21/04/2026
គណៈកម្មការ ចាប់ផ្តើមចុះធ្វើការជំរឿនមន្ត្រី នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
នាព្រឹកថ្ងៃទី២១ ខែមេសានេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាក្រសួងទី៣ ដែលបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕