04/08/2026
វគ្គបណ្ដុះបណ្ដាលស្ដីពី "Capacity Building for Promotion of Transport and Logistics competitiveness at Cambodia-Vietnam Border and Cambodia-Thai Border through Improvement of Cross-border facilities in Cambodia ('25-'27)"
ទីក្រុងសេអ៊ូល៖ ចាប់ពីថ្ងៃទី១៩ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយមានការចាត់តាំងពីថា្នក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន មន្រ្តីចំនួន ១៥រូប ដែលដឹកនាំដោយ លោក
ស្រី វីរៈ ប្រធាននាយកដ្ឋានភស្តុភារកម្ម នៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងមានការចូលរួមមកពីតំណាងខុទ្ទកាល័យ, អគ្គនាយកដ្ឋានភស្តុភារកម្ម, អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ព្រមទាំងតំណាងច្រកទ្វារព្រំដែនអន្តរជាតិចំនួន៦ រួមមាន៖ (១) ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (២) ច្រកទ្វារព្រំដែនអន្តរជាតិអូយ៉ាដាវ (៣) ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ (៤) ច្រកទ្វារព្រំដែនអន្តរជាតិបាវិត (៥) ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (៦) ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី "Capacity Building for Promotion of Transport and Logistics competitiveness at Cambodia-Vietnam Border and Cambodia-Thai Border through Improvement of Cross-border facilities in Cambodia ('25-'27) នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ក្នុងវិស័យភស្តុភារកម្ម និងជាពិសេសគឺការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅច្រកទ្វារព្រំដែនអន្តរជាតិសំខាន់រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ។ការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍, ការធ្វើទស្សនកិច្ចសិក្សាអំពិហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មទំនើបៗ នៅសាធារណៈរដ្ឋកូរ៉េ ជាដើម។