នាយកដ្ឋានអង្គរក្ស - Bodyguard Department

នាយកដ្ឋានអង្គរក្ស - Bodyguard Department Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានអង្គរក្ស - Bodyguard Department, Government Official, 70B Street 244, Phnom Penh.

 #នាយកដ្ឋានអង្គរក្ស៖ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦សកម្មភាពម...
28/07/2026

#នាយកដ្ឋានអង្គរក្ស៖ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
សកម្មភាពមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស កំពុងសិក្សាវគ្គបណ្ដុះបណ្ដាលស្ដីពី"អង្គរក្សការពារឥស្សរជនជាន់ខ្ពស់" ដែលបង្រៀនដោយគ្រូជំនាញការពារផ្ទាល់ មកពីសហព័ន្ធអូស្ត្រាលី នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

 #នាយកដ្ឋានអង្គរក្ស៖ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦សកម្មភាពហ...
28/07/2026

#នាយកដ្ឋានអង្គរក្ស៖ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
សកម្មភាពហ្វឹកហាត់លើមេរៀនបច្ចេកទេសប្រើប្រាស់អាវុធខ្លី នឹងអាវុធវែង (AK47) របស់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ក្នុងបរិវេណនាយកដ្ឋានអង្គរក្ស។

 #នាយកដ្ឋានអង្គរក្ស៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថ្ន...
27/07/2026

#នាយកដ្ឋានអង្គរក្ស៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្ដាការិយាល័យ-អង្គភាព​ នៃនាយកដ្ឋានអង្គរក្ស បានប្រជុំជួរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងវិន័យរបស់កងកម្លាំង និងផ្សព្វផ្សាយគោលការណ៍ថ្មីៗរបស់ថ្នាក់ដឹកនាំទៅដល់មន្រ្ដីក្រោមឱវាទ។

 #នាយកដ្ឋានអង្គរក្ស ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមគោល...
23/07/2026

#នាយកដ្ឋានអង្គរក្ស ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានចាត់លោកស្រីឧត្ដមសេនីយ៍ទោ មុំ សាឃន អនុប្រធាននាយកដ្ឋានអង្គរក្ស ព្រមទាំងលោកនាយការិយាល័យបុគ្គលិក លោកប្រធានអង្គភាពការពារព្រឹទ្ធសភា និងសហការី ជាតំណាងនាយកដ្ឋានអង្គរក្ស ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ទោ ម៉ន សុខា មន្ត្រីអង្គភាពការពារព្រឹទ្ធសភា នៃនាយកដ្ឋានអង្គរក្ស ដែលបានទទួលមរណភាពនៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៥៦ឆ្នាំ នៅផ្ទះលេខ២១ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

 #នាយកដ្ឋានអង្គរក្ស ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
23/07/2026

#នាយកដ្ឋានអង្គរក្ស ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

 #នាយកដ្ឋានអង្គរក្ស : នារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ឯកឧត...
17/07/2026

#នាយកដ្ឋានអង្គរក្ស : នារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ​ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រជុំពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងសហការី លើការងាររៀបចំបណ្ដុះបណ្ដាលវគ្គ "អង្គរក្សការពារឥស្សរជនជាន់ខ្ពស់" ដែលបង្រៀនដោយគ្រូជំនាញការពារផ្ទាល់ មកពីសហព័ន្ធអូស្ត្រាលី នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់​ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស​ លោកអនុប្រធាននាយកដ្ឋាន លោកស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល​ លោកនាយការិយាល័យ លោកប្រធានអង្គភាព និងក្រុមគ្រូបង្គោល​ នៃនាយកដ្ឋានអង្គរក្សផងដែរ៕

 #នាយកដ្ឋានអង្គរក្ស៖ ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦សកម្មភាពហ្វ...
17/07/2026

#នាយកដ្ឋានអង្គរក្ស៖ ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
សកម្មភាពហ្វឹកហាត់លើមេរៀនកាយសម្បទា និងក្បាច់គុន របស់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ក្នុងបរិវេណនាយកដ្ឋានអង្គរក្ស។

 #នាយកដ្ឋានអង្គរក្ស ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉...
16/07/2026

#នាយកដ្ឋានអង្គរក្ស ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី
ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានដឹកនាំក្រុមការងារជំនាញ ជួបពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្នែកការពារសន្តិសុខ សុវត្ថិភាព​​ ជាមួយភ្នាក់ងារពិសេសរបស់ FBI​ ដឹកនាំដោយ លោកស្រី គ្រីស្ទីន​ វ៉ារែល (Kristen Varel) ជំនួយការអនុព័ន្ធផ្នែកច្បាប់របស់ FBI ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារសន្ដិសុខឱ្យកាន់តែស៊ីជម្រៅ៕

14/07/2026
14/07/2026

#នាយកដ្ឋានអង្គរក្ស ថ្ងៃចន្ទ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានដឹកនាំការហ្វឹកហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Address

70B Street 244
Phnom Penh

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអង្គរក្ស - Bodyguard Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share