ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ

  • Home
  • Cambodia
  • Phnom Penh
  • ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ

ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ អរគុណសន្តិភាព

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នា...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាយប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌ តំណាងលោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាន មន្រ្តី និងមន្ត្រីកិច្ចសន្យា នៃការិយាល័យរដ្ឋបាល និងការិយាល័យនីតិកម្ម កងកម្លាំងប៉ូលីស-ប៉េអឹម ប្រជាការពារខណ្ឌ និងប្រជាការពារសង្កាត់គីឡូម៉ែត្រលេខ៦ សរុបចំនួន ៣៧ នាក់ បានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ៥ មុខសាលាខណ្ឌប្ញស្សីកែវ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ចាប់ពីម៉ោង ១៩:៣០នាទី ដល់ម៉ោង ២១:០០នាទីយប់។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះលោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ បានចាត់ត...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ

លោកស្រី រាជ ផាវឿន ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ បានចាត់តាំង លោក ប៉ែន ស៊ីមាន អនុប្រធានប្រចាំការក្រុមការងារសណ្តាប់ធ្នាប់សង្កាត់ទួលសង្កែទី១ ចុះអនុវត្តការងារបន្ត ដោយធ្វើការដឹកនាំមន្រ្តីសង្កាត់រួមទាំងក្រុមការងាររៀបចំ សណ្តាប់ធ្នាប់សង្កាត់ សណ្ដាប់ធ្នាប់ អនាម័យ តាមដងផ្លូវសាធារណ: ឲ្យមានរបៀបរៀបរយនិង សោភ័ណភាព នៅលើចិញ្ចឹមផ្លូវសាធារណៈ។
១_បន្តចុះពង្រឹង សណ្ដាប់ធ្នាប់ សាធារណៈ កំណត់ផ្លូវជាតិលេខ៥ នៅមុខរោងចក្រសេងយ៉ុងពុំមានការលក់ដូរមកលើចិញ្ចើមផ្លូវសាធារណ:ទេ។
-ក្រុមការងារសណ្ដាប់ធ្នាប់បន្តចុះណែនាំសម្របសម្រួល ចំពោះគំនរកំទេចថ្មនៅមុខសាលាប៊ែលធី បានជួបជាមួយនឹងរដ្ឋបាលសូមឱ្យគាត់ធ្វើការកើបកំទេចថ្មដឹកចេញ និង សម្អាតឲ្យបានស្អាត កាន់តែឆាប់កាន់តែល្អតាមដែលអាចធ្វើទៅបាន ស្ថិតនៅ ក្រុមទី៤ ភូមិផ្សារតូច។
២_បន្តរៀបចំសណ្តាប់ធ្នាប់ សាធារណៈ នៅកំណាត់ផ្លូវ ៩៣+៦៨ +៦២ ជាប់របងសាលារៀនពញាក្រែក របងអគ្គិសនី និងកម្លាំងឈរជើងនៅទីនោះ ភូមិផ្សារតូច+ភូមិចុងខ្សាច់។
៣_កម្លាំងសណ្ដាប់ធ្នាប់សង្កាត់ បានចុះពង្រឹងរៀបចំសណ្ដាប់ធ្នាប់បន្ត នៅកំណាត់ផ្លូវ៩០០ ភូមិចុងខ្សាច់។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច​ ​​ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា​ ឆ្នាំ...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច​ ​​ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២៦ នៅសាលាខណ្ឌឫស្សីកែវ​ ដោយអនុវត្ត​តាមការណែនាំរបស់លោក​ ជិន​ ប៊ុនធឿន​ អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ

លោក ឌ​ន​ ដាវុឌ​ នាយករងរដ្ឋបាលខណ្ឌ ដឹក​នាំកិច្ចប្រជុំពិភាក្សាសម្របសម្រួលវិវាទរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង៣:០០នាទីរសៀលនេះ

ក្រោមការណែនាំពីលោក ស៊ុន លឹមសេង ចៅសង្កាត់ទួលសង្កែទី២ កម្លាំងសង្កាត់ ភូមិ បានចូលរួមសហការ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ បានចុះរៀបចំ,ធ្វើសណ្តាប់ធ្នាប់ របៀបរៀបរយ ណែនាំដល់អាជីវករ,អ្នកលក់ដូរ លើជញ្ចើមផ្លូវសាធារណៈដែលស្ថិតផ្លូវ៥៩៨ ភូមិទួលពពែ សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានី,ភ្នំពេញ។

ក្រោយពីបានណែនាំ រួចមកឃើញថាអាជីវករ អ្នកលក់់ដូរ បានឯកភាព រើរុះសតាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន៕

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋ...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងមានការចូលរួមពីចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មន្ត្រីសង្កាត់ មេភូមិ-អុប្រធានភូមិ-សមាជិកភូមិក បានចុះប្រជុំស្តីពីការប្រមូលតម្រូវការអាទិភាព សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ និងមានប្រជាពលរដ្ឋចូលរួមចំនួន៤០នាក់(ស្រី៣១នាក់)។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី  អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ ដឹកនាំ សមាជិកក្រុមប្រឹក្សាសង្កាត់ នារីសង្កាត់ មន្ត្រីសង្កាត់-ភូមិ បានសំណេះសំណាល និងសួរសុខទុក្ខ ចាស់ជរាក្រីក្រ០២គ្រួសារ និងមានពិការភាព ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅ ក្រុម៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
ក្នុងឱកាសនោះ លោក វ៉ាន់ ផន បានឧបត្ថម្ភក្នុងម្នាក់ៗទទួលបាននូវ ឃីត០១កញ្ចប់ និងអង្ករ១០គីឡូក្រាម ព្រមទាំងបានប្រគល់រទេះរុញជនពិការ០១គ្រឿងដល់លោកតាមានពិការភាព។

06/08/2026

វីដេអូ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការ ចុះល្បាតតាមផ្ទៃទឹកក្នុងភូមិសាស្ត្រមូលដ្ឋានខណ្ឌ ដើម្បីពិនិត្យសន្តិសុខ និងកិច្ចការងារសណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្តោយច្រាំងទន្លេផងដែរ៕

ខណ្ឌប្ញស្សីកែវ÷នាល្ងាច ថ្ងៃព្រហស្បត៍ ទី០៦ ខែសីហា ឆ្នាំ២០២៦

ស.ស.យ.ក ខណ្ឌឫស្សីកែវ÷ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះដ...
06/08/2026

ស.ស.យ.ក ខណ្ឌឫស្សីកែវ÷ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះដោយមានការយកចិត្តទុកដាក់ពីលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ នៅថ្ងៃនេះដែរលោក ឡុង ង៉ែត អនុប្រធានប្រចាំការនៃសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ជិន ប៊ុនធឿន បាននាំយកអំណោយសួរសុខទុក្ខបងប្អូនកម្មករបោសសម្អាតអនាម័យសាធារណៈរបស់ក្រុមហ៊ុន 800Super ស្ថិតនៅសាលាខណ្ឌឫស្សីកែវ រាជធានីភ្នំេពញ។ ដែលនាំយកអំណោយចែកជូនក្នុង ០១នាក់ ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនរៀល សរុបចំនួន ៣១នាក់ ។
ឆ្លៀតក្នុងឪកាសនោះ លោក ឡុង ង៉ែត បានធ្វើការសំណេះសំណាល និងពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ផងដែរ ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ អនុវត្តតាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវនាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ អនុវត្តតាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ: ជាមួយលោកមេភូមិស្វាយប៉ាក បានសហការណ៍ជាមួយក្រុមការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យបញ្ហាបរិស្ថាននៅសិប្បកម្មសេវាកាត់ដេរសំលៀកបំពាក់ ធនដូហ្វ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមការងារគាំទ្រគម្រោងបង្កើតសិប្បកម្មកាត់ដេរសម្លៀកបំពាក់ធនដូហ្វ ហ្គាម៉ិន(ខេមបូឌា)ឯ.ក ដោយ៖
១.សិប្បកម្មត្រូវរៀបចំដេប៉ូទុកដាក់សំណល់រឹង អោយបានត្រឹមត្រូវតាមបច្ចេកទេស និងញែកសំណល់តាមប្រភេទឱ្យបានត្រឹមត្រូវ
២.សិប្បកម្មមិនត្រូវបង្ហូសំណល់ទឹកកខ្វក់ចូលក្នុងទន្លេសាបជាដាច់ខាត
៣.ស្នើ សិប្បកម្មបំពាក់ប្រព័ន្ធបឺតខ្យល់នៅលើដំបូលអាគារ
៤.សូមរក្សាអនាម័យ នៅទីធ្លាមុខសិប្បកម្ម និងរក្សាសណ្តាប់ធ្នាប់ក្នុងការទុកដាក់ម៉ូតូនៅមុខទីធ្លាសិប្បកម្មឱ្យបានត្រឹមត្រូវ ជៀសវាងបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើឆ្លងកាត់។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គណៈប...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ បានប្រារព្វនូវ ស្ថិតផ្លូវបេតុង (អតីតផ្លូវកាប់ជ្រូក) ក្រុមទី២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ក្រោមអធិបតីភាពលោកស្រី រាជ ផាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ និងមានសមាសភាពចូលរួមពី :
- លោកអនុសេនីយ៍ទោ ហេង ឡៃហ៊ាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១
- លោក ហៃ ម៉េងគីម ចៅសង្កាត់រងទី២
- លោកស្រី ជៀប សុខជា សមាជិកាក្រុមប្រឹក្សាសង្កាត់
- លោក ប៉ែន ស៊ីមាន សមាជិកក្រុមប្រឹក្សាសង្កាត់
- លោក សៅ សំអាត សមាជិកក្រុមប្រឹក្សាសង្កាត់
- លោក អ៊ុយ វាសនា សមាជិកក្រុមប្រឹក្សាសង្កាត់
- លោក ម៉ែន សុគឿន សមាជិកក្រុមប្រឹក្សាសង្កាត់
- ថ្នាក់ដឹកនាំភូមិទួលសំពៅ និងប្រជាការពារភូមិ
- មន្ត្រីនគរបាលប៉ុស្តិ៍
- បងប្អូនប្រជាពលរដ្ឋនៅភូមិទួលសំពៅ
*សរុបអ្នកចូលរួមចំនួន ៦២នាក់ ស្រី ៣០នាក់ ។
✍️លោកស្រីចៅសង្កាត់ បានធ្វើការសំណេះសំណាល និងផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ០៧ចំណុច ជូនដល់បងប្អូនប្រជាពលរដ្ឋភូមិទួលសំពៅ ។ ចំពោះបញ្ហាពលរដ្ឋសុំធ្វើលូនិងផ្លូវ នៅចំណុចលោកតាសក្ក៍៥ នោះ រដ្ឋបាលសង្កាតបានលើក គម្រោង២លើកហើយ តែអនុវត្តន៍មិនបានព្រោះគ្មានបណ្តាញលូទេ មានលូតូចពុកមួយចំនួនហើយនៅក្នុងដីរបស់លោកជំទាវផល្លី រដ្ឋបាលសង្កាត់ទួលសង្កែទី១សំណូមពរសុំលោកជំទាវប្តូរលូ៦តឹកជាថ្មីទីតាំងនោះយើងអាចអភិវត្តន៍បានហើយ។
✍️ជាបន្ត លោកនាយប៉ុស្តិ៍ បានផ្សព្វផ្សាយស្តីពីការចូលរួមរាយការណ៍បញ្ហាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយរក្សាការសម្ងាត់សម្រាប់អ្នករាយការណ៍ និងបន្តចុះបង្រ្កាប ទប់ស្កាត់បញ្ហាគ្រឿងញៀន រហូតដល់គ្មានករណីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខល្អ ។ ក្នុងនោះក៏បានផ្សព្វផ្សាយស្តីពីការបម្រើសេវានៅប៉ុស្តិ៍ ឱ្យមានប្រសិទ្ធភាព ការជឿជាក់ តម្លាភាព និងទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ ។

Address

364
Phnom Penh
12309

Website

Alerts

Be the first to know and let us send you an email when ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share