06/08/2026
ថ្ងៃនេះ ខ្ញុំបានបំភ្លឺជូនក្រុមប្រឹក្សាអំពីការងារប្រយុទ្ធប្រឆាំងបទល្មើសប្រឆាំងធនធានធម្មជាតិ និងកិច្ចការពារដីរដ្ឋ ជាពិសេសការបំភ្លឺករណីនៅតំបន់មុំ៣ ឃុំស្រឡៅ ស្រុកតាំងគោក ពាក់ព័ន្ធនឹងដីតំបន់ ៣ (វាលក្រោម) និងការកាយព្រំដីរបស់រដ្ឋដែលបានចុះបញ្ជីនៅឃុំបឹងល្វា ស្រុកសន្ទុក ដែលមានការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន។ អ្វីដែលសំខាន់ គឺក្រុមការងាររបស់យើង មានអភិក្រមក្នុងការបំពេញការងារច្បាស់លាស់គឺ ការគោរពគោលការណ៍ច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល និងតួនាទីភារកិច្ចរបស់ខ្លួនដែលមានចែងក្នុងច្បាប់ ដោយភាពស្មោះត្រង់។ ប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំងនេះហើយ យើងមិនមានអ្វីដែលត្រូវភ័យខ្លាច និងរាថយ ចំពោះឧបសគ្គដែលមាននោះទេ។
« កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ »
សាលាខេត្ត, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦