វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum

  • Home
  • Cambodia
  • Phnom Penh
  • វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum

វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum, Public & Government Service, 13 Preah Monivong Boulevard, Phnom Penh.

💡ពាក្យ “គេហទំព័រ (អ. Homepage បារ. Page d'accueil)” សំដៅដល់ ផ្ទាំងដំបូងនៃព័ត៌មានរបស់វេបសាយដែលជាទូទៅត្រូវបានមើលឃើញមុនគេបង...
31/07/2026

💡ពាក្យ “គេហទំព័រ (អ. Homepage បារ. Page d'accueil)” សំដៅដល់ ផ្ទាំងដំបូងនៃព័ត៌មានរបស់វេបសាយដែលជាទូទៅត្រូវបានមើលឃើញមុនគេបង្អស់និងមានតំណភ្ជាប់ទៅទំព័រដទៃទៀតនៃវេបសាយនោះ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “គម្លាតឌីជីថល (អ. Digital Divide បារ. Écart numérique)” សំដៅដល់ ភាពមិនស្មើគ្នាក្នុងការផ្តល់លទ្ធភាពចូលទៅប្រើប្រាស់...
29/07/2026

💡ពាក្យ “គម្លាតឌីជីថល (អ. Digital Divide បារ. Écart numérique)” សំដៅដល់ ភាពមិនស្មើគ្នាក្នុងការផ្តល់លទ្ធភាពចូលទៅប្រើប្រាស់បច្ចេកវិទ្យាអក្ខរលេខលើមូលដ្ឋានលេខសូន្យ (0) និងលេខមួយ (១) រួមទាំងការប្រើប្រាស់ទូរសព្ទឆ្លាត កុំព្យូទ័របន្ទះ និងអ៉ីនធឺណិត។ គម្លាតឌីជីថលនេះបង្កើតជាការបែងចែក និងវិសមភាពជុំវិញការចូលទៅប្រើប្រាស់ព័ត៌មាននិងធនធាន។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “គមនាគមន៍ទិន្នន័យ (អ. Data Communication  បារ. Communication de données)” សំដៅដល់ ដំណើរការនៃការប្រើប្រាស់បច្ចេកវិ...
24/07/2026

💡ពាក្យ “គមនាគមន៍ទិន្នន័យ (អ. Data Communication បារ. Communication de données)” សំដៅដល់ ដំណើរការនៃការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រនិងប្រព័ន្ធទំនាក់ទំនងដើម្បីបញ្ជូនទិន្នន័យទៅមករវាងអ្នកបញ្ជូននិងអ្នកទទួល។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

22/07/2026
💡ពាក្យ “ក្រុមឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (អ. Computer Emergency Respond Team  (CERT) បារ. Ordinateur équipe d'interv...
22/07/2026

💡ពាក្យ “ក្រុមឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (អ. Computer Emergency Respond Team (CERT) បារ. Ordinateur équipe d'intervention d'urgence)” សំដៅដល់ ក្រុមជំនាញសន្តិសុខព័ត៌មានទទួលបន្ទុកប្រឆាំងការពារ ទប់ស្កាត់ ដោះស្រាយ និងឆ្លើយតបទៅនឹងការគំរាមកំហែង ឬការបង្កើតឱ្យមានឧប្បត្តិហេតុដល់សន្តិសុខអន្តរព័ន្ធ របស់ប្រទេសនីមួយៗ ជាអាទិ៍ កម្ពុជា (CamCERT) ឡាវ (LaoCERT) ថៃ (ThaiCERT) វៀតណាម (VNCERT) កូរ៉េ (KrCERT) ជប៉ុន (JPCERT)។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

22/07/2026

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និង កិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល”។

សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “កូដប្រទេស អ. Country Code បារ. Code pays)” សំដៅដល់ លេខសម្គាល់រដ្ឋអធិបតេយ្យនីមួយៗ សម្រាប់ភ្ជាប់បណ្តាញទូរគមនាគមន៍។...
20/07/2026

💡ពាក្យ “កូដប្រទេស អ. Country Code បារ. Code pays)” សំដៅដល់ លេខសម្គាល់រដ្ឋអធិបតេយ្យនីមួយៗ សម្រាប់ភ្ជាប់បណ្តាញទូរគមនាគមន៍។ លេខ 855 សម្គាល់ប្រទេសកម្ពុជា លេខ 856 សម្គាល់ប្រទេសឡាវ លេខ 66 សម្គាល់ប្រទេសថៃ លេខ 65 សម្គាល់ប្រទេសសិង្ហបុរីជាដើម។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ“កូដទ្វេគោល/កូដគោលពីរ (អ. Binary Code បារ. Code binaire)” សំដៅដល់ ប្រព័ន្ធលេខគោលពីរដែលប្រើតែលេខសូន្យ (0) និងលេខមួយ...
17/07/2026

💡ពាក្យ“កូដទ្វេគោល/កូដគោលពីរ (អ. Binary Code បារ. Code binaire)” សំដៅដល់ ប្រព័ន្ធលេខគោលពីរដែលប្រើតែលេខសូន្យ (0) និងលេខមួយ (១) ដើម្បីតាងឱ្យទិន្នន័យដែលអាចជាសញ្ញា អត្ថបទ រូបភាព សំឡេង វីដេអូ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ“កូដតំបន់ (អ. Area Code បារ. Indicatif régional)” សំដៅដល់ លេខសម្គាល់ទីតាំងភូមិសាស្ត្ររដ្ឋបាល (រាជធានី ខេត្ត) របស់ទ...
15/07/2026

💡ពាក្យ“កូដតំបន់ (អ. Area Code បារ. Indicatif régional)” សំដៅដល់ លេខសម្គាល់ទីតាំងភូមិសាស្ត្ររដ្ឋបាល (រាជធានី ខេត្ត) របស់ទូរសព្ទអចល័តសម្រាប់ភ្ជាប់បណ្តាញទូរគមនាគមន៍។ លេខសម្គាល់ទូរសព្ទអចល័តក្នុងរាជធានីភ្នំពេញ (០២៣) លេខសម្គាល់ទូរសព្ទអចល័តខេត្តសៀមរាប (០៦៣) លេខសម្គាល់ទូរសព្ទអចល័តខេត្តកំពង់ឆ្នាំង (០២៦) លេខសម្គាល់ទូរសព្ទអចល័តខេត្តត្បូងឃ្មុំ (០៤៥) ... ជាឧទាហរណ៍នៃកូដតំបន់។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ“កូដឆ្នូល/កូដអាក់សេស (អ. Access Code   បារ. Code d'accès)” សំដៅដល់ ពាក្យសម្ងាត់ឬលេខ អក្សរ និង/ឬសញ្ញាសម្រាប់ភ្ជាប់ប...
13/07/2026

💡ពាក្យ“កូដឆ្នូល/កូដអាក់សេស (អ. Access Code បារ. Code d'accès)” សំដៅដល់ ពាក្យសម្ងាត់ឬលេខ អក្សរ និង/ឬសញ្ញាសម្រាប់ភ្ជាប់បណ្តាញទូរគមនាគមន៍ បណ្តាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីទំនាក់ទំនង។កូដឆ្នូលនៃទូរសព្ទចល័តឬអចល័តមានជាអាទិ៍ ០១២ ០៦៩ ០៩៧ ០២៣ ០៦៦ ហើយពាក្យសម្ងាត់ដែលអាចអនុញ្ញាតឱ្យចូលប្រើប្រាស់កុំព្យូទ័រឬអ៉ីនធឺណិត សារអេឡិចត្រូនិក (E-mail) ជាឧទាហរណ៍នៃកូដឆ្នូលឬកូដអាក់សេស។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

Address

13 Preah Monivong Boulevard
Phnom Penh
23000

Alerts

Be the first to know and let us send you an email when វេទិការដ្ឋាភិបាលឌីជីថល Digital Government Forum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share