អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

  • Home
  • Cambodia
  • Phnom Penh
  • អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ, Government Organization, #275, Preah Norodom Boulevard (41), Phnom Penh.

អគ្គាធិការដ្ឋាន ជាអង្គភាពត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការធ្វើអធិការកិច្ច និងទទួល ដោះស្រាយបណ្តឹងពីគ្រប់មជ្ឈដានដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ...
06/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងមហាផ្ទៃ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងពាក់ព័ន្ធជាច្រើនរូបទៀត៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីទាំងអស់ ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួ...
06/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីទាំងអស់ ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ក្នុងឱកាសខួបគម្រប់ជន្មាយុរបស់ ឯកឧត្តមសន្តិបណ្ឌិត ។

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈ្នាង ហ...
05/08/2026

នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈ្នាង ហួរ អគ្គាធិការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះស្រាយប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ និងលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធ៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

នាល្ងាចថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯម វិ...
05/08/2026

នាល្ងាចថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលដណ្តើមបានជើងឯក ក្នុងការប្រកួតSEA V Cup លើកទី៦ នៅសាធារណរដ្ឋហ្វីលីពីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ។

ពិធីនេះប្រព្រឹត្តទៅនៅ Hyatt Regency Phnom Penh និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាច្រើនរូបទៀត៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

05/08/2026
នារសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិ...
04/08/2026

នារសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ និងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ដំណើរការប្រព្រឹត្តទៅនៃទីបញ្ជាការប្រចាំបញ្ជាក្រសួងមហាផ្ទៃ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងពាក់ព័ន្ធជាច្រើនរូបទៀត៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

នាព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លីនណា អគ្គាធិការ...
03/08/2026

នាព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លីនណា អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំអំពីក្របខ័ណ្ឌពេលវេលានៃការធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដោះស្រាយបណ្តឹង របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ជាអនុប្រធានក្រុមការងារ និងលោកប្រធាននាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួ...
03/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមង្គលថ្លៃថ្លា នៃថ្ងៃគម្រប់ខួបជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ។

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិច...
01/08/2026

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសាខាផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។

ពិធីនេះប្រព្រឹត្តទៅនៅអគារផ្សារទំនើប ដាយអឺម៉ិនផ្លាហ្សា ខេភីអេស ខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍...
30/07/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ បន្ទាប់មក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home

ដើម្បីទទួលបានព័ត៌មានផ្សេងៗ របស់អគ្គាធិការដ្ឋាន៖
» 🌐 https://facebook.com/GeneralDepartmentofInspection
» 🌐https://telegram.me/GDI_MOI
» 🌐https://tiktok.com/

Address

#275, Preah Norodom Boulevard (41)
Phnom Penh
12301

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30

Alerts

Be the first to know and let us send you an email when អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ:

Shortcuts

Share