អេង បញ្ញា- Eng Panha

អេង បញ្ញា- Eng Panha Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អេង បញ្ញា- Eng Panha, 364, Phnom Penh.
(1)

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ យោងផែនការគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ប្រចាំការនិងល្បាតការព...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នៅយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ យោងផែនការគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ប្រចាំការនិងល្បាតការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១

លោក ប៉ែន ស៊ីមាន ប្រធានក្រុមការងារវេនល្បាតទី២ នៃគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ និងក្រុមការងារភូមិ រួមមានៈ មន្ត្រីសង្កាត់ លោកមេភូមិ មេភូមិរង ក្រុមសណ្តាប់ធ្នាប់សង្កាត់ និងប្រជាការពារភូមិទាំង៦ សង្កាត់ទួលសង្កែទី១ ។
* ចុះដល់ផ្លូវ៩៣ ក្នុងភូមិចុងខ្សាច់ ទល់មុខទីតាំងអេតចាយ ក្នុងភូមិ០្សារតូច មានក្រុមជនអនាថា ចំនួន ៤នាក់ មកលួកជ្រកតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ បានណែនាំឱ្យទៅកាន់ផ្ទះជួលនៅដែលក្រៅមូលដ្ឋាន ។
* ចុះណែនាំដល់អ្នកជួបជុំហូបចុក នៅលើផ្លូវកាប់ជ្រូក ក្រុមទី២ ភូមិទួលសំពៅ ត្រូវចូលទៅក្នុងផ្ទះវិញ និងកុំយកផ្លូវសាធារណៈកន្លែងហូបចុកទៀត ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាព្រលប់ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២...
06/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាព្រលប់ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីរាជការ នៅមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ក្នុងឱកាសនោះ សម្ដេចបានថ្លែងនូវការកោតសរសើរចំពោះមន្ដ្រីអាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់-ភូមិទាំងអស់ដែលបានយកចិត្តទុកដាក់រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ អោយមានសុខដុមរមនា ក្នុងការរស់នៅ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច គឺបានឆ្លុះបញ្ចាំងពីភាពសាមញ្ញ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក្នុងការស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងជាការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការរស់នៅ ផងដែរ។

សារលិខិតជូនពររបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រក...
05/08/2026

សារលិខិតជូនពររបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសខួបចម្រេីនជន្មាយុគម្រប់​ ៧៤ឆ្នាំ​ ឈានចូល​ ៧៥ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ​ ៧រោច​ ខែទុតិយសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៦នេះ៕

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះកម...
05/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ

កម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តចុះធ្វើអនាម័យ បរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ នៅតាមបណ្ដោយផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌ៕

លិខិតជូនពររបស់ រដ្ឋបាលរាជធានីភ្នំពេញ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ព...
05/08/2026

លិខិតជូនពររបស់ រដ្ឋបាលរាជធានីភ្នំពេញ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសខួបចម្រេីនជន្មាយុគម្រប់​ ៧៤ឆ្នាំ​ ឈានចូល​ ៧៥ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ​ ៧រោច​ ខែទុតិយសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៦នេះ៕

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ...
05/08/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល ៕

05/08/2026

អរុណសួស្តី!

០៥,០៨,២០២៦

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ន...
04/08/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ

កម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះកាប់ឆ្ការសម្អាតព្រៃ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមបណ្ដោយច្រាំងទន្លេ និងរុះរើរោងចិញ្ចឹមទា ដាំបន្លែ ដែលសង់នៅលើដីចំណីទន្លេ ផងដែរ៕

04/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ និងចងចាំនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ ព្រមទាំងវីរភាពដ៏អង់អាចក្លាហាននេះ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពផងដែរ។

ខេត្តកណ្តាល ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

វាមិនច្រំដែលទេ រឿងពីមុន និងរឿងពេលនេះ។អាក្បាលខូចសង្ហារគ្រាន់បើដែលតើ😁❤️
04/08/2026

វាមិនច្រំដែលទេ រឿងពីមុន និងរឿងពេលនេះ។

អាក្បាលខូចសង្ហារគ្រាន់បើដែលតើ😁❤️

Address

364
Phnom Penh
12309

Telephone

+85590775757

Website

Alerts

Be the first to know and let us send you an email when អេង បញ្ញា- Eng Panha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អេង បញ្ញា- Eng Panha:

Shortcuts

Share