ឯម ច័ន្ទមករា Em Chan Makara

ឯម ច័ន្ទមករា Em Chan Makara Secretary of State of MoJ, Member of the Central Committee of the CPP

04/08/2026
03/08/2026
03/08/2026

បើគ្មានកញ្ចក់ទេ
សិតសក់យ៉ាងមិចក៏
មិនស្អាតដែរ!

01/08/2026
ការវាយខ្នោះអាចប្រើបាន តែក្នុងករណីចាំបាច់បំផុត ដើម្បី ការពារការរត់គេច និង ទប់ស្កាត់គ្រោះថ្នាក់/អំពើហិង្សា ប៉ុណ្ណោះ។ ការប្...
01/08/2026

ការវាយខ្នោះអាចប្រើបាន តែក្នុងករណីចាំបាច់បំផុត ដើម្បី ការពារការរត់គេច និង ទប់ស្កាត់គ្រោះថ្នាក់/អំពើហិង្សា ប៉ុណ្ណោះ។ ការប្រើប្រាស់ខ្នោះហួសហេតុ ឬប្រើក្នុងន័យធ្វើបាបរាងកាយ និងឈ្លានពានកិត្តិយសជនល្មើស រាប់ជាការរំលោភសិទ្ធិមនុស្ស និងខុសច្បាប់។ ការវាយខ្នោះ ឬការប្រៀបប្រើប្រាស់ឧបករណ៍ទប់បង្ខំលើជនសង្ស័យ ឬជនល្មើស មិនមែនជារឿងដែលអាចធ្វើឡើងដោយស្វ័យប្រវត្តិ ឬតាមការចិត្តនឹកឃើញនោះទេ។ ឧបករណ៍នេះត្រូវប្រើប្រាស់ក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។

*** ចំណុចសំខាន់៖ ប្រសិនបើជនសង្ស័យប្រគល់ខ្លួនដោយសន្តិវិធី មិនមានការតស៊ូ មិនមានហានិភ័យរត់គេច និងជាបទល្មើសស្រាល សមត្ថកិច្ចមិនចាំបាច់ប្រើប្រាស់ខ្នោះនោះឡើយ។

១. ច្បាប់ និងបទដ្ឋាននៅក្នុងប្រទេសកម្ពុជា
តាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ/ កងរាជអាវុធហត្ថ ការវាយខ្នោះអាចធ្វើទៅបាននៅពេល៖

- ពេលចាប់ខ្លួនជាក់ស្តែង (បទល្មើសជាក់ស្តែង)៖ នៅពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលកំពុងប្រព្រឹត្តបទល្មើស ឬទើបតែប្រព្រឹត្តបទល្មើសភ្លាមៗ ហើយជននោះមានការរឹងរូស តស៊ូ ឬព្យាយាមរត់គេចខ្លួន។

- ពេលអនុវត្តដីកាចាប់ខ្លួន/ឃាត់ខ្លួន៖ នៅពេលនគរបាលយុត្តិធម៌អនុវត្តដីកានាំខ្លួន ដីកាចាប់ខ្លួន ឬដីកាឃុំខ្លួនបណ្តោះអាសន្ន ដែលចេញដោយតុលាការ ហើយមានហានិភ័យនៃការគេចខ្លួន ឬបង្កហិង្សា។

- ពេលបញ្ជូនខ្លួន (ការដឹកជញ្ជូន)៖ នៅពេលបញ្ជូនជនសង្ស័យ/ជនជាប់ចោទ ពីកន្លែងឃាត់ខ្លួនទៅកាន់ស្នងការដ្ឋាន ទៅតុលាការ ឬទៅពន្ធនាគារ ដើម្បីការពារកុំឱ្យមានការលោតចុះពីលើរថយន្ត ឬរត់គេចតាមផ្លូវ។

- ការការពារការប្រព្រឹត្តហិង្សា ឬបង្កគ្រោះថ្នាក់៖ នៅពេលជនសង្ស័យមានឥរិយាបថកាចសាហាវ ព្យាយាមធ្វើបាបសមត្ថកិច្ច អ្នកដទៃ ឬព្យាយាមធ្វើអត្តឃាតខ្លួនឯង។

២. បទដ្ឋាន និងច្បាប់អន្តរជាតិ
អនុសញ្ញាអន្តរជាតិ (ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម - CAT) និងវិធានស្តង់ដារអប្បបរមារបស់អង្គការសហប្រជាជាតិសម្រាប់ការប្រព្រឹត្តទៅលើអ្នកទោស (Nelson Mandela Rules - វិធានទី ៤៧ ដល់ ៤៩) បានកំណត់ថា៖
«គោលការណ៍លើកលែង (Exceptional Measure): ការប្រើប្រាស់ខ្នោះ ឬឧបករណ៍រឹតត្បិតចលនា ត្រូវចាត់ទុកជា វិធានការលើកលែង ប៉ុណ្ណោះ មិនមែនជាវិធានការទូទៅ ឬជាទណ្ឌកម្មនោះទេ។»

-គោលការណ៍សមមាត្រ និងចាំបាច់ (Proportionality & Necessity)៖ ការប្រើខ្នោះត្រូវតែជា «វិធានការចុងក្រោយ» (Last Resort) តែប៉ុណ្ណោះ។

- ការហាមឃាត់ការប្រើជារឿងធម្មតា៖ ច្បាប់អន្តរជាតិហាមឃាត់ដាច់ខាតនូវការវាយខ្នោះជានិច្ចកាល ឬជាទម្លាប់ ដោយគ្មានមូលហេតុត្រឹមត្រូវ ព្រោះវាអាចរាប់ចូលជាការប្រព្រឹត្តអមនុស្សធម៌ ឬប្រមាថកិត្តិយស និងកេរ្តិ៍ឈ្មោះ។

***ករណីដែលអនុញ្ញាតឱ្យប្រើ៖
1. ជាវិធានការប្រុងប្រយ័ត្នប្រឆាំងនឹង ការរត់គេច ក្នុងអំឡុងពេលផ្ទេរទីតាំង (ហើយត្រូវដោះចេញវិញនៅពេលបង្ហាញខ្លួនចំពោះមុខអាជ្ញាធរតុលាការ)។

2. ដោយសារ ហេតុផលវេជ្ជសាស្ត្រ (តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីការពារអ្នកជំងឺមិនឱ្យធ្វើបាបខ្លួនឯង)។

3. តាមបញ្ជារបស់ប្រធានពន្ធនាគារ ឬមន្ត្រីទទួលខុសត្រូវ ប្រសិនបើវិធីសាស្ត្រផ្សេងទៀតបរាជ័យ ក្នុងការទប់ស្កាត់អ្នកទោសមិនឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង អ្នកដទៃ ឬខូចខាតទ្រព្យសម្បត្តិ។

បម្រាមដាច់ខាតតាមបទដ្ឋានអន្តរជាតិ៖
- ហាមឃាត់ការប្រើប្រាស់ជាទណ្ឌកម្ម៖ មិនត្រូវប្រើខ្នោះដើម្បីធ្វើទារុណកម្ម ដាក់ទោស ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សឡើយ។

- ហាមឃាត់លើស្ត្រីមានផ្ទៃពោះ: មិនត្រូវវាយខ្នោះលើស្ត្រីអំឡុងពេលឈឺពោះសម្រាលកូន ពេលកំពុងសម្រាល ឬភ្លាមៗបន្ទាប់ពីសម្រាលកូនរួចឡើយ។

-ហាមប្រើប្រាស់ឧបករណ៍ដែលមានលក្ខណៈព្រៃផ្សៃ: ដូចជា ច្រវាក់ធ្ងន់ៗ ឬឧបករណ៍ដែលបង្កការឈឺចាប់ខ្លាំងដោយចេតនា។

៣. ការហាមឃាត់ និងការកម្រិតពិសេស
-នៅក្នុងបន្ទប់សវនាការ (តុលាការ)៖ ជាគោលការណ៍អន្តរជាតិ និងច្បាប់ប្រជាធិបតេយ្យ ជនជាប់ចោទត្រូវតែដោះខ្នោះចេញនៅពេលស្ថិតក្នុងបន្ទប់សវនាការចំពោះមុខចៅក្រម ដើម្បីធានានូវ "គោលការណ៍សន្និដ្ឋានថាគ្មានទោស" (Presumption of Innocence) លើកលែងតែមានការអនុញ្ញាតពិសេសពីប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយសារតែបញ្ហាសន្តិសុខធ្ងន់ធ្ងរ។

-ជនរងគ្រោះដោយសារការប្រព្រឹត្ត៖ ជនសង្ស័យដែលមានជំងឺធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីទើបសម្រាលកូន និងកុមារ (អនីតិជន) ត្រូវបានហាមឃាត់ ឬកម្រិតយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការប្រើប្រាស់ខ្នោះ លើកលែងតែមានករណីគ្រោះថ្នាក់បំផុត។

ចៅក្រមស៊ើបសួរ បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន
31/07/2026

ចៅក្រមស៊ើបសួរ បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន

សាម ម៉ីជូ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ!តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ឈ្មោ...
31/07/2026

សាម ម៉ីជូ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ!

តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ឈ្មោះ សាម ម៉ីជូ ភេទស្រី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
══━━━✥◈✥━━━═

តំណាងអយ្យការសម្រេចចោទប្រកាន់ឈ្មោះ សាម ម៉ីជូ ភេទស្រី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្...
31/07/2026

តំណាងអយ្យការសម្រេចចោទប្រកាន់ឈ្មោះ សាម ម៉ីជូ ភេទស្រី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

31/07/2026

ជនជាប់ចោទណាក៏ដោយ
ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោស
ជាស្ថាពរ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ឯម ច័ន្ទមករា Em Chan Makara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ឯម ច័ន្ទមករា Em Chan Makara:

Shortcuts

Share