Dr. Sok Siphana, Senior Minister of Cambodia

Dr. Sok Siphana, Senior Minister of Cambodia សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា Professor Bundit Sapheacha Dr SOK Siphana

06/08/2026
[The 19th Plenary Session of the Trade Policy Advisory Board]នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភា...
06/08/2026

[The 19th Plenary Session of the Trade Policy Advisory Board]

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី១៩ របស់ គ.ផ.គ.ព. នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។

កិច្ចប្រជុំបានផ្តោតពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងនិន្នាការនៃពាណិជ្ជកម្មអន្តរជាតិ និងកិច្ចព្រមព្រៀងទូលំទូលាយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP)។ លើសពីនេះអង្គប្រជុំ ក៏បានពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ជាប្រពៃណី ឆ្នាំ២០២៦-២០៣០ ផងដែរ។

On July 30, 2026, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), and Chairman of the Trade Policy Advisory Board (TPAB), convened the 19th TPAB Plenary Session at the Office of the Prime Minister (Peace Palace).

The meeting focused on assessing the latest trends in international trade, particularly concerning the Comprehensive and Progressive Agreement for Trans-Pacific Partnership (CP-TPP). The session also gathered inputs on the Draft Strategy Plan on Genetic Resources, Traditional Knowledge, and Traditional Cultural Expressions (2026-2030) as well.

សារលិខិតជូនពរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន...
05/08/2026

សារលិខិតជូនពរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។

A Wishing Letter to Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia, in celebration of his Birthday.

[Special Address at the Trust Regulator of Cambodia]សុន្ទរកថាពិសេសរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ...
30/07/2026

[Special Address at the Trust Regulator of Cambodia]

សុន្ទរកថាពិសេសរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ក្នុងបាឋកថាស្តីពី៖ «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍សេដ្ឋកិច្ចសកល និងការចែករំលែកអំពីសិល្បៈនៃការនិយាយ» ដែលបានរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច។

Special Address delivered by H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), and Chairman of the Trade Policy Advisory Board (TPAB), at the Public Lecture on "Cambodia's Economic Outlook in the Context of the Global Economy and Sharing on the Art of Narrative", organized by the Trust Regulator of Cambodia.

[Working Luncheon with the Delegation of the US-ASEAN Business Council]នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្...
29/07/2026

[Working Luncheon with the Delegation of the US-ASEAN Business Council]

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ US-ABC និងជាប្រធានគណៈប្រតិភូ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនកម្រិតអន្តរជាតិដែលជាសមាជិក US-ABC ជាច្រើនស្ថាប័នផងដែរ។

On 21 July 2026, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs) and Chairman of the Trade Policy Advisory Board (TPAB), attended a working luncheon with the delegation of the US-ASEAN Business Council (US-ABC), led by Amb. Brian D. McFeeters, President & CEO of the US-ABC, and Head of Delegation, at Raffles Hotel Le Royal, Phnom Penh. The meeting was also attended by executives from many key multinational member companies of the US-ABC.

[Special Address at the CamEd Business School]សុន្ទរកថាពិសេសរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្...
29/07/2026

[Special Address at the CamEd Business School]

សុន្ទរកថាពិសេសរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ក្នុងបាឋកថាស្តីពី៖ «បញ្ហាប្រឈមនៃពាណិជ្ជកម្មអន្តរជាតិបច្ចុប្បន្នដែលកម្ពុជាកំពុងជួបប្រទះ» ដែលបានរៀបចំឡើងដោយវិទ្យាស្ថានខេមអេដ (CamEd Business School)។

Special Address delivered by H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), and Chairman of the Trade Policy Advisory Board (TPAB), at the Public Lecture on "Current International Trade Issues Facing Cambodia", organized by CamEd Business School.

28/07/2026
28/07/2026
[Courtesy Visit by Mr. Thomas Andrews, UN Special Rapporteur on the Situation of Human Rights in Cambodia]នៅថ្ងៃទី២៤ ខែក...
27/07/2026

[Courtesy Visit by Mr. Thomas Andrews, UN Special Rapporteur on the Situation of Human Rights in Cambodia]

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រេសិតពិសេសរបស់សម្តេចមហាបវរធីបតី ប្រចាំអង្គការសហប្រជាជាតិ និងរដ្ឋនានា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថូម៉ាស់ អេនឌ្រូ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី នៅវិមានសន្តិភាព (ទីស្តីការនាយករដ្ឋមន្រ្តី)។

On July 24, 2026, H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions, and Special Envoy of the Prime Minister to the United Nations and Other States, received a courtesy visit by Mr. Thomas Andrews, UN Special Rapporteur on the Situation of Human Rights in Cambodia, and the delegations, at the Peace Palace (Office of the Prime Minister).

ព្រឹកនេះ ខ្ញុំបានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់...
24/07/2026

ព្រឹកនេះ ខ្ញុំបានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិមានសន្តិភាព, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

This morning, I attended the Plenary Session of the Council of Ministers, held at the Office of the Prime Minister (Peace Palace), highly presided over by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.

Peace Palace, July 24, 2026

Address

Russian Federation Boulevard 41
Phnom Penh

Telephone

+85510440048

Website

Alerts

Be the first to know and let us send you an email when Dr. Sok Siphana, Senior Minister of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Dr. Sok Siphana, Senior Minister of Cambodia:

Shortcuts

Share