07/08/2026
[English Below]
កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែគាំទ្រកម្ពុជាក្នុងអភិវឌ្ឍជាតិ សេដ្ឋកិច្ច និងសង្គម ក្រោមស្មារតីសាមគ្គីភាព និងចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងដែលមានរយៈពេល ៧០ ឆ្នាំ គិតមកដល់ឆ្នាំ២០២៦ នេះ។ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ និងកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ» ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់នូវភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ព្រមទាំងយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរអំពីការរីកចម្រើន និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវចំណាប់អារម្មណ៍អំពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជាដែលអាចឱ្យភ្ញៀវទេសចរឡាវអាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជាទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដោយចំណាយពេលធ្វើដំណើរតាមរថយន្តតែមួយថ្ងៃទេ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកនូវសំណើពិនិត្យលើការសម្រួលភាពងាយស្រួលដល់ប្រជាជននៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ អាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬ ទៅលេងខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារ។ល។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ការជំរុញទីផ្សារទេសចរណ៍អន្តរជាតិ (Plus-One) និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ ព្រមទាំងបានស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលអញ្ជើញលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ អាជ្ញាធរខេត្តជាប់ព្រំដែន ក្រុមធុរកិច្ច ក្រុមវិនិយោគ ភ្នាក់ងារទេសចរណ៍ និងវិស័យឯកជនឡាវ មកចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដែលគ្រោងរៀបចំដោយក្រសួងទេសចរណ៍នាដើមខែកញ្ញាខាងមុខ នៅខេត្តស្ទឹងត្រែង។
សូមជម្រាបជូនផងដែរថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងឡាវ ដោយមានការរៀបចំព្រឹត្តការណ៍អបអរសាទរខួបទី៧០ នៃទំនាក់ទំនងការទូត ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តស្ទឹងត្រែង។
ទីស្ដីការក្រសួងទេសចរណ៍ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
(កម្មវិធីជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី៤០ ឆ្នាំ២០២៦)
Cambodia and Laos Strengthen Cooperation in Tourism and the Implementation of the “Three Countries, One Destination” Campaign for the Development and Prosperity of the Two Nations and Peoples
H.E. HUOT HAK, Minister of Tourism, received H.E. Sonexay Vannaxay, Ambassador Extraordinary and Plenipotentiary of the Lao People’s Democratic Republic to the Kingdom of Cambodia, and senior colleagues for a courtesy call and discussion on strengthening and expanding cooperation in the tourism sector between the two countries at the Ministry of Tourism.
During this fruitful meeting, H.E. the Minister warmly welcomed and congratulated H.E. the Ambassador on his appointment as the new Ambassador and expressed his gratitude to the Government and people of Laos for their continued support to Cambodia in national, economic, and social development, under the spirit of solidarity and the long-standing traditional bonds of friendship that have lasted for 70 years as of 2026. The friendly relations between the two countries have been strengthened and expanded across various sectors, including tourism, further deepening mutually beneficial cooperation in line with the spirit of the “Comprehensive and Long-Lasting Strategic Partnership between Cambodia and Laos”, for the development and prosperity of both nations and peoples.
At the same time, H.E. the Minister highlighted Cambodia’s political, economic, and social situation as well as the development of the tourism sector, emphasizing that Cambodia remains a tourism destination characterized by peace, stability, safety, and warm hospitality. He also highlighted the campaigns “Cambodia: Kingdom of Wonder, Feel the Warmth” and “Visit Cambodia in Green Season”, as well as the “Three Countries, One Destination” campaign, which was agreed upon by the leaders of Cambodia, Laos, and Vietnam.
H.E. the Ambassador expressed his appreciation for Cambodia’s rapid progress and development under the leadership of the Royal Government of Cambodia during the leadership mandates of Samdech Akka Moha Sena Padei Techo HUN SEN, President of the Senate, and Samdech Moha Borvor Thipadei HUN MANET, Prime Minister. Furthermore, H.E. the Ambassador expressed his interest in Cambodia’s rich tourism potential and the infrastructure connecting tourism destinations across Cambodia, which enables Lao tourists to travel from Cambodia’s border provinces to the country’s beautiful coastal areas by road within a single day. H.E. the Ambassador also proposed exploring measures to facilitate travel for people living in the border provinces of the two countries, enabling them to travel by family vehicles to visit Angkor Wat in Siem Reap Province or Champasak Province, among other destinations.
In conclusion, H.E. the Minister requested cooperation from the Embassy of Laos in continuing to support the promotion of Cambodia’s tourism potential and the actual situation in Cambodia, promoting international tourism markets (Plus-One), and effectively implementing the “Three Countries, One Destination” campaign between Cambodia, Laos, and Vietnam, with the aim of increasing tourist flows, strengthening connectivity between the two countries, and further expanding and reinforcing tourism cooperation. H.E. the Minister also requested H.E. the Ambassador’s assistance in coordinating invitations for H.E. the Minister of Culture and Tourism of Laos, authorities from the border provinces, business and investment communities, travel agencies, and the Lao private sector to participate in the 70th Anniversary of Cambodia-Laos Diplomatic Relations celebration, which is scheduled to be organized by the Ministry of Tourism in early September in Stung Treng Province.
It should also be noted that 2026 marks the 70th anniversary of the establishment of official diplomatic relations between Cambodia and Laos. A series of events to commemorate the 70th anniversary of diplomatic relations will be held from 6 to 9 September 2026 in Stung Treng Province.
Ministry of Tourism, 7 August 2026
(The 40th International Cooperation Partnership Meeting 2026)