រដ្ឋបាលខណ្ឌដូនពេញ

រដ្ឋបាលខណ្ឌដូនពេញ ការផ្តល់ព័ត៌មាន ឬងឿងឆ្ងល់​ និងចង់សាកសួរពីបញ្ហាផ្សេងៗ ៖ 098333355 / 017 884 888

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃ...
06/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ឈរជើងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ។

លិខិតគោរពជូនព​រ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមឧត្តមប្...
05/08/2026

លិខិតគោរពជូនព​រ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសខួបចម្រេីនជន្មាយុគម្រប់​ ៧៤ឆ្នាំ​ ឈានចូល​ ៧៥ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ​ ៧រោច​ ខែទុតិយសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៦​ ។

05/08/2026
តាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ...    នៅថ្ងៃព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក...
05/08/2026

តាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ...
នៅថ្ងៃព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន តាមមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ត្រូវទុក ១/៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីសោភណភាពក្នុងមូលដ្ឋានខណ្ឌដូនពេញឱ្យបានល្អប្រសើរ ខណៈវិថីថ្មើរជើងនៅថ្ងៃចុងសប្តាហ៍ត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
សូមពុក ម៉ែ បងប្អូនប្រជាជនពលរដ្ឋទាំងអស់គ្នាមានការយោគយល់ និងចូលរួមអនុវត្តទាំងអស់គ្នា។🙏🙏🙏

05/08/2026
នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអ...
04/08/2026

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ឈរជើងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ។

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៧៩នេះ 💗💗💗នាថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្ន...
02/08/2026

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៧៩នេះ 💗💗💗
នាថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦
https://www.tiktok.com/?_r=1
#អរគុណសន្តិភាព និង #ការអភិវឌ្ឍ
#បរិស្ថានស្អាតផ្តើមចេញពីយើង #ផ្លូវថ្មើរជើង

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៧៩នេះ 💗💗💗នាថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំម...
01/08/2026

ទិដ្ឋភាពនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ក្នុងសប្តាហ៍ទី៧៩នេះ 💗💗💗
នាថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦
https://www.tiktok.com/?_r=1
#អរគុណសន្តិភាព និង #ការអភិវឌ្ឍ
#បរិស្ថានស្អាតផ្តើមចេញពីយើង #ផ្លូវថ្មើរជើង

កិច្ចប្រជុំសាមញ្ញលើក២៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ...   នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព...
31/07/2026

កិច្ចប្រជុំសាមញ្ញលើក២៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ...
នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានភូមិភាគប្រចាំខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។
+ក្នុងរបៀបវារៈ ៖
១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤
២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌដូនពេញ
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកក្កដា ឆ្នាំ២០២៦ ដែលទទួលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ
៥- ការងារផ្សេងៗ៕

នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បា...
30/07/2026

នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួម ពី លោកអភិបាលរងទទួលបន្ទុក, តំណាងអធិការនគរបាលខណ្ឌ, តំណាងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យពាក់ព័ន្ធ, លោក-លោកស្រីចៅសង្កាត់ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ (សង្កាត់ផ្សារកណ្តាលទី១ សង្កាត់ជ័យជំនះ និងសង្កាត់ចតុមុខ ) និងម្ចាស់ឬតំណាងទីតាំងរស់នៅប្រមូលផ្តុំ រួមមាន បុរី អគារខុនដូ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលបន្ទប់ស្នាក់នៅ សរុប ១៥៧នាក់។
📍ជាលទ្ធផល អង្គពិធីបានផ្សព្វផ្សាយលេីប្រធានបទសំខាន់ៗដូចខាងក្រោម៖
ទី១៖ បទបង្ហាញស្តីពីខ្លឹមសារនៃមាត្រានីមួយៗនៃអនុក្រឹត្យលេខ០៣
ទី២៖ បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការពិនិត្យឯកសារជនបរទេស និងបទបង្ហាញស្តីពីការប្រើប្រាស់កម្មវិធីឌីជីថល Cambodia e-Arrival
ទី៣៖ ចុះកិច្ចសន្យា រវាងម្ចាស់ឬតំណាងទីតាំងជាមួយអាជ្ញាធរនៃរដ្ឋបាលខណ្ឌដូនពេញ៕

Address

ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
Phnom Penh
12200

Alerts

Be the first to know and let us send you an email when រដ្ឋបាលខណ្ឌដូនពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share