ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(737)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ក្នុងនីតិកាលទី៣ នៃរដ្ឋសភា ស្របតាមអនុក្រឹត្យលេខ៥២ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសូងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ប៉ុន្តែនៅឆ្នាំ២០១៤ ត្រូវបានរៀបចំធ្វើវិសោធនកម្ម តាមរយៈអនុក្រឹត្យលេខ២៨៣អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

02/08/2026

ឯកឧត្តម ហេង សួរ អបអរសាទរសិស្ស-និស្សិតបញ្ចប់ការសិក្សាជាង ១ម៉ឺននាក់នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលក្លាយជាកម្លាំងចលករថ្មីសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ...
02/08/2026

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋម​ន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

ក្រសួងការងារ បន្តនាំយកឱកាសការងារ ៣ ៨០០កន្លែង និងកិច្ចគាំពារសង្គមទៅដល់ស្រុកកំចាយមារ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្...
01/08/2026

ក្រសួងការងារ បន្តនាំយកឱកាសការងារ ៣ ៨០០កន្លែង និងកិច្ចគាំពារសង្គមទៅដល់ស្រុកកំចាយមារ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»​

​(ព្រៃវែង)៖​ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» បាននាំយកឱកាសការងារ ៣ ៨០០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋជាង ៦០០នាក់ ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្នឱកាសការងារនៅក្នុងប្រទេសមានភាពសម្បូរបែប ដោយទូទាំងប្រទេសមានជាង ៩ម៉ឺនកន្លែង។ ក្រសួងបាននាំយកឱកាសការងារ ៣ ៨០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ មកដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាសការងារដោយផ្ទាល់ និងទទួលបានការងារធ្វើភ្លាមៗ។

លោកជំទាវបានបញ្ជាក់ថា ការផ្តល់ឱកាសការងារនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ទទួលបានការងារសមរម្យ មានប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។ ការងារក្នុងស្រុកតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក៏រួមចំណែកកសាងសេដ្ឋកិច្ចជាតិ និងផ្តល់សុភមង្គលក្នុងគ្រួសារ ខណៈកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន ហានិភ័យការងារ ថែទាំសុខភាព និងសោធន ដូចមន្ត្រីរាជការផងដែរ។ ជាពិសេស ស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យផ្ទៃពោះ ការថែទាំសុខភាព និងប្រាក់ឧបត្ថម្ភរហូតដល់កូនមានអាយុក្រោម ២ឆ្នាំ។

លោកជំទាវបានលើកឡើងថា ការងារចំណាកស្រុកនៅប្រទេសថៃនៅតែប្រឈមនឹងហានិភ័យដូចជា បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងការបែកបាក់ពីក្រុមគ្រួសារ។ ទន្ទឹមនេះ ក្រសួងបានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) លើវិស័យសំណង់ចំនួន ៨មុខ ដើម្បីផ្តល់វិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ និងធានាឱ្យទទួលបានការងារធ្វើ ព្រមទាំងប្រាក់ឈ្នួលសមរម្យ។ ទន្ទឹមនេះ អតីតពលករ និងយុវជនក៏អាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ឬតាមរយៈរថយន្តចល័តដល់មូលដ្ឋាន ដោយមានជម្រើសជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡន។ ក្រោយបញ្ចប់ការសិក្សា អាចយកជំនាញទៅបង្កើតមុខរបរដោយខ្លួនឯង ស្របតាមគោលនយោបាយ «ប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

ជាមួយគ្នានោះ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តផ្សព្វផ្សាយអំពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិ។ ក្នុងករណីមានបំណងទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់ ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនស្របច្បាប់ និងធ្វើការផ្ទៀងផ្ទាត់បញ្ជីឈ្មោះជាមួយអាជ្ញាធរ ឬទាក់ទងខ្សែទូរស័ព្ទជំនួយរហ័ស Hotline លេខ ១២៩៧ សម្រាប់ផ្នែកផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់សេវា ប.ស.ស.។

សូមជម្រាបថា ឱកាសការងារជាង ៣ ៨០០កន្លែង ដែលបាននាំមកក្នុងវេទិកានេះ រួមមានពីក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, វិទ្យាស្ថានបណ្ដុះបណ្ដាលកាត់ដេរកម្ពុជា (CGTI) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅប្រទេសជប៉ុន ក្រុមហ៊ុន មង្គល អេចអ៕

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល...
01/08/2026

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំសិក្សា២០១៤-២០២៥ ចំនួន ៥៩០ អង្គ/នាក់ (ស្រី ២៧៧នាក់) ក្នុងចំណោមសិស្ស-និស្សិតបញ្ចប់ការសិក្សាសរុប ១៦ ០៤១នាក់ ដែលក្នុងនោះរួមមាន សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ (១,៥លាន) ចំនួន ៧៩នាក់ (ស្រី ១៨នាក់) សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត២ ចំនួន ៥នាក់ (ស្រី ២នាក់) សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ចំនួន ២៣នាក់ (ស្រី ៧នាក់) សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន ១៥៥នាក់ (ស្រី ៥៩នាក់) និងបរិញ្ញាបត្របច្ចេកទេស ៣២៨នាក់ (ស្រី ១៩១នាក់)។

ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ

01/08/2026

ឯកឧត្តម ហេង សួរ៖ មាតាបិតា និងយុវជនកាន់តែច្រើនទទួលស្គាល់ការសិក្សា TVET ថាមានតម្លៃដូចគ្នានឹងកម្រិតឧត្តមសិក្សា

ឯកឧត្តម ហេង សួរ អបអរសាទរសិស្ស-និស្សិតបញ្ចប់ការសិក្សាជាង ១ម៉ឺននាក់នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលក្លាយជា...
01/08/2026

ឯកឧត្តម ហេង សួរ អបអរសាទរសិស្ស-និស្សិតបញ្ចប់ការសិក្សាជាង ១ម៉ឺននាក់នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលក្លាយជាកម្លាំងចលករថ្មីសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ

(តាកែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតទទួលជ័យលាភីឆ្នាំសិក្សា២០១៤-២០២៥ ចំនួន ៥៩០ អង្គ/នាក់ (ស្រី ២៧៧នាក់) ក្នុងចំណោមសិស្ស-និស្សិតបញ្ចប់ការសិក្សាសរុប ១៦ ០៤១នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដែលក្នុងនោះរួមមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។

ថ្លែងទៅកាន់អ្នកចូលរួមជាង ៨០០ អង្គ/នាក់ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈរបស់វិទ្យាស្ថានដែលបានបំពេញតួនាទីដោយទំនួលខុសត្រូវខ្ពស់។ ជោគជ័យនេះកើតឡើងពីការសម្រេចចិត្តដ៏ត្រឹមត្រូវ ការទុកចិត្ត និងការតាំងចិត្តខ្ពស់រហូតបញ្ចប់ការសិក្សាតាមរយៈការចាប់យក ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវេត TVET) ធ្វើជាស្ពានចម្លងសម្រាប់កសាងអនាគតគ្រួសារ និងសង្គមជាតិ ជាពិសេសចូលរួមក្នុងការផ្លាស់ប្តូរ “ផ្នត់គំនិត” របស់ប្រជាពលរដ្ឋទូទៅ។ ក្មួយៗ មាតាបិតា និងអាណាព្យាបាលគឺជាសាក្សីក្នុងការផ្សព្វផ្សាយដ៏មានឥទ្ធិពលនៅមូលដ្ឋានដែលបញ្ជាក់យ៉ាងច្បាស់ថាការសិក្សា TVET ជាពិសេសកម្មវិធី ១,៥លាន ជាជម្រើសដ៏វៃឆ្លាត ព្រោះថាការសិក្សាមានរយៈពេលខ្លី បត់បែន និងឆាប់ទទួលបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បំពេញតម្រូវការកម្លាំងពលកម្ម និងទាក់ទាញការវិនិយោគ។

ឯកឧត្តមគូសបញ្ជាក់ថា សមិទ្ធផលនៃវិទ្យាស្ថាននេះកើតចេញពីមរតកនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំចាប់តាំងពីឆ្នាំ១៩៧៩មក។ បច្ចុប្បន្ន កម្មវិធី TVET ជាអាទិភាពមួយក្នុងការកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវជីវភាពសមរម្យដល់ពលរដ្ឋនិងសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។ ជាមួយនឹងការចាត់ទុកមូលធនមនុស្សគឺជា ដង្ហើមនៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច-ជាតិ សម្តេចធិបតីក៏បានបញ្ជាក់នាពេលថ្មីៗនេះថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមិនស្មើនឹងថ្នាក់បាក់ឌុបនោះទេ ប៉ុន្តែជាជំនាញដ៏ត្រឹមត្រូវមានតម្លៃនិងពិតជាឆ្លើយតបតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ កម្រិតC1 គឺសមមូលថ្នាក់ទី១០, C2 ថ្នាក់ទី១១ និងC3 ថ្នាក់ទី១២ ដែលអាចសិក្សាផ្គុំគ្នាម្តងមួយកម្រិតដើម្បីស្មើនឹងកម្រិតឧមត្តមសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្មួយៗថា គោលដៅនៃការសិក្សាមិនគួរឈប់ត្រឹមការទទួលបានសញ្ញាបត្រ ឬការងារនោះទេ ប៉ុន្តែត្រូវបន្តអភិវឌ្ឍន៍ខ្លួនឱ្យទៅកាន់មុខតំណែងខ្ពស់ និងទទួលប្រាក់ខែកាន់តែប្រសើរ។ ហេតុនេះ ក្មួយៗត្រូវបន្តរៀននៅក្នុងពិភពការងារ ពិភពសង្គម និងពិភពបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងរួមចំណែកសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមពីនេះក៏ត្រូវពង្រឹងជំនាញទន់ ដូចជាការធ្វើការជាក្រុម ការប្រាស្រ័យទាក់ទង ការសម្របសម្រួល និងការគ្រប់គ្រង ព្រមទាំងចេះអង្កេត រៀនសូត្រ និងកែច្នៃបទពិសោធពីអ្នកដឹកនាំ និងអ្នករួមការងារ ដើម្បីបង្កើនសមត្ថភាព និងទទួលបានជោគជ័យបន្តទៀត។

ឯកឧត្តម ហេង សួរ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងជំរុញការអនុវត្តកម្មវិធី TVET ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លើសពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ ក៏ត្រូវបន្តពង្រឹងគុណភាពសិក្សាដោយធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការកម្លាំងពលកម្មជំនាញ និងពង្រីកភាពជាដៃគូជាមួយវិស័យឯកជនដែលក៏នឹងប្រែក្លាយវិទ្យាស្ថាននេះទៅជាកន្លែងធ្វើទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធជោគជ័យផងដែរ។

លោក អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវមានប្រសាសន៍ថា វិទ្យាស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញនិងការងារជាក់ស្តែងដល់យុវជនដែលជួយបំពេញតម្រូវការកម្លាំងពលកម្មក្នុងខេត្ត លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយចំណាកស្រុក ខណៈដែលចំនួនរោងចក្រសហគ្រាសកំពុងកើនឡើង។

លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវបានប្តេជ្ញាបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ពង្រីកភាពជាដៃគូ និងការចុះឈ្មោះចូលរៀនគ្រប់កម្រិត ព្រមទាំងអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យស្របនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្មដែលកំពុងវិវត្ត៕

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ...
01/08/2026

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរទិវាបុណ្...
31/07/2026

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធស្វ៊ីស (National Day of the Swiss Confederation) ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ល្ងាចថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព​ចំនួន ២៥៥...
31/07/2026

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព​ចំនួន ២៥៥នាក់ ក្នុងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិកមកពីបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ឆ្នាំង។

វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ២៥៥នាក់ មកពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់តួអង្គពាក់ព័ន្ធឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ចំណេះដឹងនេះនឹងជួយឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ប្រតិភូបុគ្គលិក និងសហជីព កាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវអនុលោមភាពតាមច្បាប់ និងលើកកម្ពស់ផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។

ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ បានផ្ដោតលើប្រធានបទធំៗចំនួន ៣ រួមមាន លក្ខខណ្ឌទូទៅនៃការងារ ការអនុវត្តកិច្ចសន្យាការងារ និងយន្តការដោះស្រាយវិវាទការងារ ដែលសុទ្ធសឹងតែជាចំណេះដឹងគន្លឹះសម្រាប់សម្របសម្រួលទំនាក់ទំនងរវាងកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅបង្ការ និងកាត់បន្ថយវិវាទការងារដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់ការងារដល់ភាគីពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព៕

Address

អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
Phnom Penh
12156

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30

Alerts

Be the first to know and let us send you an email when ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ:

Shortcuts

Share