រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម

  • Home
  • Cambodia
  • Phnom Penh
  • រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម

រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ចៅសង្កាត់ 012 883 833
ក.ប.ស ទទួលបន្ទុកច្រក 011 446 169
ស្មៀនសង្កាត់011 580 304
មេប៉ុស្តិ៍ 077 564 447

នៅព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៦ នេះលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអញ្ជើញចុះសាកសួរសុខគ្រួសារកងទ័ពជួរមុខចំនួន ៣...
06/08/2026

នៅព្រឹកថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៦ នេះលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអញ្ជើញចុះសាកសួរសុខគ្រួសារកងទ័ពជួរមុខចំនួន ៣ គ្រួសារ កំពុងរស់នៅក្នុងភូមិទួលរកា និង ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះលោក ជា សុខៃ ក៏បាននាំនូវអំណោយចំនួនជូនដល់គ្រួសារទាំង ៣គ្រួសារ ដើម្បីជួយសម្រាលបន្ទុកប្រចាំថ្ងៃផងដែរ ។

28/07/2026

តើអ្នកដឹងទេថា នៅរាជធានីភ្នំពេញមានសិស្សសាលាជាង ៣៥០,០០០នាក់ កំពុងធ្វើដំណើរទៅ-មកពីផ្ទះ និងសាលារៀន (ចន្លោះពី ២-៤ ដង) ជារៀងរាល់ថ្ងៃ ហើយនៅកម្ពុជាមានសិស្សចំនួន ១២% ក្នុងចំណោមអត្រាមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ក្នុងឆ្នាំ២០១៩? នេះគឺជាវិបត្តិសុខភាពសាធារណៈដែលប៉ះពាល់ដល់យុវជនច្រើនជាងគេ។

ដើម្បីលើកកម្ពស់សុវត្ថិភាពនៅតាមតំបន់ជុំវិញសាលារៀន រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអង្គការ Partnership for Healthy Cities ដាក់ឱ្យដំណើរការ “គម្រោងសុវត្ថិភាពនៅតំបន់ជុំវិញសាលារៀន” កាលពីខែសីហា ឆ្នាំ២០២៥។ ក្រោមការដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គម្រោងបានរើសយកសាលាបឋមសិក្សាចំនួនពីរជាអាទិភាព រួមមាន៖ សាលាមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ ធ្វើជាទីតាំងសាលាគំរូក្នុងការរៀបចំសុវត្ថិភាពឱ្យប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី “ការបន្ថយល្បឿន” ការបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ និងការកំណត់ល្បឿនជាដើម។​

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ដេីម្បីការពារអាយុជីវិតអ្នក​ និងក្រុមគ្រួសាររបស់អ្នក។
#រដ្ឋបាលរាជធានីភ្នំពេញ

28/07/2026
សេសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញស្តីពីការ​ផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖- មូលហេតុ៖ ធ្លាយទុយោ160mm(បណ្ត...
28/07/2026

សេសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ស្តីពីការ​ផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖
- មូលហេតុ៖ ធ្លាយទុយោ160mm(បណ្តាញចែកចាយ) នៅលើផ្លូវ19CA
- ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវ19CA(ចាប់ពីផ្លូវ19CA-NR2ដល់25CA)ជា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ
- រយៈពេល៖ថ្ងៃទី 28ខែ កក្តដា ឆ្នាំ២០២៦ ចាប់ពីម៉ោង11h"00នាទី រហូតដល់ជួសជុលរួច។
+ សូមភ្ជាប់ប្លង់ជូនខាងក្រោម។
សូម​អតិថិជន​ករុណា​មេត្តា​អធ្យាស្រ័យ​ដោយ​ក្តី​អនុគ្រោះ​
សូមអរគុណ🙏

22/07/2026
22/07/2026

កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ តាមរយៈការប្រើកម្លាំងនោះឡើយ និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ ឬសំណង់ខុសច្បាប់ផ្សេងទៀតមិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត។.....................

ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

17/07/2026
17/07/2026

Address

ផ្ទះលេខ១៤៩៩ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
Phnom Penh
120602

Telephone

+85511900620

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម:

Shortcuts

Share