សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce

  • Home
  • Cambodia
  • Phnom Penh
  • សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce

សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce Welcome to Cambodia Chamber of Commerce Page

កិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនDialogue Working Group Meeting " Group B" "Tour...
04/08/2026

កិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue Working Group Meeting " Group B" "Tourism", Government-Private Sector Forum.
———
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល, អនុសហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន​, តំណាងសមាគម និងក្រុមហ៊ុនឯកជន ជាតិ-អន្តរជាតិ ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិន អ្នកធុរកិច្ចក្នុងវិស័យទេសចរណ៍។​

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ១១ បញ្ហាដែលរួមមាន៖
១. ការភ្ជាប់ទំនាក់ទំនង និងភាពងាយស្រួលធ្វើដំណើរ (តាមផ្លូវគោក អាកាស ទឹក ដែក និងទិដ្ឋាការ)
២. កម្មវិធី និងពិធីបុណ្យនានា
៣. ការកសាងម៉ាកសញ្ញា ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង
៤. ការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍
៥. ផលិតផលទេសចរណ៍ និងការអភិវឌ្ឍន៍តំបន់គោលដៅទេសចរណ៍របស់កម្ពុជា
​៦. ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍
៧. បរិយាកាសវិនិយោគ និងធុរកិច្ច
៨. អភិបាលកិច្ច ស្តង់ដារ និងការអនុវត្តច្បាប់
៩.ការសម្របសម្រួលរវាងរដ្ឋ និងឯកជន
១០. ការគ្រប់គ្រងសមិទ្ធកម្ម
១១. ប្រាក់ឈ្មួលអប្បបរមាជាតិ សម្រាប់វិស័យទេសចរណ៍

ជាលទ្ធផល កិច្ចប្រជុំសម្រេចជារូមរវាងសហប្រធានទាំងពីរ ចំពោះដំដោះស្រាយរាល់បញ្ហារបស់វិស័យឯកជនដែលបនលើកឡើងទាំងនេះ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
#សភាពាណិជ្ជកម្មកម្ពុជា

សារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម...
04/08/2026

សារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

វគ្គបណ្ដុះបណ្ដាលខ្លីស្ដីពី “ យុទ្ធសាស្រ្តការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល ”ការក្លែងបន្លំទិន្នន័យ ការលួ...
03/08/2026

វគ្គបណ្ដុះបណ្ដាលខ្លីស្ដីពី “ យុទ្ធសាស្រ្តការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល ”

ការក្លែងបន្លំទិន្នន័យ ការលួចយកព័ត៌មាន និងការវាយប្រហារផ្សេងៗតាមប្រព័ន្ធអនឡាញ នៅតែជាបញ្ហាប្រឈមដ៍៏សំខាន់មួយសម្រាប់អាជីវកម្មក្នុងយុគសម័យឌីជីថល។

📌តើលោកអ្នកបានត្រៀមខ្លួនហើយឬនៅ ក្នុងការស្វែងយល់ពីយុទ្ធសាស្រ្តការពារគណនី និងទិន្នន័យអាជីវកម្ម ក៏ដូចជារបៀបប្រើប្រាស់ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត AI ដើម្បីបង្កើនផលិតភាពអាជីវកម្ម?

សភាពាណិជ្ជកម្មកម្ពុជា សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់មកចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពី៖ “យុទ្ធសាស្រ្តការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល”។

💼 តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកអ្នកនឹងទទួលបានចំណេះដឹង និងជំនាញសំខាន់ៗជាច្រើនដូចជា៖
✅ ការរៀបចំ និងគ្រប់គ្រងឯកសារតាមប្រព័ន្ធឌីជីថល ឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព
✅ ការប្រើប្រាស់ឧបករណ៍ឌីជីថល
✅ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងយុទ្ធសាស្ត្រនាំមុខសម្រាប់អាជីវកម្ម
✅ វិធីសាស្រ្តការពារគណនី និងទិន្នន័យផ្សេងៗក្នុងប្រព័ន្ធឌីជីថល
✅ ការរៀបចំផែនការអនុវត្ត និងបង្កើតផែនការការពារសម្រាប់អាជីវកម្ម
✅ ការអនុវត្តផ្ទាល់ជាមួយវាគ្មិនជំនាញ និងមានបទពិសោធន៍

🎤 សិក្សា និងអនុវត្តផ្ទាល់ជាមួយវាគ្មិនជំនាញ
👨‍💼លោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bizkhmer Digital Media

📅 ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦
🕗 ម៉ោង ៨:០០ ព្រឹក – ៥:០០ រសៀល
📍 មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី១៥

✍️ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈ QR កូដ ឬចុចតាមលីងខាងក្រោម៖
https://forms.gle/syoKmVgaXJLzHRBt8

📞 សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា លេខទូរស័ព្ទ៖ ០១២ ២៨៩ ១៨៩

✍️ សម្រាប់របៀបវារៈនៃកម្មវិធី សូមចូលទៅកាន់លីងខាងក្រោម៖
https://surl.li/frzwwr

សហការរៀបចំដោយ៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុន BKD Academy
គាំទ្រដោយ៖ សហគ្រិនខ្មែរ
Diamond Sponsors: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីងខេមបូឌា ម.ក និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ
In-Kind Support: កំពង់ផែស្វយ័តភ្នំពេញ

03/08/2026

តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីកម្មវិធីពិពណ៌ឧស្សាហកម្មអន្តរជាតិខ្នាតធំបែបនេះ?​

បើខកខាន ច្បាស់ជាខកឪកាស​ក្នុងការចាប់យកឪកាសកម្រថ្មីៗមុនគូប្រជែងរបស់អ្នក!

បណ្តុះគំនិតថ្មីៗ កំណត់ទិសដៅថ្មី ពង្រីកបណ្តាញអាជីវកម្ម ស្តាប់បទពិសោធន៍ពីអ្នកជំនាញ ប៉ះផ្ទាល់ និងស្វែងយល់ពីបច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីពន្លឿនកំណើនសហគ្រាស ព្រមទាំងចាប់យកកាលានុវត្តភាពអាជីវកម្មមុនគេ!​

កសាងភាពជាដៃគូរ និងពង្រីកអាជីវកម្ម សូមចូលរួមអោយបានច្រើនកុះករនាថ្ងៃទី១៣-១៦ សីហា​ ខាងមុខនេះ​ នៅសាលពិព៌ណកោះពេជ្រ!
——
បណ្តាញទំនាក់ទំនងសង្គមរបស់សភាពាណិជ្ជកម្មកម្ពុជា៖
🌐 Facebook
🌐Website
🌐Telegram
📌សម្រាប់ព័ត៌មានផ្សព្វផ្សាយ សូមទំនាក់ទំនង​នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៃសភាពាណិជ្ជកម្មកម្ពុជា៖
📞ទូរស័ព្ទលេខ៖017 794 305 / 077 727 548

វគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីដំណើរការ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់វេទិការរាជរដ្ឋាភិបាល–ផ...
01/08/2026

វគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីដំណើរការ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់វេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជនថ្នាក់ខេត្ត

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃពុធ ១៥ កើត ខែទុតិយាសាឍ ឆ្នាំមមី ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការយល់ដឹងអំពីដំណើរការ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់វេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជនថ្នាក់ខេត្ត ដែលប្រារព្ធធ្វើឡើងនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់ សភាពាណិជ្ជកម្មកម្ពុជា លោក សុខ ខា ទីប្រឹក្សាជាន់ខ្ពស់គម្រោង EU-German GATE នៃ GIZ Cambodia ព្រមទាំងលេខាធិការសភាពាណិជ្ជកម្មរាជធានី–ខេត្ត ដែលស្ថិតក្រោមការគាំទ្ររបស់គម្រោង EU-German GATE។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមការគាំទ្រពីគម្រោង EU-German GATE ដែលទទួលបានការឧបត្ថម្ភពីសហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ Cambodia។

វគ្គបណ្តុះបណ្តាលមានរយៈពេល ៣ ថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់វេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជនថ្នាក់ខេត្ត។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានី–ខេត្ត និងសភាពាណិជ្ជកម្មរាជធានី–ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមក្របខ័ណ្ឌយន្តការវេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជន (G-PSF) ដើម្បីរួមចំណែកដោះស្រាយឧបសគ្គនានា និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅតាមបណ្តារាជធានី–ខេត្ត។

សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការវេទិការរាជរដ្ឋាភិបាល–ផ្នែកឯកជន និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាពនៅកម្ពុជា។

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនPrivate sector working group...
31/07/2026

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting group "J" "Mine and Energy" of the Government-Private Sector Forum.
----
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា អ៊ិន យុទ្ធី សហប្រធានក្រុមការងារ "ញ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធាន ព្រមទាំងសមាជិក សមាជិកា នៃក្រុមការងារ "ញ" តំណាងក្រុមហ៊ុនប្រេងកាតឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យថាមពល និងធនធានរ៉ែជាច្រើនទៀត។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងបន្តពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរនានា ដែលនៅសេសសល់ និងកើតមានឡើងថ្មីៗ ក្នុងវិស័យរ៉ែ និងថាមពល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយដៃគូ គឺក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរចំនួន ៩ ចំណុច រួមមាន៖ ១. ពន្ធលើសន្តិធិពាណិជ្ជកម្មប្រេង និងឧស្ម័នឥន្ធនៈ ២. ពន្ធលើប្រេងយន្តហោះ ៣. សេវាសាធារណៈសម្រាប់ការអនុញ្ញាតកសាងសង់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ៤. វិធាននៃកាដាក់ពាក្យស្នើសុំនាំចូលប្រេង ៥. តម្លៃ Premium របស់សាំង និងម៉ាស៊ូត នៃតម្លៃលក់រាយ ៦. កម្រៃជើងសាររបស់ធនាគារជាតិ (Commission Fee) ៧. ការបង់ពន្ធលើថ្លៃសេវាសារកើនសម្រាប់វិស័យផ្គត់ផ្គង់សាំង ៨. ការបិទអាជ្ញាបណ្ណតំបន់មួយចំនួនដែលមានផលប៉ះពាល់ (តំបន់ក្រហម) ៩. ការនាំចេញថ្មសំណង់ទៅកាន់ទីផ្សារអន្តរជាតិ

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ០៤:៣០ នាទីរសៀល ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
#សភាពាណិជ្ជកម្មកម្ពុជា

តើអនាគតនៃការដឹកជញ្ជូនអាជីវកម្មនៅកម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច?ស្វែងយល់ពីចក្ខុវិស័យ និងការណែនាំរថយន្តអគ្គីសនីស៊េរីថ្...
31/07/2026

តើអនាគតនៃការដឹកជញ្ជូនអាជីវកម្មនៅកម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច?

ស្វែងយល់ពីចក្ខុវិស័យ និងការណែនាំរថយន្តអគ្គីសនីស៊េរីថ្មី RELY EV E8 ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គនាយកក្រុមហ៊ុន RNA EV និង WSP។

RELY EV E8 — ដំណោះស្រាយថ្មី​ ល្អឥតខ្ចោះសម្រាប់អាជីវកម្មសម័យទំនើប និងជាជម្រើសឆ្លាតវៃសម្រាប់គ្រួសារ!

មកដល់ឆាប់ៗនេះ Coming Soon!
——-
បណ្តាញទំនាក់ទំនងសង្គមរបស់សភាពាណិជ្ជកម្មកម្ពុជា៖
🌐 Facebook
🌐Website
🌐Telegram
📌សម្រាប់ព័ត៌មានផ្សព្វផ្សាយ សូមទំនាក់ទំនង​នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៃសភាពាណិជ្ជកម្មកម្ពុជា៖
📞ទូរស័ព្ទលេខ៖017 794 305 / 012 520 153

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យហុងឌុក (Hong Duc)ទីក្រុងហូជីមិញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែ...
30/07/2026

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យហុងឌុក (Hong Duc)

ទីក្រុងហូជីមិញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចុះទស្សនកិច្ច មន្ទីរពេទ្យហុងឌុក (Hong Duc)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ (Nguyen Huynh Dang Khoa) អនុប្រធាន និងជាប្រធានប្រតិបត្តិមន្ទីរពេទ្យហុងឌុក បាន ជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អំពីប្រវត្តិ និងសេវាកម្មរបស់មន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា មន្ទីរពេទ្យហុងឌុកគឺជាមន្ទីរពេទ្យឯកជនដំបូងគេបង្អស់នៅប្រទេសវៀតណាម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ក្នុងគោលបំណងរួមចំណែកក្នុងការជួយសម្រាលបន្ទុករបស់មន្ទីរពេទ្យរដ្ឋ។
បច្ចុប្បន្ន មន្ទីរពេទ្យនេះមាន មហាវិទ្យាល័យវេជ្ជសាស្ត្រ សេវាកម្មថែទាំសុខភាពដល់ផ្ទះ សេវាកម្មថែទាំមនុស្សចាស់ មូលនិធិសុខាភិបាល ជាពិសេស លោកវេជ្ជបណ្ឌិតក៏បានបង្ហាញបំណងប្រាថ្នាក្នុងការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈការផ្តល់ជូននូវ សេវាពិនិត្យរោគវិនិច្ឆ័យជំងឺមហារីកដោយឥតគិតថ្លៃ ជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួន ៥០០នាក់។

ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត ង្វៀន ហុយ ដាង ខូ និងថ្នាក់ដឹកនាំមន្ទីរពេទ្យហុងឌុក ដែលបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ាបានគូសបញ្ជាក់ពីការរីកចម្រើន និងការវិវត្តយ៉ាងវិជ្ជមាននៃវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបានអញ្ជើញលោកវេជ្ជបណ្ឌិត និងគណៈប្រតិបត្តិមន្ទីរពេទ្យ បំពេញទស្សនកិច្ច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណផងដែរចំពោះមន្ទីរពេទ្យដែលបានផ្តល់សេវាពិនិត្យដោយឥតគិតថ្លៃជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចបញ្ចប់នៃដំណើរទស្សនកិច្ច មូលនិធិសុខាភិបាលនៃមន្ទីរពេទ្យហុងឌុក និងសភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីឆ្ពោះទៅ ការចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។

គណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន បេកាម៉ិចគ្រុប (Becamex Group)ទីក្រុងហូជីមិញ៖ នាព្រ...
30/07/2026

គណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន បេកាម៉ិចគ្រុប (Becamex Group)

ទីក្រុងហូជីមិញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន បេកាម៉ិចគ្រុប (Becamex Group) ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសួនឧស្សាហកម្មទំនើប តំបន់សេដ្ឋកិច្ចពិសេស តំបន់ភស្តុភារកម្ម និងឱកាសវិនិយោគ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក ង្វៀន វ៉ាន ហឹង (NGUYEN VAN HUNG) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បេកាម៉ិចគ្រុប។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បេកាម៉ិចគ្រុប ដែលបានទទួលស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាយ៉ាងកក់ក្តៅ និងបានចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍសួនឧស្សាហកម្មរបស់ខ្លួន។ អ្នកឧកញ៉ាបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍសួនឧស្សាហកម្ម ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចវៀតណាម និងក្លាយជាម៉ូដែលគំរូមួយក្នុងតំបន់អាស៊ាន។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ២០ពាន់លានដុល្លារ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងដកស្រង់យកបទពិសោធន៍ពីដំណើរទស្សនកិច្ចនេះ សម្រាប់យកមកអភិវឌ្ឍសួនឧស្សាហកម្មឱ្យស្របតាមស្ថានភាពភូមិសាស្ត្រ និងសេដ្ឋកិច្ច។

លោក ង្វៀន វ៉ាន ហឹង (NGUYEN VAN HUNG) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បេកាម៉ិចគ្រុប បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកឧកញ៉ា គិត ម៉េង រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចសួនឧស្សាហកម្មរបស់ក្រុមហ៊ុន បេកាម៉ិចគ្រុប។ លោកប្រធានបានជម្រាបជូនអំពីការអភិវឌ្ឍតំបន់ឧស្សាហកម្មបេកាម៉ិច ដោយអនុលោមតាមគោលនយោបាយរដ្ឋាភិបាលវៀតណាម ក្នុងការជំរុញខេត្តភាគខាងជើងឱ្យក្លាយជាតំបន់ឧស្សាហកម្ម និងវិទ្យាសាស្ត្រ។ ប្រវត្តិជោគជ័យដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន គឺការអភិវឌ្ឍសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ចាប់ពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន ដែលបានប្រែក្លាយតំបន់ពឹងផ្អែកលើកសិកម្ម ឱ្យទៅជាតំបន់ឧស្សាហកម្មឈានមុខ តាមរយៈការបង្កើតគណៈកម្មាការដាច់ដោយឡែករបស់រដ្ឋសម្រាប់គ្រប់គ្រងការអភិវឌ្ឍ និងការកែប្រែតំបន់រដ្ឋបាល។ បច្ចុប្បន្ន សួនឧស្សាហកម្មរបស់ក្រុមហ៊ុន បេកាម៉ិច មានចំនួន ៣០ នៅទូទាំងប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បេកាម៉ិចគ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងទីក្រុងឈានមុខគេរបស់ប្រទេសវៀតណាម ដែលល្បីល្បាញតាមរយៈការរួមចំណែកបង្កើតបណ្តាញសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដ៏ជោគជ័យ។ ដោយបានត្រួសត្រាយផ្លូវលើគំរូរួមបញ្ចូលគ្នានៃ «ឧស្សាហកម្ម-ទីក្រុង-សេវាកម្ម» ក្រុមហ៊ុនបាននិងកំពុងធ្វើទំនើបកម្មក្នុងតំបន់ ដោយរួមបញ្ចូលគ្នារវាងតំបន់ផលិតកម្មវៃឆ្លាត តំបន់ប្រជុំជនរស់នៅ បណ្តាញភស្តុភារកម្មធំៗ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រច្នៃប្រឌិត ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការទាក់ទាញវិនិយោគិនបរទេស (FDI) និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាម។

Address

Building No. 7D, Russian Boulevard, Sangkat Tek Laok 1, Khan Toul Kok
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+(855) 23 880 795

Alerts

Be the first to know and let us send you an email when សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce:

Shortcuts

Share