រដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញការអភិវឌ្ឍ និងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ
(320)

05/08/2026
05/08/2026
05/08/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺតម្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល ៕

ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានទទួល​ជួប​សម្ដែង​ការ​គួរសម​ និងពិភាក្សាការងារជាមួយ​ ឯកឧត្តម​...
04/08/2026

ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានទទួល​ជួប​សម្ដែង​ការ​គួរសម​ និងពិភាក្សាការងារជាមួយ​ ឯកឧត្តម​ ហ្វ្លាវីយ៉ូ បូនេទី (Flavio Bonetti) តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

រសៀល​ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

04/08/2026

ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩​ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ​ បានចាប់ផ្តើមការសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយការដ្ឋាននេះ​សម្រេចបាន៩០%ហើយ។

ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩​ មានម៉ូទ័រ​បូមទឹកចំនួន០៤​ ដែលអាចជួយរំដោះទឹកភ្លៀងមួយចំនួនក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ​ និងតំបន់មួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ អញ្ជេីញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់រដ្ឋបាលរាជធានីភ្នំ...
03/08/2026

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ អញ្ជេីញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

រសៀល​ថ្ងៃច័ន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

03/08/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ៕

03/08/2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ៕

«ភ្ញៀវជាតិនិងអន្តរជាតិបន្តដេីរលេងកំសាន្តជាច្រេីន​ នារដូវកាលបៃតង​នៅផ្លូវថ្មេីរជេីងចតុមុខ»ជារៀងរាល់ចុងសប្ដាហ៍​ ជាពិសេសនារដ...
02/08/2026

«ភ្ញៀវជាតិនិងអន្តរជាតិបន្តដេីរលេងកំសាន្តជាច្រេីន​ នារដូវកាលបៃតង​នៅផ្លូវថ្មេីរជេីងចតុមុខ»

ជារៀងរាល់ចុងសប្ដាហ៍​ ជាពិសេសនារដូវកាលបៃតង​នេះ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិនិងអន្តរជាតិ​ដេីរលេងកំសាន្តនៅផ្លូវថ្មេីរជេីងចតុមុខ​ ព្រមទាំងទស្សនានូវទស្សនីយភាព រួមមានសិល្បៈនានា​ និងនិយមនូវម្ហូបអាហារជាច្រេីនសម្បូរបែប ដោយភាពសប្បាយរីករាយនៅតាមបណ្តោយផ្លូវថ្មើរជើងចតុមុខ។​

រាជធានីភ្នំពេញ​ ថ្ងៃទី០២​ ខែសីហា ឆ្នាំ​២០២៦។

Address

#69, Mony Vong Street
Phnom Penh

Alerts

Be the first to know and let us send you an email when រដ្ឋបាលរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលរាជធានីភ្នំពេញ:

Shortcuts

Share