Lyhong Entertainment

Call Directions Website Contact the organization

Lyhong Entertainment Make you happy

23/06/2023

👉ការប៉ះពាល់ដល់ជីវភាពឯកជន
👉«បទរំលោភលើលំនៅឋាន» អ្នកប្រព្រឹត្តបទល្មើស គឺមានចេតនាទុច្ចរិតយ៉ាងច្បាស់លាស់ក្នុងការប្រព្រឹត្ត និងចូលក្នុងលំនៅឋានរបស់ភាគីម្ខាងទៀតដោយពុំមានការអនុញ្ញាត ស្តែងឡើងតាមរូបភាពហិង្សា ឬឧបាយកលទុច្ចរិត។ ប៉ុន្តែបទល្មើសនេះមិនអាចកើតឡើងបានទេ ក្នុងករណីដែលមានការអនុញ្ញាតពីម្ចាស់លំនៅឋាន ឬច្បាប់បានអនុញ្ញាត។
👉«រំលោភលើលំនៅឋាន» ជាប្រភេទបទល្មើសមជ្ឈិម ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ត្រង់មាត្រា២៩៩ ហើយត្រូវបានកំណត់និយមន័យថា ជាអំពើប្រព្រឹត្តដោយមានហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ តាមរយៈនិយមន័យខាងលើនេះ មានន័យថា រាល់សកម្មភាពដែលចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃ ដោយមិនមានច្បាប់អនុញ្ញាត និងដោយប្រើហិង្សា ធ្វើការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយប្រើល្បិចកល (ការឡើង ឬ ផ្លោះរបង) ដោយមិនមានការអនុញ្ញាតពីម្ចាស់លំនៅឋាន។
👉មាត្រា ៣០០ នៃក្រមព្រហ្មទណ្ឌក៏បានកំណត់ថា បទល្មើសរំលោភលើលំនៅឋាន នឹងត្រូវផ្តន្ទាទោសដោយមានស្ថានទម្ងន់ទោស ក្នុងករណីដែលចារី (អ្នកប្រព្រឹត្ត) ជាអ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ខ្លួន ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ចូលទៅក្នុងលំនៅឋានរបស់អ្នកដទៃដោយគ្មានការយល់ព្រមពីម្ចាស់ផ្ទះទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត ។

21/06/2023

ការកំហែងយក

👉មាត្រា ៣៦៣ និយមន័យនៃការកំហែងយក
អំពើកំហែងយក គឺជាអំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាម កំហែងថា នឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ៖
១-ហត្ថលេខា ឬស្នាមម្រាមដៃ ។
២-ការសន្យា ឬការបោះបង់ចោលអ្វីមួយ ។
៣-ការបង្ហាញអាថ៌កំបាំងណាមួយ ។
៤-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។
👉មាត្រា ៣៦៤ ទោសដែលត្រូវអនុវត្ត
អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
មាត្រា ៣៦៥ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ
អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះបានប្រព្រឹត្តទៅលើ ៖
១-បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃ បុគ្គលនោះ ។
២-នារីមានគភ៌ កាលបើគភ៌ ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើ ជនល្មើសបានដឹង ។
៣-បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។
👉មាត្រា ៣៦៦ ស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ
អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើបទល្មើសនេះប្រព្រឹត្តដោយមានការប្រើ ប្រាស់អាវុធ ឬដោយ ការគំរាមកំហែងនឹងអាវុធ ។
👉មាត្រា ៣៦៧ ស្ថានទម្ងន់ទោសដោយសារមានការកាត់អវយវៈ ឬពិការភាព
អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សាដែល នាំឱ្យមានការកាត់អវយវៈ ឬពិការភាព ជាអចិន្ត្រៃយ៍ ។
👉មាត្រា ៣៦៨ ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬអំពើឃោរឃៅ
អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តមុនពេល ក្នុងពេល ឬក្រោយពេលប្រើ ទារុណកម្ម ឬអំពើឃោរឃៅ ។
👉មាត្រា ៣៦៩.- ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ
អំពើកំហែងយក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ប្រសិនបើអំពើនេះប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេល ប្រើហិង្សាដែលបណ្តាលឱ្យជនរងគ្រោះ ស្លាប់ ដោយគ្មានចេតនាសម្លាប់។

20/06/2023

ជញ្ជីគ្មានស្រមោល​ ភាគទំនាស់ដីធ្លីអ្នកជិតខាង

👉👉ដំណោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាតាមរយៈ
១.ក្រុមប្រឹក្សាឃុំសង្កាត់
២.គណៈកម្មការសុរិយោដី
៣.គណៈកម្មការរដ្ឋបាល
៤.អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
៥.តុលាការ

20/06/2023

✔✔មាត្រា ៥៤៨.- បទសូកប៉ាន់សាក្សី
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រាល់បុគ្គលណា ដែលប្រគល់ឱ្យសាក្សីដោយផ្ទាល់ ឬប្រយោល នូវអំណោយ ជំនូន ការសន្យា ឬ អត្ថប្រយោជន៍អ្វីមួយ ដើម្បី :
១-មិនធ្វើជាសាក្សី ។
២-ផ្ដល់សក្ខីកម្មភូតកុហក ។
✔✔មាត្រា ៥៤៧.- បទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ អំពើរបស់ សាក្សីណាដែលទទូចសុំ ឬយល់ព្រមទទួលយកដោយផ្ទាល់ ឬប្រយោលនូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បី :
១-មិនធ្វើជាសាក្សី ។
២-ផ្ដល់សក្ខីកម្មភូតកុហក ។
✔✔មាត្រា ៥៤៦.- បទសម្លុតសាក្សី
គ្រប់អំពើសម្លុត ដែលប្រព្រឹត្ដដោយចារីតែម្នាក់ឯង ឬដោយមានការព្រមព្រៀង ជាមួយតតិយជន ដើម្បីញុាំងឱ្យសាក្សីកុំឆ្លើយ ឬឱ្យផ្ដល់ដោយផ្ទាល់មាត់ ឬដោយ លាយលក្ខណ៍អក្សរនូវសក្ខីកម្មភូតកុហក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ប្រសិនបើ បទល្មើសនេះ សម្ដែងចេញជាលទ្ធផល ។

19/06/2023

និយមន័យនៃការឆបោក និង បទបន្លំ
✔មាត្រា ៣៧៧. និយមន័យនៃការឆបោក
អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្ដបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើ ឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬ ដោយប្រើឧបាយកលទុច្ចរិត ហើយដូចេ្នះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូច ប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ :
១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្ដិអ្វីមួយ ។
២-ការផ្គត់ផ្គង់សេវា ។
៣-ការធើ្វលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
✔មាត្រា ៣៧៨.ទោសដែលត្រូវអនុវត្ដ
អំពើឆបោក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ
និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយ លាន) រៀល។
✔មាត្រា ៣៨៤. បទបន្លំ
អំពើបន្លំ គឺជាអំពើរបស់បុគ្គលដែលដឹងខ្លួនថាគ្មានលទ្ធភាពដាច់ខាតនឹងបង់ ថ្លៃ ឬដែលសមេ្រចចិត្ដមិនបង់ថ្លៃ :
១-ឱ្យគេបម្រើម្ហូបអាហារ ឬភេសជ្ជៈនៅក្នុងរង្គសាល ភោជនីយដ្ឋាន ឬនៅ ក្នុងគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន ។
២-ឱ្យគេប្រគល់បន្ទប់មួយ និងកាន់កាប់បន្ទប់នេះនៅក្នុងសណ្ឋាគារ ឬគ្រឹះស្ថាន ដទៃទៀត ដែលបើកចំហដល់សាធារណជន ។
៣-ឱ្យគេដឹកជញ្ជូនខ្លួនតាមត្រីចក្រយាន តាមរថយន្ដឈ្នួល ឬតាមមធ្យោបាយ ដឹកជញ្ជូនផេ្សងទៀត ។
អំពើបន្លំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល ។

23/12/2021
09/12/2021
01/12/2021
11/03/2021

Address

Phnom Penh
271

Alerts

Be the first to know and let us send you an email when Lyhong Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Lyhong Entertainment:

Shortcuts

Share