ងួន រស្មី - Nguon Raksmey

  • Home
  • ងួន រស្មី - Nguon Raksmey

ងួន រស្មី - Nguon Raksmey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ងួន រស្មី - Nguon Raksmey, Government Official, .

26/08/2026
26/08/2026

សម្ដេចធិបតី៖ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម ជាអាទិភាពចម្បង និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម. ក្រោមឥណទានសម្បទានប្រមាណ ៤៤លានដុល្លារ របស់ធនាគារពិភពលោក, នៅខេត្តក្រចេះ។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម ជាអាទិភាពចម្បង និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនការតភ្ជាប់ ដែលនឹងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ, រាជរដ្ឋាភិបាលគ្រោងកសាងកំពង់ផែពហុបំណងនៅខេត្តក្រចេះ ដើម្បីដឹកជញ្ជូនកសិផលតាមដងទន្លេមេគង្គ ឆ្ពោះទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដោយឆ្លងកាត់តាមព្រែកជីកហ្វូណនតេជោ ព្រមទាំងបន្តសិក្សាបើកច្រកទ្វារព្រំដែនថ្មីៗបន្ថែមទៀតជាមួយប្រទេសជិតខាង (វៀតណាម និងឡាវ)។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងបន្តផ្តល់អាទិភាពខ្ពស់លើការកសាងផ្លូវ ស្ពាន និង ប្រព័ន្ធភស្តុភាកម្ម ដើម្បីលើកកម្ពស់ និងផ្តល់ប្រយោជន៍ជូនដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ដែលនេះ គឺសរបញ្ជាក់ច្បាស់អំពីនិរន្តរភាពនៃគោលនយោបាយជាតិ។

ជាមួយគ្នានេះ, សម្ដេចធិបតីបានលើកឡើងអំពីវឌ្ឍនភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន (ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) ឆ្នាំ២០២៥-២០២៨» ដែលទទួលបានគម្រោងស្នើសុំវិនិយោគសរុបចំនួន ៧២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២,៧ ប៊ីលានដុល្លារ និងគ្រោងប្រើប្រាស់កម្លាំងពលកម្មជាង ៨ ម៉ឺននាក់។ ដើម្បីគាំទ្រដល់ការវិនិយោគ និងទាក់ទាញរោងចក្រក្នុងតំបន់នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើន រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ, និង ទី៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។

ពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈ, សម្ដេចធិបតីបានបញ្ជាក់ឡើងវិញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការប្រកាន់យកអភិក្រម «ពង្រឹង ជាជាងពង្រីក» ដោយត្រូវ៖ ១) ពង្រឹងរចនាសម្ព័ន្ធ, ២) ពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និង​ ៣) ពង្រឹងធនធានមនុស្ស តាមរយៈការផ្តោតលើការធ្វើវិភាគមុខងារ, ពង្រឹងរចនាសម្ព័ន្ធ, ពង្រឹងសមត្ថភាពធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យា។ សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនមានផែនការកាត់បន្ថយ ឬបង្កើនចំនួនក្រសួងស្ថាប័ននោះទេ។ ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ត្រូវធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែង និងអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដោយរក្សាចំនួនក្រសួងស្ថាប័នក្នុងចំនួនដដែល ប៉ុន្តែផ្តោតលើការរៀបចំ និងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នដែលមានស្រាប់ ក្នុងការបម្រើប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ, រាជរដ្ឋាភិបាលស្វាគ​​​​មន៍រាល់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្នុងដំណើការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្អែកលើការពង្រឹងក្រសួងស្ថាប័នដែលមានស្រាប់។

ព្រមជាមួយគ្នានេះ, សម្ដេចធិបតីបានរំលឹកថា ភាពធន់នៃសង្គម-សេដ្ឋកិច្ច ទាមទារឱ្យមានការរៀបចំគ្រប់ជ្រុងជ្រោយលើកត្តាមនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, គោលនយោបាយដីធ្លី, ធនធានហិរញ្ញវត្ថុ, បច្ចេកវិទ្យា, និងស្ថាប័ន តាមរយៈការបន្តកែទម្រង់រដ្ឋបាលសាធារណៈ, ប្រព័ន្ធតុលាការ និងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើឡើងជាច្រើនអាណត្តិមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលជាគោលនយោបាយធានានូវភាពធន់, ចីរភាព និងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ ស្របតាមការទុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានណែនាំដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់លើសុវត្ថិភាព និងជីវិតជាចម្បង។ សម្ដេចធិបតីក៏បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និង ប្រកបដោយគុណភាពខ្ពស់ និង បញ្ចៀសឱ្យបានជាអតិបរមានូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថានដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ព្រមទាំងបានណែនាំឱ្យពិនិត្យមើលការវិភាជន៍ថវិកាជួសជុលថែទាំផ្លូវថ្នល់នៅតាមភូមិ-សង្កាត់ ដើម្បីធានាអាយុកាលប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ, សម្ដេចធិបតីបានជំរុញឱ្យយុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាទីបញ្ចប់, សម្ដេចធិបតីបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតីបានស្នើធនាគារពិភពលោកបន្តគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ដូចជា៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), វិស័យកសិកម្ម, កសិ-ពាណិជ្ជកម្ម, ទេសចរណ៍, កម្មន្តសាល, សុខាភិបាល, និងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព សំដៅបង្កើនការងារ នាំចូលបច្ចេកវិទ្យា និងជំរុញការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

26/08/2026
26/08/2026

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតរបស់អារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តមដែលជាឯកអគ្គរាជទូតថ្មីរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត កាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់នៃដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត។បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូរនូវធុរជនរបស់អារ៉ាប៊ីសាអូឌីត មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនេះជាផ្នែកមួយក្នុងការពង្រឹងបន្ថែមទៀតទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត នៅមានសក្ដានុពលច្រើន ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេសគឺការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

សម្ដេចតេជោបានចាត់ទុកការវិនិយោគ ជាចំណុចស្នូល នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតបន្ថែមពីលើនេះ សម្ដេចតេជោបានផ្ដល់នូវទស្សនៈចំនួន៣ សំខាន់ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរីកចម្រើនទី១ សម្ដេចចង់សង្កត់ទៅលើការជំរុញបន្ថែមទៀតទៅលើការផ្លាស់ប្ដូរនៃទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាប់បន្ថែមទៀតដើម្បីបន្ថែមនូវការជឿជាក់គ្នារវាងប្រទេសទាំងពីរ។ចំណុចទីពី២ គឺទាក់ទងទៅនឹងការវិនិយោគ គឺការផ្លាស់ប្ដូរនូវអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជន ហើយជាពិសេសគឺធុរជន រវាងប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង។ សម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសទៅលើការកែច្នៃដើម្បីនាំផលិតផលរបស់កម្ពុជា ដូចជាកសិកម្មជាដើម ទៅលក់នៅអារ៉ាប៊ីសាអូឌី។ ចំណុចទី៣ សម្ដេចតេជោបានជំរុញបន្ថែមទៀត ធ្វើយ៉ាងណារដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺជំរុញឱ្យមានទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតហើយជាពិសេសនោះ គឺការផ្ដោតទៅលើវិស័យទេសចរណ៍ដើម្បីជាការជំរុញបន្ថែមទៀតទៅលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

26/08/2026
26/08/2026
វីដេអូព័ត៌មាន៖កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់ក...
26/08/2026

វីដេអូព័ត៌មាន៖
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ

Address


Telephone

+85587790628

Website

Alerts

Be the first to know and let us send you an email when ងួន រស្មី - Nguon Raksmey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed Government Service?

Share