គម្រោងពិពិធកម្មកសិកម្មកម្ពុជា Mowram/piu-casdp

  • Home
  • Cambodia
  • Phnom Penh
  • គម្រោងពិពិធកម្មកសិកម្មកម្ពុជា Mowram/piu-casdp

គម្រោងពិពិធកម្មកសិកម្មកម្ពុជា Mowram/piu-casdp គម្រោងពិពិធកម្មកសិកម្មកម្ពុជា

23/07/2026
លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាប=========...
08/04/2026

លោក ហ៊ុយ វ៉ាន់ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ នៅខេត្តសៀមរាប

=========

​នាថ្ងៃអង្គារ-ពុធ ៥-៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ (Solar) នៅការិយាល័យកសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

​ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា វគ្គបណ្ដុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចែករំលែកចំណេះដឹងបច្ចេកទេសដល់សមាជិកសហគមន៍ លើការគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រឱ្យចំគោលដៅ។ ខ្លឹមសារសំខាន់ៗនៃវគ្គបណ្តុះបណ្តាល បានផ្តោតលើបច្ចេកទេសថែទាំប្រអប់បញ្ជា ផ្ទាំងសូឡា និងម៉ូទ័របូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រើប្រាស់យូរអង្វែង ក្រោមការបង្ហាត់បង្ហាញផ្ទាល់ពីមន្ត្រីបច្ចេកទេសគម្រោង និងអ្នកជំនាញមកពីក្រុមហ៊ុនសាងសង់។

​ទន្ទឹមនឹងនោះ លោកប្រធាននាយកដ្ឋាន និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការដ្ឋានសាងសង់ចំនួន ០២ កន្លែង ដែលបានសម្រេចលទ្ធផល ១០០% រួមមាន៖ ទី)១. នៅសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ៖ សំណង់ស្ទាក់ទឹក ស្ថានីយបូមទឹកសូឡា ការស្តារអូរ និងខ្នងទំនប់ក្រាលក្រួសក្រហម។ ទី)២. នៅសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ស្ថិតក្នុងស្រុកប្រាសាទបាគង៖ ការស្តារអូរធម្មជាតិ ការដំឡើងស្ថានីយបូមទឹកសូឡា និងប្រព័ន្ធបណ្តាញទុយោចែកចាយទឹក៕

Address

No. 47 Norodom Boulevard
Phnom Penh
120201

Website

Alerts

Be the first to know and let us send you an email when គម្រោងពិពិធកម្មកសិកម្មកម្ពុជា Mowram/piu-casdp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គម្រោងពិពិធកម្មកសិកម្មកម្ពុជា Mowram/piu-casdp:

Shortcuts

Share