19/07/2026
[Documentary]
វីឌីអូរឯកសារអំពីការអនុវត្តការបង្រៀន និងរៀបតាមរយៈគម្រោង PjBL ដំណាក់កាលនៃការតាំងបង្ហាញ។ សិស្សានុសិស្ស 134 ក្រុមមកពីថ្នាក់ចំនួន 43 បានបង្ហាញពីការតាំងចិត្ត ការស្រាវជ្រាវ ការច្នៃប្រឌិត ជាពិសេសការសហការគ្នាកសាងគម្រោងឡើងមក។ នៅពីក្រោយជោគជ័យរបស់ក្រុមកុមារទាំងនេះ មានស្រមោលគ្រូបង្រៀន និងអាណាព្យាបាលសិស្ស ដែលបានសហការជួយជ្រុំជ្រែង ដើម្បីអភិវឌ្ឍជំនាន់ក្រោយឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
សាលាបានរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អពីក្នុងប្រទេស និងក្រៅប្រទេស យកមកបន្សុីរៀបចំឱ្យសមស្របជាមួយបរិបទក្នុងតំបន់។ បច្ចុប្បន្នសាលាបាននឹងកំពុងបន្តអភិវឌ្ឍតាមរយៈកម្មវិធីសិក្សាថ្នាក់រៀនសហគមន៍ ដៃគូរអភិវឌ្ឍជាតិ និងអន្តរជាតិ សហគមន៍សិក្សា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយទៅ ជាសាលាអនុវត្តគំរូឈានមុខក្នុងសតវត្សទី២១។
សូមបន្តចូលរួមទាំងអស់គ្នាដើម្បកុមារជំនាន់ក្រោយ 🫶
អវរl 19 កក្កដា 2026
📞លេខទំនាក់ទំនង៖ 089/098795889 (Telegram)
📆 ថ្ងៃធ្វើការ៖ ចន្ទ-សៅរ៍
⏰ម៉ោងធ្វើការ៖ 7:00 នាទីព្រឹក ដល់ម៉ោង 5:00 នាទីល្ងាច
📍ទីតាំង៖ ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
#ឆ្នាំសិក្សា២០២៥_២០២៦ #ខណ្ឌទួលគោក