត្ថម្ភ គាំទ្រពីសប្បុរសជន នានា មកជូនដល់កងពលតូចអន្តរាគមន៍លេខ៩ នៅទិសមុំបី ខេត្តព្រះវិហារ ។

បន្ទាប់ មកឯកឧត្តម បានអញ្ជើញមកសាកសួរសុខទុក្ខ បងប្អូននគរបាលការពារព្រំដែនគោក និង នាំយកនូវ គ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ និងកងកាំភ្លើងធំចំណុះវរៈសេនាតូច១០៥ នៅទិសមុំបី ខេត្តព្រះវិហារ ។

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយអ្នកគ្រូ និងសិស្សសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន ២កន្លែង នៅឃុំសែប ស្រុកកំពង់ត្...
06/08/2026

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយអ្នកគ្រូ និងសិស្សសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន ២កន្លែង នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
===============
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សាសហគមន៍សន្តិភាព ភូមិទឹកល្អក់ និងសាលាមត្តេយ្យសិក្សាសហគមន៍ ភូមិតាណុប ស្ថិតក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលគ្រឹះអប់រំដំបូងដល់កុមារ ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់អ្នកគ្រូ ឱ្យបន្តយកចិត្តទុកដាក់លើអាហាររូបត្ថម្ភរបស់កុមារ ដោយចៀសវាងការបរិភោគអាហារកញ្ចប់ ឬគ្រឿងកំប៉ុង ដែលអាចប៉ះពាល់ដល់សុខភាព។ បន្ថែមពីនេះ ត្រូវណែនាំកុមារឱ្យយល់ដឹងពីអនាម័យខ្លួនប្រាណ ការរស់នៅស្អាត ហូបស្អាត និងការថែរក្សាបរិស្ថាន ដើម្បីជួយឱ្យកុមារមានការលូតលាស់ល្អទាំងផ្នែកប្រាជ្ញា ស្មារតី និងកាយសម្បទា។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភជូនអ្នកគ្រូចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រមា ១ សារុង ១ និងថវិកាមួយចំនួន ព្រមទាំងបានចែកសម្ភារសិក្សា ១ឈុត ជូនដល់កុមារតូចៗសរុបចំនួន ៦៨នាក់ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ៕

ខេត្តតាកែវ ស្រូបទាញគម្រោងវិនិយោគ ២៨ក្រុម ហ៊ុន ជាមួយទុនជិត ១៦៩លានដុល្លារ បង្កើតការងារជាង ១ម៉ឺនកន្លែង ត្រឹមបំណាច់ខែកក្កដា ...
06/08/2026

ខេត្តតាកែវ ស្រូបទាញគម្រោងវិនិយោគ ២៨ក្រុម ហ៊ុន ជាមួយទុនជិត ១៦៩លានដុល្លារ បង្កើតការងារជាង ១ម៉ឺនកន្លែង ត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៦
=========
តាកែវ៖ រហូតមកទល់បំណាច់ខែកក្កដា ឆ្នាំ២០២៦ នេះ ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន ២៨គម្រោង ជាមួយទុនវិនិយោគសរុបជិត ១៦៩លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងស្រុកមានរហូតចំនួន ១២.៣៣៧កន្លែង ។

យោងតាមការរបាយការណ៍របស់ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា គម្រោងទាំង ២៨នេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ ក្នុងនោះរួមមាន៖ គម្រោងចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)មានចំនួន ១១ ក្រុមហ៊ុន និងគម្រោងចុះបញ្ជីនៅអនុគណៈកម្មា ធិការវិនិយោគខេត្តតាកែវ (PMIC)មានចំនួន ១៧ ក្រុមហ៊ុន ។

ជាមួយគ្នានោះដែរ សម្រាប់ទុនវិនិយោគសរុបនៃគម្រោងទាំងអស់មានទំហំទឹកប្រាក់រហូតដល់ ១៦៨.៨២៦.៣៧០,៣១ ដុល្លារអាមេរិក ដែលស្តែងឲ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃទំនុកចិត្តពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ លើសក្តានុពលសេដ្ឋកិច្ច តំបន់ភូមិសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តតាកែវ ។

តាមរយៈការហូរចូលនៃគម្រោងវិនិយោគទាំងនេះ ខេត្តតាកែវ បានបង្កើតតម្រូវការប្រើប្រាស់ពលកម្មសរុបចំនួន ១២.៣៣៧ កន្លែង ដែលជាកត្តាលីករយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការចំណាកស្រុក បង្កើនប្រាក់ចំណូលគ្រួសារពលរដ្ឋ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង ។

ផ្អែកលើប្រភេទអាជីវកម្ម និងវិស័យផលិតកម្ម គម្រោងវិនិយោគទាំងនោះ បានផ្តោតលើមុខសញ្ញាឧស្សាហកម្ម និងការកែច្នៃចម្រុះ ក្នុងនោះរួមមានការផលិត និងកាត់ដេរសម្លៀកបំពាក់ កាបូប វ៉ាលីស ស្រោមដៃ និងស្រោមជើង និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក បរិក្ខារអគ្គិសនីបំភ្លឺ និងការផលិតបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងតុបតែងលម្អជាដើម ។

សូមបញ្ជាក់ផងដែរថា កំណើននៃការចុះបញ្ជីគម្រោងវិនិយោគយ៉ាងគំហុក ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៦នេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តតាកែវ ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងការសម្រួលបរិយាកាសវិនិយោគ ការធានានូវសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពជូនដល់ដៃគូរវិនិយោគិនទាំងអស់ ៕

06/08/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពាក់ព័ន្ធនឹងគ្រឹះស្ថានអប់រំថា កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង។

បច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងគ.ក របស់គណបក្សប្រជាជនកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៦- ឯកឧត្តម...
06/08/2026

បច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងគ.ក របស់គណបក្សប្រជាជនកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៦
- ឯកឧត្តម កាយ សំរួម បានទទួលមរណភាព

06/08/2026

ការផ្សាយបន្តផ្ទាល់ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី "ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច"។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ សីហា ២០២៦

ក្រុមប្រឹក្សាខេត្តសៀមរាប ដំណេីរការកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួនស្របតាមប្រតិទិនដែលបានគ្រោងទុក============...
05/08/2026

ក្រុមប្រឹក្សាខេត្តសៀមរាប ដំណេីរការកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួនស្របតាមប្រតិទិនដែលបានគ្រោងទុក
==============
នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៦នេះ បានរៀបចំដំណេីរការកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធាក្រុមប្រឹក្សាខេត្ត និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបី និង មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ ។

ឆ្លងតាមកិច្ចពិភាក្សានៃរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំបានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តោត ទៅលើបញ្ហាមួយចំនួន លើវិស័យទេសចរណ៍ ករណីអ្នកសុំទានតាមតំបន់រមណីយដ្ឋាន បញ្ហាការបើកផ្លូវ បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ តាមទីប្រជុំជន និងការយកផ្លូវអ្នកថ្មើរជើងធ្វើជាទីតាំងលក់ទំនិញ និង ការសុំស្តារអាងទឹក និងប្រព័ន្ធស្រោចស្រព។ ក្នុងនោះដែរមន្ទីរបរិស្ថាន ក៏បានលើកនូវការផ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ពីផលប៉ះពាល់ដល់សុខភាព ពីកាកសំណល់ក្នុងការចិញ្ចឹមសត្វ ព្រមទាំងបញ្ហារបស់មន្ត្រីមណ្ឌលសុខភាពផងដែរ។

លោក អ៉ឹង គឹមលាង បានបញ្ជាក់ថា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ ហេីយលោក អភិបាលរងខេត្តក៏បានជម្រុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រង និង អនុវត្តឱ្យខាងតែបាន នូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧នេះ ។ ម៉្យាងទៀត ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត គ្រប់ស្ថាប័នទាំងអស់ត្រូវរួមគ្នាលើការងារបរិស្ថាន អនាម័យក្នុងក្រុង ស្រុក ដើមី្បលើកនូវសោភ័ណ្ឌភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់ទាក់ទាញភ្ញៀវចូលមកកម្សាន្ត ។

ឯកឧត្តម លី សំរិទ្ធ បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងសូមឱ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន ហេីយឯកឧត្តមក៏បានបញ្ជាក់ផងដែរទៅលើលទ្ធផល នៃការចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តប្រចាំខែ និង ការពិនិត្យ ពិភាក្សាគ្នាឱ្យស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តបន្តផងដែរ ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក ដើមី្បដោះស្រាយនូវរាល់បញ្ហា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលទាក់ទងលើសេវាសាធារណៈ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ថា ដើមី្បសុខភាពវិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប យើងត្រូវរួមគ្នាលើការអភិរក្ស និង អភិវឌ្ឍន៍ ម៉្យាងទៀតសូមបងប្អូនប្រតិបត្តិករសូមកុំមានការលក់ដូរកេងបន្លំដល់ភ្ញៀវទេសចរ ។ ឯកឧត្តមបានបន្តទៀតថា ការថយចុះនៃភ្ញៀវទេសចរនេះ ក៏ មានវិបត្តិសេដ្ឋកិច្ចលើពិភពលោក ដោយសង្គ្រាម ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាអនាម័យ បរិស្ថាន និង សូមកុំធ្វើឱ្យភ្ញៀវទេសចរក្លាយទៅជាឃោសនិក ដែលធ្វើឱ្យបាត់បង់ភ្ញៀវមកកម្ពុជា។ ឯកឧត្តម ប្រធានក្រុមប្រឹក្សា ក្នុងនាមរដ្ឋបាលខេត្ត ក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក លើការពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមទីប្រជុំជនតាមដងផ្លូវសាធារណៈ ដើមី្បបញ្ជៀសផលប៉ះពាល់ចរាចរណ៍ ពិសេសការយកចំណីផ្លូវ និង ផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរ ។ ឯកឧត្តមបានផ្តល់ អនុសាសន៍មួយចំនួន លើការងារធនធានទឹក គឺត្រូវកែប្រែបណ្តាអាងស្តុបទឹក ដែលមានការរីងរាកនោះ គ្រប់បណ្តាក្រុង ស្រុក ដែលមានការពាក់ព័ន្ធនឹងអាងទឹក ត្រូវរៀបចំផែនការ ធ្វើការស្តារឡើងវិញ ដើមី្បធានាក្នុងការផ្ទុកទឹក សម្រាប់ផ្គត់ផ្គង់ ស្រោចស្រពផលដំណាំរបស់ប្រជាកសិករ ដែលជាមធ្យោបាយបង្កើនប្រភពទឹកធម្មជាតិនៅតាមមូលដ្ឋាន ។ ម៉្យាងទៀត ចំពោះបញ្ហា គ្រឿងញៀន និង បារីអេឡិចត្រូនិច និងក្មេងទំនើង ដែលជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឲ្យខាងតែបាន ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកម្មាំងសមត្ថកិច្ច មានតួនាទីបង្ក្រាបក្រុមក្មេងទំនើង កុំឲ្យកើតមានក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ៕

លោកជំទាវ លៀង យុគ​ ថោជេដ្ឋា​ ​អញ្ជើញជាអធិបតីបើក​សិក្ខាសាលាបណ្ដុះបណ្តាល​​ស្ដីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្រ្តី​ ​ក...
05/08/2026

លោកជំទាវ លៀង យុគ​ ថោជេដ្ឋា​ ​អញ្ជើញជាអធិបតីបើក​សិក្ខាសាលាបណ្ដុះបណ្តាល​​ស្ដីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្រ្តី​ ​ក្នុងការគ្រប់គ្រងធនធានទឹក និង​ការប្រែប្រួលអាកាសធាតុ​
============================
នាព្រឹកថ្ងៃពុធ ៧រោច​ ខែ​ទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០​ ត្រូវនឹងថ្ងៃទី​៥​ ខែសីហា ឆ្នាំ​២០២៦​នេះ​ លោកជំទាវ លៀង យុគ ថោជេដ្ឋា​ ប្រធានកិត្តិយស​សមាគមនារីកម្ពុជា​ ​​ដើម្បីសន្តិភាព និង​អភិវឌ្ឍន៍​នៃ​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្តាលស្ដីពីការលើកកម្ពស់សមភាពជាអ្នកដឹកនាំរបស់ស្រ្តី​ ​ក្នុងការគ្រប់គ្រងធនធានទឹក និង​ការប្រែប្រួលអាកាសធាតុ​ នៅសាលប្រជុំនៃទីស្ដីការក្រសួង ដោយ​មានសមាសភាព​ចូលរួមជា​​មន្ត្រីបង្គោល និង​មន្ត្រី​ទទួលបន្ទុកការងារយេនឌ័រ​​មកពីបណ្តា​នាយកដ្ឋាន និង​អង្គភាពក្រោមឱវាទក្រសួងធនធានទឹក និង​ឧតុនិយម​ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញាធរទន្លេសាប ព្រមទាំងតំណាងមក​ពីមន្ទីរធនធានទឹក និង​ឧតុនិយមរាជធានី-ខេត្តទាំង​២៥។​​

លោកជំទាវ បានបញ្ជាក់ឱ្យដឹងថា​ ការ​រៀបចំ​សិក្ខាសាលាបណ្ដុះបណ្តាលនេះឡើង​​ គឺ​ដើម្បី​បន្តអនុវត្តលើការបញ្ជ្រាបប្រព័ន្ធការងារយេនឌ័រ​ ​ក្នុងវិស័យធន​ធាន​ទឹក សំដៅ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​នៃក្រសួង​ធន​ធានទឹក និង​ឧតុនិយម​គ្រប់កម្រិត​ ​​ស្ដីពី​ចំណេះដឹងយេនឌ័រ ក៏ដូចជា​ដើម្បី​បង្ហាញនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម​ និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី​​ ប្រកបដោយប្រសិទ្ធភាព​ និងសុវត្ថិភាព ស្របតាម​គោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងចក្ខុវិស័យ​​ដែលបានលើកឡើង​ក្នុង​​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១​ របស់រាជរដ្ឋាភិបាលនីតិកាលទី៧​ នៃរដ្ឋសភា​​​ ក្រោមការដឹកនាំរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​។

ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានបញ្ជាក់បន្ថែមថា​ ថ្នាក់​ដឹកនាំក្រសួងធនធានទឹក និង​ឧតុនិយម​ បានបន្ត​គាំទ្រ​ និងជំរុញការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យ​​ធនធានទឹក តាមរយៈការបង្កើនសមាមាត្រ និង​ការពង្រឹងសមត្ថភាពស្រ្តី បង្កើនភាពអង់អាចក្លាហានក្នុងតួនាទីសម្រេចចិត្តទាំងថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ។

ជាចុងក្រោយ​ លោកជំទាវ​ មាន​ជំនឿយ៉ាងមុតមាំ​​​ថា​ ​សិក្ខាកាមទាំងអស់​នឹង​ខិត​ខំយកចិត្ត​ទុកដាក់ត្រងត្រាប់​​​ក្រេបយកចំណេះដឹង​ និង​បទពិសោធន៍​ពីគ្រូឧទ្ទេស​ ព្រមទាំង​ចូលរួមក្នុងកិច្ចពិភាក្សាឱ្យបានផុសផុល ដើម្បីទទួល​បាននូវ​ចំណេះ​ជំនាញភាពជាអ្នកដឹកនាំ​បន្ថែមទៀត​ពីក្នុងវគ្គ​បណ្តុះបណ្តាល​រយៈពេល២ថ្ងៃនេះ​ សម្រាប់យកទៅបំពេញការងារតាម​អង្គភាពរៀងៗ​ខ្លួន​​ និង​រួម​ចំណែក​ដល់ការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យ​ធនធានទឹក និងនៅក្នុង​សង្គម​ជាតិទាំងមូល​ប្រកបដោយចីរភាព និងបរិយាបន្ន៕

ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រៃវែង ==============ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០...
05/08/2026

ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រៃវែង
==============
ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង តាមរបៀបវារ: រួមមាន÷
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ៖
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៤-បញ្ហាផ្សេងៗ
- មតិឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត
-មតិឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងបិទកិច្ចប្រជុំ

Address

Preah Norodom Boulevard
Phnom Penh
855

Alerts

Be the first to know and let us send you an email when គណបក្សប្រជាជនកម្ពុជា Cambodian People's Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share