Step Forward Abroad-Scholarship & Consultant

Step Forward Abroad-Scholarship & Consultant Step OUTSIDE to CHANGE your WORLD we provide scholarship information and consulting.

ពិធីបិទកម្មវិធី  "សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)" រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា...
07/08/2026

ពិធីបិទកម្មវិធី "សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)" រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ នៅ សាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន (Qiannan Normal University for Nationalities) ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីដំណើរការយ៉ាងជោគជ័យអស់រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ កម្មវិធី «សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)» បានប្រារព្ធពិធីបិទជាផ្លូវការ នៅ សាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន (Qiannan Normal University for Nationalities) ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងរយៈពេលនៃកម្មវិធីនេះ លោកគ្រូ អ្នកគ្រូដែលបានចូលរួម បានទទួលនូវចំណេះដឹងថ្មីៗ បទពិសោធន៍អន្តរជាតិ និងវិធីសាស្ត្របង្រៀនទំនើបលើវិស័យគណិតវិទ្យា និងការអប់រំ STEM តាមរយៈការសិក្សាទ្រឹស្តី ការអនុវត្តជាក់ស្តែង ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកគំនិតជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញមកពីសាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធី "សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)" រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃ...
07/08/2026

កម្មវិធី "សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)" រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ នៅ សាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន (Qiannan Normal University for Nationalities) ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន។

សកម្មភាពក្នុងវគ្គសិក្សាស្តីអំពី ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជាក់ស្តែងប្រកបដោយភាពច្នៃប្រឌិតលើការអប់រំ STEM សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា ដែលផ្តោតលើការប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើប ដើម្បីលើកកម្ពស់ការគិតបែបវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការរបស់សិស្ស តាមរយៈសកម្មភាពសិក្សាដែលភ្ជាប់ជាមួយបរិបទជាក់ស្តែង។

វគ្គសិក្សានេះបានបង្ហាញពីគំរូនៃការរចនាមេរៀន STEM ប្រកបដោយភាពច្នៃប្រឌិត ការអនុវត្តសកម្មភាពក្នុងថ្នាក់រៀន ក៏ដូចជាការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្របង្រៀនថ្មីៗ ដែលអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។

07/08/2026
កម្មវិធី "សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)" រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃ...
05/08/2026

កម្មវិធី "សិក្ខាសាលាសម្រាប់គ្រូបង្រៀនគណិតវិទ្យា (Math Teachers Workshop)" រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ នៅ សាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន (Qiannan Normal University for Nationalities) ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន។

សកម្មភាពលោកគ្រូ អ្នកគ្រូទាំងអស់ បានអញ្ជើញទស្សនកិច្ចសិក្សានៅ អគារ STEM (STEM Building) ដើម្បីស្វែងយល់អំពីបរិយាកាសសិក្សា បច្ចេកវិទ្យាទំនើប និងមន្ទីរពិសោធន៍ដែលត្រូវបានបំពាក់ដោយឧបករណ៍សម្រាប់ការបង្រៀន និងការស្រាវជ្រាវ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងឱ្យលោកគ្រូ អ្នកគ្រូ បានស្វែងយល់អំពីបរិយាកាសសិក្សាបែបទំនើប ការរួមបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងការអប់រំ ព្រមទាំងទស្សនាមន្ទីរពិសោធន៍ និងបន្ទប់សិក្សាដែលបំពាក់ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើប សម្រាប់ការបង្រៀន ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង។

ដល់ពេលបង្ហាញសមត្ថភាពរបស់ប្អូនៗហើយ! 💪📚សូមជូនពរឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ទាំងអស់ ទទ...
05/08/2026

ដល់ពេលបង្ហាញសមត្ថភាពរបស់ប្អូនៗហើយ! 💪📚

សូមជូនពរឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ទាំងអស់ ទទួលបានលទ្ធផលល្អ និងសម្រេចបាននូវគោលដៅដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។

✨ កុំភ្លេចត្រៀមខ្លួនឱ្យបានរួចរាល់៖

🪪 យកកាតប្រឡង
⏰ ចូលគេងឱ្យបានលឿន និងក្រោកពីព្រលឹម
🍽 ទទួលទានអាហារពេលព្រឹក
💙 រក្សាភាពជឿជាក់

SFA សូមជូនពរឱ្យប្អូនៗទាំងអស់ប្រឡងជាប់គ្រប់ៗគ្នា និងទទួលបាននិទ្ទេសដែលខ្លួនប្រាថ្នា! 🎉

💬 Tag មិត្តភក្តិដែលប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីជូនពរកម្លាំងចិត្តពួកគេផង! 💙 #បាក់ឌុប២០២៦

05/08/2026

🎉 ហេឡូអ្នកទាំងអស់គ្នា!

ឥឡូវនេះ SFA បានរៀបចំស្តង់ព័ត៌មាននៅមុខសាលា ដើម្បីឱ្យប្អូនៗ និងអាណាព្យាបាលសាកសួរព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីសិក្សាបានកាន់តែងាយស្រួល។

✨ ពិសេស! មាន Gift ជាច្រើនសម្រាប់អ្នកដែលមកលេងស្តង់ផងដែរ។ 🎁
កុំភ្លេចមកជួបក្រុមការងារ SFA សួរព័ត៌មាន និងទទួលយក Gift ដោយឥតគិតថ្លៃណា! 💙

Booth standing from 3:00-5:00 PM

📥 Contact us : https://t.me/sfaschooladmin
☎️ Tel : 010469903, 070619762
📢 Join our Telegram Channel : https://bit.ly/3UXxukI
✅ Follow us on TikTok: http://bit.ly/3I3kffd
📍ទីតាំងការិយាល័យ: http://bit.ly/4lYIQzY

Address

#87, Street 155
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

070659966

Website

Alerts

Be the first to know and let us send you an email when Step Forward Abroad-Scholarship & Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category