ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia This is the official page of The Council for the Development of Cambodia Our economic renaissance has only just begun. Cambodia is a liberal and open country.

On behalf of the Council for the Development of Cambodia, I would like to welcome you to this page which represents our continuous endeavors to promote development and investments in the Kingdom. We aim to accelerate economic growth and attract further investments to Cambodia, a promising open market with steady political stability and proven sustainable growth. Over the past two decades, Cambodia

has been transformed from a land in crisis to a land of opportunities. Under the strong leadership of Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, we have achieved macroeconomic stability and significantly improved standards of living. Cambodia has enjoyed robust economic development with the average growth rate of 7.7% per annum over the past two decades. In 2016, the growth rate is projected to be around 7%, while the inflation rate is well under control of no more than 3%. GDP per capita is remarkably increased from USD 253 in 1998 to USD 1,225 in 2015. We offer competitive investment incentives and do not discriminate against any kind of investment. Cambodia offers significant potential in areas such as agriculture and agro-industries, labor-intensive industries, production and processing, tourism and mining. Our country is blessed with an abundance of fertile land, natural resources, a trainable and inexpensive labor force, heritage sites, tropical rainforests, national parks, rivers, lakes and pristine beaches which are all waiting for investments with sustainable development purposes. To establish a solid foundation for growth and ensure Cambodia’s long-term comparative advantage, the Royal Government has put priority on developing transport and telecommunication infrastructure, energy, and human resources. The Royal Government has also promoted the development of Special Economic Zones (SEZs) within which administrative procedures are streamlined. The Royal Government of Cambodia encourages the private sector to take part in all aspects of SEZ development and operations, and ensures world-class infrastructure and services. SEZ development reflects Prime Minister Samdech Hun Sen’s vision for modernisation, reform and private sector-led growth. It also reflects Cambodia’s assertive agenda to provide domestic and foreign investors with an attractive investment environment. To ensure the success of this new initiative, Prime Minister Samdech Hun Sen has committed himself to personally lead the formulation of SEZ policies and strategies as well as monitor their implementation. Cambodia has much to offer. On behalf of the government, we ensure all investors to operate in a peaceful, secure and stable investment climate. We are confident that we are on the right track — and stand ready to welcome and facilitate your investments for the mutual benefit of Cambodia and investors. Sok Chenda Sophea
Minister attached to the Prime Minister
Secretary General
Council for the Development of Cambodia

05/08/2026
04/08/2026
04/08/2026

សារលិខិតជូនពរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុរបស់ សម្តេច ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សិក្ខាសាលាស្ដីពីការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពសន្តិសុខសាយប័ររាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស...
31/07/2026

សិក្ខាសាលាស្ដីពីការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពសន្តិសុខសាយប័រ

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី «ការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពសន្តិសុខសាយប័រ» ជូនដល់មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកក្រោមឱវាទក.អ.ក. សរុបប្រមាណ ៦០រូប ដោយមានការអញ្ជើញចូលរួមជាគ្រូឧទ្ទេសពីសំណាក់ក្រុមការងារបច្ចេកទេសសន្តិសុខសាយប័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីឱ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងបរិវត្តន៍ឌីជីថលដូចជាការយល់ដឹងអំពីការគ្រប់គ្រង ការការពារព័ត៌មានឬទិន្នន័យផ្ទាល់ខ្លួននៅលើអុីនធឺណេត ការយល់ដឹងនិងការកំណត់អត្តសញ្ញាណការបោកបញ្ឆោតតាមអុីនធឺណេត និងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត និងហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់រៀនសូត្រ និងចូលរួមយ៉ាងផុសផុល ក្នុងការក្រេបយកចំណេះវិជ្ជា និងបទពិសោធនានាដែលចែករំលែកដោយគ្រូឧទ្ទេស ដើម្បីបានជាពុទ្ធិបន្ថែម ក្នុងការអនុវត្តការងារប្រចាំថ្ងៃជូនស្ថាប័ន ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់មួយកម្រិតទៀត៕

28/07/2026

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។ លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។​ ជាមួយគ្នានេះ, ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥​ឆ្នាំ​ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូ​ខាងមុខ។ ​

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច​ និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល​ និងយុទ្ធសាស្រ្តរបស់កម្ពុជា។

មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

Government Palace, Sisowath Quay, Sangkat Wat Phnom
Phnom Penh
855

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:30

Telephone

+85599799579

Alerts

Be the first to know and let us send you an email when ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia:

Shortcuts

Share