ក្រសួងធម្មការនិងសាសនា

ក្រសួងធម្មការនិងសាសនា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រសួងធម្មការនិងសាសនា, Government Organization, វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, Phnom Penh.

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចាត់ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ជាតំណាងធ្វើជាអធិបតី ក្នុងពិធ...
05/08/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចាត់
ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ជាតំណាងធ្វើជាអធិបតី
ក្នុងពិធីបើកនិងបិទវគ្គបណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ រយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦ មានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមចំនួន ៣៦រូប ដែលបានរៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ក្នុងដោយគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ នៅភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
………………..
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ...
04/08/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ឆ្នាំ២០២៦ នៅថ្ងៃខាងមុខ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋាន និងលោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
………………………..
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តម...
03/08/2026

សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនជន្មាយុ គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃខេត...
02/08/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃខេត្តគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង តំណាងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង ស្រុក ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនា សរុបប្រមាណជាង ២០០អង្គ/នាក់។
………………………..
ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចាត់ ឯកឧត្ដម យោប អះស្ការី រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការត្...
31/07/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចាត់ ឯកឧត្ដម យោប អះស្ការី រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា "គ.ត.ផ.ហ.ក." អញ្ជើញចូលរួមពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
…………………
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្ដម សេង សុមុនី  រដ្ឋលេខាធិការប្រចាំការ  ដឹកនាំកិច្ចប្រជុំស្ដីពីការគណៈកម្មការសន្តិសុខរៀបចំកម្មវិធីទស្សនាព្រះវិហារបរិស...
31/07/2026

ឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ ដឹកនាំកិច្ចប្រជុំស្ដីពីការគណៈកម្មការសន្តិសុខរៀបចំកម្មវិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ របស់សាសនាចក្រ នៃព្រះយ៉េស៊ូវគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ នៅបន្ទប់ទីប្រឹក្សា ៕
…………………
ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

31/07/2026

«ទៀនវស្សា និងសំពត់សាដក»
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភានៃព្រះពុទ្ធសាសនា និងជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា

ខួបលើកទី១៧សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ ៣១ ក...
30/07/2026

ខួបលើកទី១៧
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ
៣១ កក្កដា ២០០៩ - ៣១ កក្កដា ២០២៦

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សានិងទេយ្យ...
30/07/2026

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា
និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សានិងទេយ្យទាន ព្រមទាំងបច្ច័យ៤ ថ្វាយ ប្រគេន សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
………………………..
ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

30/07/2026

Address

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Phnom Penh
12000

Alerts

Be the first to know and let us send you an email when ក្រសួងធម្មការនិងសាសនា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងធម្មការនិងសាសនា:

Shortcuts

Share