03/08/2026
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅយ៉ាងរលូន និងជោគជ័យក្នុងអំឡុងព្រឹត្តិការណ៍ RISE Week 2026 បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពល គំនិតច្នៃប្រឌិត និងភាពក្លាហានរបស់យុវជនកម្ពុជា តាមរយៈការបង្កើតកម្មវិធីទូរស័ព្ទដៃ (Mobile Apps) និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសហគមន៍។🤩💡
ភាពជោគជ័យ និងផលវិជ្ជមាននៃកម្មវិធីនេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតរមួតពីគ្រប់ស្ថាប័នដៃគូ ដែលមានចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សក្តានុវត្តន៍យុវជន។
កម្មវិធីនេះអាចដំណើរការទៅបានជោគជ័យដោយការគាំទ្ររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications និងក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia ក្រោមការឧបត្ថម្ភធំពី មូលនិធិ ស.អ (CBRD Fund) រៀបចំដោយ Tech for Kids Academy ការឧបត្ថម្ភដោយ សហគ្រិនខ្មែរ Khmer Enterprise ដំណើរទស្សនកិច្ចសិក្សារៀបចំដោយ Education and Future Abroad និងដៃគូផ្សព្វផ្សាយ ស៊ីស៊ីថាមស៍ ផងដែរ។
យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងបន្តជាគ្រឹះដ៏រឹងមាំ ក្នុងការបន្តកសាងអនាគតឌីជីថលដ៏ភ្លឺស្វាងសម្រាប់យុវជនជំនាន់ក្រោយ។🚀
————————
The national pitching competition of Technovation Girls Cambodia x Future Digital Talents (TC x FDT) 2026, successfully held as a core highlight during RISE Week 2026, brilliantly showcased the immense potential, creativity, and courage of Cambodian youth through mobile apps and AI solutions designed to solve real-world community challenges.🤩💡
The success of this program is a testament to the close collaboration among all partner institutions sharing a joint vision for human resource development and youth empowerment.
This program was successfully executed with the support of the Ministry of Post and Telecommunications and the Ministry of Education, Youth and Sport ; sponsored by the Capacity Building Research and Development Fund (CBRD Fund); organized by Tech for Kids Academy; in-kinds support by Khmer Enterprise; study tour organised by Education and Future Abroad and media-partnered by CC-Times.
We firmly believe that this joint effort and dedication will continue to serve as a strong foundation in building a bright digital future for the next generation.🚀