បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក Air Defense Headquarters Of Army

  • Home
  • Cambodia
  • Phnom Penh
  • បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក Air Defense Headquarters Of Army

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក Air Defense Headquarters Of Army Please Like&Share to get more info.

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងកំពុ...
27/08/2026

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងកំពុងបំពេញបេសកកម្មការពារជាតិ

ព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងការពារអាកាស ដែលកំពុងបំពេញបេសកកម្មការពារជាតិ នៅសមរភូមិទិសទី១ ភ្នំខ្មោច និងតំបន់ប្រាសាទព្រះវិហារ។

សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ រួមមាន៖

១. ក្រុមគ្រួសារ មីហឹរ Seoul ៧យ៉ាង ៧កម្រិត
២. លោក លី នី និងលោកស្រី ផាត ហែម ព្រមទាំងបុត្រ នៅសហរដ្ឋអាមេរិក
៣. លោក លី ពិជ័យ និងលោកស្រី ស៊ុន សេងគាំង ព្រមទាំងបុត្រ

តាមបញ្ជីសម្ភារៈដែលបានឧបត្ថម្ភ មានចំនួនសរុប ៩ មុខ រួមមាន៖

- អង្ករ ចំនួន ២ តោន
- ត្រីខ ចំនួន ៤៣ កេស
- នំ ៩០០ ចំនួន ១០ កេស
- នំផ្លែឈើ ចំនួន ៩ កញ្ចប់
- បារីចំនួន ៩០ សុង
- អាវរងា ចំនួន ៣៣០ អាវ
- ថង់ខ្ចប់ ចំនួន ១០ កេស
- ទឹកផ្លែឈើ ចំនួន ១៥០ ប្រអប់។
- ប៉ាតេ និងសៀវម៉ៃ ចំនួន ៣៤ កេស
- ថវិកាចំនួន ១០០ ដុល្លា។

អំណោយ និងសម្ភារៈខាងលើ ត្រូវបានឧបត្ថម្ភក្នុងស្មារតីសាមគ្គីភាព និងការចូលរួមចំណែកជួយគាំទ្រដល់កងកម្លាំងការពារជាតិ ដែលកំពុងបំពេញភារកិច្ចនៅតំបន់សមរភូមិមុខ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងលើកទឹកចិត្តដល់កងកម្លាំងក្នុងការបំពេញបេសកកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានជូន លិខិតថ្លែងអំណរគុណ ដល់សប្បុរសជនខាងលើ ដើម្បីបង្ហាញនូវការដឹងគុណ និងការកោតសរសើរចំពោះទឹកចិត្តសប្បុរស និងការរួមចំណែកដ៏មានតម្លៃ ក្នុងការជួយគាំទ្រដល់កងកម្លាំងការពារជាតិ។

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ និងលើកទឹកចិត្តដល់កងកម្លាំងការពារជាតិ។ ស្មារតីសប្បុរស និងការចូលរួមរបស់សប្បុរសជន គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារជាតិ។

សូមគោរពជូនពរសប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល វិបុលសុខ និងជោគជ័យគ្រប់ភារកិច្ច៕

បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ថ្លែងអំណរគុណដល់សប្បុរសជន រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្...
11/08/2026

បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ថ្លែងអំណរគុណដល់សប្បុរសជន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានសម្តែងនូវការគោរពថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ក្លឹបកីឡាវាយសី បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក។

ក្នុងឱកាសនេះ លោក អុឹម លី និងភរិយា ម្ចាស់អាជីវកម្មក្រុមហ៊ុន មីហឹរ Seoul ៧យ៉ាង ៧កម្រិត និង លោក ហេន អាង និងភរិយា បានចូលរួមឧបត្ថម្ភ ខោអាវកីឡាចំនួន ៤០ កុំប្លេ ព្រមទាំងសម្ភារៈ និងថវិកាមួយចំនួនទៀត ជូនដល់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក។

ការឧបត្ថម្ភដ៏មានអត្ថន័យនេះ បានបង្ហាញពីស្មារតីសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់សប្បុរសជន ចំពោះកងកម្លាំងប្រដាប់អាវុធ ជាពិសេសការចូលរួមលើកកម្ពស់សកម្មភាពកីឡា សុខភាព និងសុខុមាលភាពរបស់កងយោធិន នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក។

ក្នុងឱកាសទទួលអំណោយ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ ប៉ាង បានសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អុឹម លី និងភរិយា ម្ចាស់អាជីវកម្មក្រុមហ៊ុន មីហឹរ Seoul ៧យ៉ាង ៧កម្រិត និងលោក ហេន អាង និងភរិយា ដែលបានចំណាយធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជួយឧបត្ថម្ភដល់អង្គភាព។

ជាមួយគ្នានេះ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ក៏បានរៀបចំ លិខិតថ្លែងអំណរគុណចំនួន ២ ច្បាប់ ប្រគល់ជូនដល់សប្បុរសជនខាងលើ ដើម្បីបង្ហាញពីការទទួលស្គាល់ និងការដឹងគុណចំពោះទឹកចិត្តសប្បុរស និងការចូលរួមឧបត្ថម្ភដល់អង្គភាព។

ការចូលរួមឧបត្ថម្ភពីសប្បុរសជននាពេលនេះ គឺជាកម្លាំងលើកទឹកចិត្តដ៏សំខាន់មួយដល់កងយោធិន ក្នុងការថែរក្សាសុខភាព បង្កើនសកម្មភាពកីឡា និងបន្តខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។

បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ និងសូមជូនពរដល់លោក អុឹម លី និងភរិយា ម្ចាស់អាជីវកម្មក្រុមហ៊ុន មីហឹរ Seoul ៧យ៉ាង ៧កម្រិត និង លោក ហេន អាង និងភរិយា សូមមានសុខភាពល្អ សុភមង្គល វិបុលភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមឱ្យអាជីវកម្មមានការរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់៕

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នាំយកបច្ច័យប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ ប្រាស...
05/08/2026

បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក នាំយកបច្ច័យប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ ប្រាសាទព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី រ័ត្ន មុី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ប្រចាំការទិសទី១ ខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស ព្រមទាំងសហការី បានអញ្ជើញនាំយកបច្ច័យរបស់ឯកឧត្តមមេបញ្ជាការ មិត្តរួមអាវុធក្នុងអង្គភាព និងកម្លាំងកំពុងបំពេញបេសកកម្មជួរមុខ សរុបចំនួន ២,៧៧៥,០០០ (ពីរលានប្រាំពីរសែនប្រាំម៉ឺនរៀល) ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតក្នុងតំបន់ប្រាសាទព្រះវិហារ។

ការនាំយកបច្ច័យទៅប្រគេនព្រះសង្ឃនាឱកាសនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយសទ្ធាជ្រះថ្លា និងការគោរពប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានគោលបំណងចូលរួមទំនុកបម្រុងវិស័យព្រះពុទ្ធសាសនា លើកស្ទួយវប្បធម៌ប្រពៃណីជាតិ និងឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបន្តបំពេញពុទ្ធកិច្ច និងផ្សព្វផ្សាយព្រះធម៌ជាប្រយោជន៍ដល់ពុទ្ធបរិស័ទ។

ម្យ៉ាងទៀត ដើម្បីឧទ្ទិសផល្លានិសង្សជូនដល់ដួងវិញ្ញាណក្ខន្ធវីរបុរសយុទ្ធជនខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ព្រមទាំងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។

ក្នុងឱកាសនោះផងដែរ ព្រះសង្ឃបានប្រគេនពរជ័យ និងបួងសួងសុំឱ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់គណៈប្រតិភូ ឯកឧត្តមមេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋកម្ពុជា សូមជួបតែសេចក្តីសុខ សុវត្ថិភាព សុខភាពល្អ និងជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសាមគ្គីភាព ការយកចិត្តទុកដាក់ចំពោះព្រះពុទ្ធសាសនា និងការបន្តអនុវត្តប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដែលកងទ័ពតែងតែចូលរួមគាំទ្រ និងថែរក្សាជាប្រចាំ៕

រាជធានីភ្នំពេញ÷ថ្ងៃចន្ទ ទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប...
27/07/2026

រាជធានីភ្នំពេញ÷ថ្ងៃចន្ទ ទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី វ៉ាន់ គន្ធា និងស្វាមី រស់នៅសហរដ្ឋអាមេរិក បានឧបត្ថម្ភថវិកានិងសម្ភារៈបរិក្ខារមួយចំនួនគិតជាទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល ជូនដល់វីរៈកងទ័ពជួរមុខ ទិសយោធភូមិភាគទី៥ (ទាំងអ្នកនៅប្រចាំការ និងកម្លាំងត្រៀមផ្លាស់ប្ដូរ) តាមរយៈ លោក វរសេនីយ៍ទោ ពុធ សុវ៉ាន់ នាយសេនាធិការរង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានការពារអាកាស បានបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយមិនថាបងប្អូនយើងនៅក្នុងប្រទេសនិងរស់នៅក្រៅប្រទេស តែងតែផ្ដល់ជំនួយឧបត្ថម្ភ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មឈរជើងការពារជាតិ យ៉ាងសកម្មអង់អាចក្លាហាន។

ឯកឧត្តម សុខ ប៉ាង បានប្រគល់លិខិតថ្លែងអំណរគុណជូន លោកស្រី វ៉ាន់ គន្ធា និងស្វាមី រស់នៅសហរដ្ឋអាមេរិក ទុកជាការដឹងគុណក្នុងការរួមចំណែកជួយទ្រទ្រង់ដល់ខឿនការពារជាតិ។

ជាចុងក្រោយ ឯកឧត្តមបានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងលោកស្រី វ៉ាន់ គន្ធា និងស្វាមី ដែលជាសប្បុរសជននាពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕

រាជធានីភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ...
02/07/2026

រាជធានីភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកវេជ្ជបណ្ឌិត ឡាច សុខវង្ស និងភរិយាព្រមទាំងបុគ្គលិក មន្ទីរសម្រាកព្យាបាលពេញវង្ស ដែលបានឧបត្ថម្ភថវិកាចំនួន៨៥០,០០០ រៀល តាមរយៈលោកស្រី អនុសេនីយ៍ឯក សុខ ស៊ីថូ ជំនួយការផ្នែកសុខាភិបាល បញ្ជាការដ្ឋានការពារកាសជើងគោក ដើម្បីជូនវីរៈកងទ័ពការពារអាកាស នៅជួរមុខទិសប្រាសាទព្រះវិហារ និងភ្នំខ្មោច។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មឈរជើងការពារជាតិ យ៉ាងសកម្មអង់អាចក្លាហាន។

ឯកឧត្តម សុខ ប៉ាង បានប្រគល់លិខិតថ្លែងអំណរគុណជូន លោកវេជ្ជបណ្ឌិត ឡាច សុខវង្ស និងភរិយា ព្រមទាំងបុគ្គលិក មន្ទីរសម្រាកព្យាបាលពេញវង្ស តាមរយៈលោកស្រី អនុសេនីយ៍ឯក សុខ ស៊ីថូ នាយទាហានការពារអាកាស ទុកជាការរួមចំណែកជួយទ្រទ្រង់ដល់ខឿនការពារជាតិ។

ជាចុងក្រោយ ឯកឧត្តមបានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងអស់លោក លោកស្រី ដែលជាសប្បុរសជននាពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕

រាជធានីភ្នំពេញ÷ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក  ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង ...
23/06/2026

រាជធានីភ្នំពេញ÷ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស និងសហការីបានទទួលអំណោយពី ពីឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ឧបត្ថម្ភភេសជ្ជៈចំនួន៤០០កេស និងលោកឧកញ៉ា ថាន់ ចាន់នួន និងលោកជំទាវ ឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន ជូនបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដើម្បីជួយផ្គត់ផ្គង់វីរ:កងទ័ពជួរមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក និងលោកឧកញ៉ា ថាន់ ចាន់នួន និងលោកជំទាវ ដែលបានបរិច្ចាគឧបត្ថម្ភជាថវិកាសម្ភារៈភេសជ្ជៈ ជូនអង្គភាពនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មត្រៀមប្រយុទ្ធការពារជាតិយ៉ាងអង់អាចក្លាហានទប់ទល់នឹងសត្រូវឈ្លានពាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានប្រគល់លិខិតថ្លែងអំណរគុណជូន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ទុកជាការដឹងគុណក្នុងការរួមចំណែកជួយទ្រទ្រង់ដល់ខឿនការពារជាតិមាតុភូមិយើង ឯកឧត្តម បានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ទាំងអស់ដែលជាម្ចាស់ទានក្នុងពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕

រាជធានីភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាកា...
18/06/2026

រាជធានីភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកវរសេនីយ៍ត្រី ហៀង សុផាត នាយទាហានការពារអាកាស និងលោកស្រី អ៊ុំ ស្រីពៅ អាជីវករ រាជធានីភ្នំពេញ ដែលបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន៨០ យួរ និងខោអាវកីឡាមួយចំនួន ជូន វីរៈកងទ័ពការពារអាកាស នៅទិសទី៣ ប្រាសាទតាមន្ត និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មឈរជើងការពារជាតិ យ៉ាងអង់អាចក្លាហានទប់ទល់នឹងសត្រូវឈ្លានពាន។

ឯកឧត្តម សុខ ប៉ាង បានប្រគល់លិខិតថ្លែងអំណរគុណជូន លោក វរសេនីយ៍ត្រី ហៀង សុផាត និងលោកស្រី អ៊ុំ ស្រីពៅ ទុកជាការដឹងគុណ ក្នុងការរួមចំណែកជួយទ្រទ្រង់ដល់ខឿនការពារជាតិមាតុភូមិយើង។ ឯកឧត្តមបានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងអស់លោក លោកស្រី ដែលជាសប្បុរសជននាពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕

12/06/2026
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជា...
12/06/2026

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកាំភ្លើងការពារអាកាស និងព័ត៌មានវិទ្យា រដ្ឋបាលទូទៅ នៅទីបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក។

សូមបញ្ជាក់ថា: វគ្គហ្វឹកហ្វឺនរួមមានរយៈពេល៣ខែ ស្មើនឹង៩១ថ្ងៃ ថ្ងៃហ្វឹកហ្វឺនជាក់ស្ដែង៥៧ថ្ងៃ និងថ្ងៃឈប់សម្រាក៣៤ថ្ងៃ ចំនួនចូលរួម៨៦នាក់ ក្នុងនោះយោធាចារ្យ៩នាក់ សិក្ខាកាម៧៧នាក់ មានពីរមុខវិជ្ជា បំប៉នជំនាញកាំភ្លើងការពារអាកាស និងព័ត៌មានវិទ្យា រដ្ឋបាលទូទៅ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានលើកអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ និងបានកោតសរសើរ ចំពោះគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន ដែលបានអនុវត្តន៍បទបញ្ជាផ្ទាល់មាត់របស់លោកបានយ៉ាងមុឺងម៉ាត់ បានចាត់តាំងធ្វើផែនការ និងដំណើរការរៀបចំពិធីបើកវគ្គហ្វឹកហ្វឺននាថ្ងៃនេះបានជោគជ័យ ឯកឧត្តម បានគូសបញ្ជាក់ថា យោងតាមសភាពការណ៍ប្រទេសជាតិចំពោះមុខនេះ ទោះមានឬគ្មានផែនការហ្វឹកហ្វឺនរបស់ថ្នាក់លើដាក់ចុះក៏ដោយ ក៏អង្គភាពត្រូវតែមានផែនការចាត់តាំងហ្វឹកហាត់ផ្ទៃក្នុង សំដៅបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ នាយទាហាន នាយទាហានរង និងពលទាហាន ឱ្យក្លាយជាធនធានកងយោធពលខេមរៈភូមិន្ទ ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ មានសមត្ថភាពបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ឆ្លើយតបដល់ការពង្រឹងខឿនការពារជាតិឲ្យបានរឹងមាំ តាមរយៈការបំផុសចលនាមហាជនឱ្យមានការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈជ្រោងទង់ស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុការពារអធិបតេយ្យបូរណភាពទឹកដី។

ឯកឧត្តម សុខ ប៉ាង បានផ្តាំផ្ញើដល់ សិក្ខាកាម គ្រូយោធាចារ្យ ត្រូវខិតខំឲ្យអស់ពីលទ្ធភាព យកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រឲ្យបានជោគជ័យតាមផែនការកម្មវិធីដែលបានអនុម័តរួចហើយ អនុវត្តចែករំលែកបទពិសោន៍ល្អៗ ដល់បងប្អូនពេលវិលចូលអង្គភាពវិញ។ បន្តក្រើនរំលឹកណែនាំដល់យោធិនយើង ចំពោះអ្នកចេះច្រើនជួយបង្រៀនអ្នកចេះតិច អ្នកចេះតិចជួយបង្រៀនអ្នកមិនចេះសោះ ដោយឈរលើស្មារតីសាមគ្គីភាពទូលំទូលាយមិនរើសអើង រួមគ្នាចែករំលែកទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ ជាចុងក្រោយ ឯកឧត្តម បានប្រសិទ្ធពរជ័យជូនអង្គពិធី និងប្រកាសឲ្យដំណើរការហ្វឹកហ្វឺនចាប់ពីថ្ងៃបើកវគ្គនេះតទៅ។

តំណាងសិក្ខាកាមឡើងប្ដេជ្ញាចិត្តខិតខំរៀនសូត្រហ្វឹកហាត់ឲ្យបានស្ទាត់ជំនាញតាមផែនការ ដើម្បីធានាគ្រប់គ្រងអនុវត្តការងារជំនាញឲ្យបានជោគជ័យ ប្ដេជ្ញាគោរពឲ្យបានម៉ឺងម៉ាត់តាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្ដេជ្ញាជៀសឲ្យឆ្ងាយពីការជួញដូរប្រើប្រាស់គ្រឿងញៀន៕

រាជធានីភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាកា...
12/06/2026

រាជធានីភ្នំពេញ÷ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី ចាន់ សុដានី និងបុគ្គលិក កម្មករ កម្មការិនី រោងចក្រកាំយ៉ុហ្វូដ ផលិតស្ករគ្រាប់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាជូន វីរៈកងទ័ពការពារអាកាសចំនួន១,៣១០,០០០រៀលនៅទិសទី១ ប្រាសាទព្រះវិហារនិងភ្នំខ្មោច។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មឈរជើងការពារជាតិ យ៉ាងអង់អាចក្លាហានទប់ទល់នឹងសត្រូវឈ្លានពាន។

ឯកឧត្តម សុខ ប៉ាង បានប្រគល់លិខិតថ្លែងអំណរគុណជូន លោកស្រី ចាន់ សុដានី តំណាងឲ្យបុគ្គលិក កម្មករ កម្មការិនីរោងចក្រ កាំយ៉ុហ្វូដ តាមរយៈលោក អនុសេនីយ៍ឯក ចាន់ សារ៉ាន់ ទុកជាការដឹងគុណចំពោះលោកស្រី និងបុគ្គលិក កម្មករ កម្មការិនី រោងចក្រកាំយ៉ុហ្វូដទាំងអស់ក្នុងការរួមចំណែកជួយទ្រទ្រង់ដល់ខឿនការពារជាតិមាតុភូមិយើង។

ជាចុងក្រោយ ឯកឧត្តមបានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងអស់លោក លោកស្រីទាំងអស់ ដែលជាសប្បុរសជននាពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕

Address

National Road No. 4
Phnom Penh
855

Telephone

+85570440588

Website

Alerts

Be the first to know and let us send you an email when បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក Air Defense Headquarters Of Army posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share