06/08/2026
[English below]
កិច្ចប្រជុំសម្របសម្រួលផែ្នកផែនការ NMCS-MRCS ស្តីពីវឌ្ឍនភាពទូទៅនៃការអនុវត្តផែនការសកម្មភាពMWP 2026 និងលើកសំណើផែនការសកម្មភាព MWP2027-2028
---------------------------------
វៀងចន្ទ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ មន្ត្រីកម្ពុជា ចំនួន៣រូប ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គ.ជ.ទ.ម.ក ដោយមានការចូលរួមពីលោកសួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ធួនសុខជា ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិនៃ អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក បានចូលរួមកិច្ចប្រជុំសម្របសម្រួលផែ្នកផែនការ NMCS-MRCS ស្តីពីវឌ្ឍនភាពទូទៅនៃការអនុវត្តផែនការសកម្មភាពMWP 2026 និងលើកសំណើផែនការសកម្មភាពMWP2027-2028 នៅប្រទេសឡាវ ដែលមានសមាសភាពចូលរួមពីប្រទេសជាសមាជិកមេគង្គ(កម្ពុជា ឡាវ ថៃ និងវៀតណាម), និង បុគ្គលិក MRCS, សរុបចំនួន ២៤រូប (ស្រីចំនួន ៦ រូប)។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី (១) រាយការណ៍ និងពិភាក្សាស្ថានភាពទូទៅនៃការអនុវត្តផែនការសកម្មភាពMWP 2026 រួមមាន វឌ្ឍនភាពសម្រេចបានក្នុងកំឡុងពេល៧ខែដំបូងនៃឆ្នាំ២០២៦ ក៏ដូចជាសកម្មភាព និងថវិការគាំទ្រដែលនៅសេសសល់សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូឆ្នាំ២០២៦ និង (២)បង្ហាញ និងពិភាក្សាតួនាទី និងថវិការដែលបានស្នើសម្រាប់សេចក្តីព្រាងដំបូងនៃផែនការសកម្មភាពMWP 2026-2027 ដែលស្ថិតក្រោមកិច្ចការងារផ្នែកផែនការ ។
NMCS-MRCS Planning Division Coordination Meeting on the Overall Status of the MWP 2025 lmplementation and the Proposed MWP 2027-2028
---------------------------------
Vientiane: On August 6, 2026, 3 Representative officials from Cambodia led by H.E Mr. Watt Botkosal, Deputy Secretary General of CNMC with the participation of Mr. Suos Bunthan, Director of Planning and International Cooperation Department of CNMC and Mr. Thoun Sokchea, Deputy Director of Planning and International Cooperation of CNMC attended the NMCS-MRCS Planning Division Coordination Meeting on the Overall Status of the MWP 2025 implementation and the Proposed MWP 2027-2028, which was composed of participants from Mekong Member Countries (Cambodia, Laos, Thailand and Vietnam), and MRCS staff in total of 24 participants (including 6 women).
The objectives of the meeting are (1) report and discuss the overall status of the MWP 2026 implementation, including progress achieved during the first seven months of 2026, as well as the remaining works/activities and budget for the period from August to December 2026; and (2) present and discuss proposed tasks and budget for zero draft MWP 2026-2027 under Planning Division.