03/08/2026
រួសរាន់ឡើង គម្រោង “មោងឫស្សីឌីជីថល” ប្រកាសដាក់ឱ្យអនុវត្តនៅស្រុកមោងឫស្សីយើង ចាប់ពីថ្ងៃនេះតទៅហើយ។ សម្រាប់យុវជនស្រុកមោងឫស្សី អាចទាក់ទងចុះឈ្មោះចូលរៀន ជំនាញឌីជីថលវគ្គខ្លី TVET ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រ ជំនាញឌីជីថល ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលខ្លួនរស់នៅ ។ កម្មវិធីសិក្សានេះ ផ្តល់ដោយ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា E-School Cambodia តាមប្រព័ន្ធអនឡាញ និងទទួលស្គាល់ផងដែរដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំយុវជននិងកីឡា។ កម្មវិធីសិក្សានេះ ផ្តល់ជូនសម្រាប់តែយុវជនស្រុកមោងឫស្សីយើងតែប៉ុណ្ណោះ។