វិបស្សនាវគ្គខ្លី -Vipassana Meditation Retreat

វិបស្សនាវគ្គខ្លី -Vipassana Meditation Retreat តេឡេក្រាម សាកសួរ​ព័ត៌មាន​វិបស្សនាវគ្គខ្លី
https://t.me/+dPsOs0G65NRkMzI1

07/08/2026

កម្លាំងអធិដ្ឋាននៃបដិបត្តិ បង្រៀនដោយ៖ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ចាប់ផ្តើមពីម៉ោង ៨: ០០ ដល់ម៉ោង ៩: ០០ យប់ តាមរយៈផេកផ្លូវការរបស់ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ឆានេល: https://t.me/cb_vipassana_center
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

នាល្ងាចនេះ ដោយទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទាយក-ទាយិការួមគ្នាប្រគេន និងជូនភេសជ្ជៈ ដល់សិក្ខាកាមដែលកំព...
07/08/2026

នាល្ងាចនេះ ដោយទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទាយក-ទាយិការួមគ្នាប្រគេន និងជូនភេសជ្ជៈ ដល់សិក្ខាកាមដែលកំពុងបដិបត្តិវិបស្សនាកម្មដ្ឋាន វគ្គខ្លីប្រចាំខែ៖
-ឧបាសិកា យ៉ាង វ៉ាន់ថា និងក្រុមគ្រួសារ
-ឧបាសិកា សៀក ណារី និងក្រុមគ្រួសារ
សូមអនុមោទនាបុណ្យ ក្រុមគ្រួសារពុទ្ធបរិស័ទ ដែលបានបរិច្ចាគទានដោយសទ្ធាដ៏បរិសុទ្ធ និងចិត្តមេត្តា ដើម្បីទ្រទ្រង់ការបដិបត្តិធម៌ និងបណ្តុះបញ្ញាឱ្យចម្រើនក្នុងព្រះសទ្ធម្ម។
សូមអំណាចនៃកុសលនេះ ជាបច្ច័យនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ចូរកើតមានដល់ញាតិញោមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យចម្រើនក្នុងសទ្ធា សីល ចាគ និងបញ្ញា បានដល់នូវសេចក្តីសុខក្នុងលោកនេះ និងលោកខាងមុខតរៀងទៅ។
━━━━━━━━
ថ្ងៃសុក្រ​ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

សិក្ខាកាមយោគីសង្ងំគង់-អង្គុយចម្រើនបដិបត្តិសមាធិដោយតុណ្ហីភាព(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុ...
07/08/2026

សិក្ខាកាមយោគីសង្ងំគង់-អង្គុយចម្រើនបដិបត្តិសមាធិដោយតុណ្ហីភាព
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុយចំរើនកម្មដ្ឋាន) ប្រយោជន៍អ្វី ដោយការដេកលក់របស់អ្នកទាំងឡាយ ព្រោះថា អ្នកទាំងឡាយ ឈឺជានិច្ច ត្រូវសរ គឺរាគាទិក្កិលេសចាក់ដោតហើយ កំពុងតែលំបាក ម្តេចក៏នៅដេកលក់។ អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សាឱ្យមាំមួន ដើម្បីសេចក្តីស្ងប់ កុំឱ្យមច្ចុរាជបានដឹងនូវអ្នកទាំងឡាយ ថាជាអ្នកប្រមាទ ហើយធ្វើឱ្យវង្វេង លុះក្នុងអំណាចនៃខ្លួនឡើយ។
ពួកទេវតា និងមនុស្ស ត្រូវការនឹងអារម្មណ៍ជាដើម អាស្រ័យជាប់នៅ (ក្នុងអារម្មណ៍នោះ) ព្រោះតណ្ហាណា អ្នកទាំងឡាយ ចូរឆ្លងនូវតណ្ហាជាគ្រឿងផ្សាយនុ៎ះ កុំឱ្យខណៈកន្លងផុតនូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈកន្លងហើយ រមែងសោកណែនណាន់ក្នុងនរក។ សេចក្តីប្រមាទ ជាធូលី ធូលីធ្លាក់ចុះតាមសេចក្តីប្រមាទ ព្រោះតែសេចក្តីប្រមាទ កុលបុត្រដកចោលនូវសរ គឺរាគាទិក្កិលេសរបស់ខ្លួនបានដោយវិជ្ជា គឺអាសវក្ខយញ្ញាណ ព្រោះតែសេចក្តីមិនប្រមាទ ។
(ឧដ្ឋានសូត្រទី១០ បិដកភាគ៥៤ ទំព័រ១០៦-១០៧) ។
━━━━━━━━━━

អានិសង្សនៃការដើរចង្ក្រមមាន ៥ យ៉ាង៖១. អទ្ធានក្ខមោ ហោតិ : ជាអ្នកអត់ធន់ក្នុងដំណើរផ្លូវឆ្ងាយ ។២. បធានក្ខមោ ហោតិ : អត់ធន់ក្នុ...
07/08/2026

អានិសង្សនៃការដើរចង្ក្រមមាន ៥ យ៉ាង៖
១. អទ្ធានក្ខមោ ហោតិ : ជាអ្នកអត់ធន់ក្នុងដំណើរផ្លូវឆ្ងាយ ។
២. បធានក្ខមោ ហោតិ : អត់ធន់ក្នុងការព្យាយាម ។
៣. អប្បាពាធោ ហោតិ : មានអាពាធតិច ។
៤. អសិតំ បីតំ ខាយិតំ សាយិតំ សម្មាបរិណាមំ គច្ឆតិ : ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែងរលួយដោយស្រួល ។
៥. ចង្កមាធិគតោ សមាធិ ចិរដ្ឋិតិកោ ហោតិ : សមាធិដែលកើតអំពីការដើរចង្ក្រម រមែងតាំងនៅអស់កាលយូរ ៕
(បិ. ៤៤, ទំ. ៥៦)

ងៃសុក្រ​ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី​៧​ ខែសីហា ឆ្នាំ២០២៦
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

នាល្ងាចនេះ ដោយទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទាយក-ទាយិការួមគ្នាប្រគេន និងជូនភេសជ្ជៈ ដល់សិក្ខាកាមដែលកំព...
06/08/2026

នាល្ងាចនេះ ដោយទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ទាយក-ទាយិការួមគ្នាប្រគេន និងជូនភេសជ្ជៈ ដល់សិក្ខាកាមដែលកំពុងបដិបត្តិវិបស្សនាកម្មដ្ឋាន វគ្គខ្លីប្រចាំខែ៖
- ក្រុមគ្រួសារកូនចៅ ឧបាសិកា ឈាង ស្រ៊ូយ និងក្រុមញាតិ
- ឧបាសិកា ហេង ផល្លីន ព្រមទាំងកូនចៅ និងក្រុមញាតិ ។
សូមអនុមោទនាបុណ្យ ក្រុមគ្រួសារពុទ្ធបរិស័ទ ដែលបានបរិច្ចាគទានដោយសទ្ធាដ៏បរិសុទ្ធ និងចិត្តមេត្តា ដើម្បីទ្រទ្រង់ការបដិបត្តិធម៌ និងបណ្តុះបញ្ញាឱ្យចម្រើនក្នុងព្រះសទ្ធម្ម។
សូមអំណាចនៃកុសលនេះ ជាបច្ច័យនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ចូរកើតមានដល់ញាតិញោមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យចម្រើនក្នុងសទ្ធា សីល ចាគ និងបញ្ញា បានដល់នូវសេចក្តីសុខក្នុងលោកនេះ និងលោកខាងមុខតរៀងទៅ។
━━━━━━━━
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

នាល្ងាចនេះ ទាយក ប្រកបដោយបុព្វចេតនាជ្រះថ្លា បានទទួលកាន់វេនឧបត្ថម្ភភេសជ្ជៈ ប្រគេន-ជូនដល់សិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី ...
05/08/2026

នាល្ងាចនេះ ទាយក ប្រកបដោយបុព្វចេតនាជ្រះថ្លា បានទទួលកាន់វេនឧបត្ថម្ភភេសជ្ជៈ ប្រគេន-ជូនដល់សិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី ដែលមាននាមដូចខាងក្រោម៖
- ឧបាសក សវឿត
- ឧបាសិកា ហួរ ម៉ី
- ឧបាសិកា សាវីណា និងញាតិ
- កញ្ញាយូរី និងលោកពុក ហុងចាន់មឿន
ដោយអានុភាពនៃទានដ៏ប្រពៃនេះ សូមជូនពរញាតិញោមម្ចាស់ទាន សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសូមឱ្យកុសលផលបុណ្យនេះ បានជាឧបនិស្ស័យបច្ច័យរួចចាកទុក្ខ គឺព្រះនិព្វាន នាអនាគតកាល។
━━━━━━━━
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

05/08/2026

អានិសង្សនៃការដើរចង្ក្រមមាន ៥ យ៉ាង៖
១. អទ្ធានក្ខមោ ហោតិ : ជាអ្នកអត់ធន់ក្នុងដំណើរផ្លូវឆ្ងាយ ។
២. បធានក្ខមោ ហោតិ : អត់ធន់ក្នុងការព្យាយាម ។
៣. អប្បាពាធោ ហោតិ : មានអាពាធតិច ។
៤. អសិតំ បីតំ ខាយិតំ សាយិតំ សម្មាបរិណាមំ គច្ឆតិ : ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែងរលួយដោយស្រួល ។
៥. ចង្កមាធិគតោ សមាធិ ចិរដ្ឋិតិកោ ហោតិ : សមាធិដែលកើតអំពីការដើរចង្ក្រម រមែងតាំងនៅអស់កាលយូរ ៕
(បិ. ៤៤, ទំ. ៥៦)

សេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លីសូមចុះឈ្មោះតាមប្រព័ន្ធអនឡាញ សូមចុចទីនេះ៖🌐https://participants-ma...
05/08/2026

សេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី
សូមចុះឈ្មោះតាមប្រព័ន្ធអនឡាញ សូមចុចទីនេះ៖
🌐https://participants-management.vercel.app/
🌐តេឡេក្រាម ៖ https://t.me/+dPsOs0G65NRkMzI1 សាកសួរព័ត៌មានវិបស្សនាវគ្គខ្លីរយៈពេល ១០ថ្ងៃ
🌐ទីតាំង ៖ https://maps.app.goo.gl/RvvU9VLadcUtdZpKA?g_st=ic
- ឧបត្ថម្ភវិបស្សនាវគ្គខ្លីតាមរយៈ
- អេ ប៊ី អេ /A B A : 002177777 Vipassana Dhura Buddhist Centre of the Kingdom of Cambodia។

វិបស្សនាវគ្គខ្លី សម្រាប់ព្រះសង្ឃ​ សីលវន្ត សីលវតី ជាយោគីសម្ងំបដិបត្តិសមាធិ ធម្មទាន៖ ឧដ្ឋានសូត្រ ទី១០ (ព្រះត្រៃបិដក ភាគ ៥៤...
04/08/2026

វិបស្សនាវគ្គខ្លី សម្រាប់ព្រះសង្ឃ​ សីលវន្ត សីលវតី ជាយោគីសម្ងំបដិបត្តិសមាធិ

ធម្មទាន៖ ឧដ្ឋានសូត្រ ទី១០ (ព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ១០៦)
ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា៖ ភិក្ខុទាំងឡាយ! ចូរក្រោកឡើង ចូរអង្គុយចម្រើនកម្មដ្ឋាន។ ការដេកលក់នឹងមានប្រយោជន៍អ្វី? ដ្បិតសត្វលោកតែងតែរងទុក្ខ ហើយត្រូវព្រួញនៃរាគៈ ទោសៈ និងមោហៈ ចាក់ដោតជានិច្ច។ ដូច្នេះ ចូរខិតខំសិក្សា និងប្រតិបត្តិធម៌ឱ្យមាំមួន ដើម្បីឈានទៅរកសេចក្តីស្ងប់ គឺព្រះនិព្វាន កុំឱ្យមច្ចុរាជចាប់បានដោយសេចក្តីប្រមាទឡើយ។
ព្រះអង្គទ្រង់ត្រាស់បន្តថា៖ បុគ្គលណា ដឹងច្បាស់នូវការរលត់ទុក្ខ បានដាក់ចុះនូវភារៈ គឺបញ្ចក្ខន្ធ ហើយរួចផុតពីអាសវៈ និងកិលេសទាំងពួង តថាគតហៅបុគ្គលនោះថា “ព្រាហ្មណ៍” ព្រោះបរិសុទ្ធដោយគុណធម៌ មិនមែនដោយជាតិ ឬវណ្ណៈឡើយ។ (ព្រះត្រៃបិដក ភាគ៥២ ទំព័រ១០៦)
ព្រះសូត្រនេះដាស់តឿនឱ្យពុទ្ធបរិស័ទភ្ញាក់ចេញពីសេចក្តីប្រមាទ។ «ចូរក្រោកឡើង» មានន័យថា ចូរក្រោកចេញពីការលង់លក់ក្នុងកាមគុណ ភាពខ្ជិលច្រអូស និងអវិជ្ជា។ រីឯ «ព្រួញនៃរាគាទិក្កិលេស» ជាឧបមាថា កិលេសតែងចាក់ដោតចិត្ត ធ្វើឱ្យសត្វលោកវិលវល់ក្នុងវដ្តសង្សារ។
ដូច្នេះ ពុទ្ធបរិស័ទគួរខិតខំចម្រើនសីល សមាធិ និងបញ្ញា ដើម្បីលះបង់កិលេស ដាក់ចុះនូវភារៈ និងឈានទៅរកព្រះនិព្វាន។ អ្នកដែលរំដោះខ្លួនពីកិលេសបានហើយ ទើបជាព្រាហ្មណ៍ដ៏ពិតប្រាកដ គឺបរិសុទ្ធដោយការប្រតិបត្តិ មិនមែនដោយកំណើត។
ជីវិតមានរយៈពេលខ្លី ហើយមច្ចុរាជមិនរង់ចាំអ្នកណាម្នាក់ឡើយ។ អ្នកមានប្រាជ្ញា តែងរស់នៅដោយមិនប្រមាទ ខិតខំអប់រំចិត្ត សន្សំកុសល និងប្រតិបត្តិធម៌ ដើម្បីរំដោះខ្លួនចេញពីទុក្ខ និងឈានទៅរកសេចក្តីសុខដ៏ឧត្តម គឺព្រះនិព្វាន។

#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

នាល្ងាចនេះ ទាយក ប្រកបដោយបុព្វចេតនាជ្រះថ្លា បានទទួលកាន់វេនឧបត្ថម្ភភេសជ្ជៈ ប្រគេន-ជូនដល់សិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី ...
04/08/2026

នាល្ងាចនេះ ទាយក ប្រកបដោយបុព្វចេតនាជ្រះថ្លា បានទទួលកាន់វេនឧបត្ថម្ភភេសជ្ជៈ ប្រគេន-ជូនដល់សិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី ដែលមាននាមដូចខាងក្រោម៖
-ឧបាសិកា យី សុខបូណេត និងមិត្តព្រះធម៌
-ឧបាសិកា វាង ស្រីណូ
ដោយអានុភាពនៃទានដ៏ប្រពៃនេះ សូមជូនពរញាតិញោមម្ចាស់ទាន សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសូមឱ្យកុសលផលបុណ្យនេះ បានជាឧបនិស្ស័យបច្ច័យរួចចាកទុក្ខ គឺព្រះនិព្វាន នាអនាគតកាល។
━━━━━━━━
#ពុទ្ធមណ្ឌល #ហ៊ឹមប៊ុនធឿន #វិបស្សនា #សមាធិ #កម្ពុជា

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when វិបស្សនាវគ្គខ្លី -Vipassana Meditation Retreat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share