Pen Seab - ប៉ែន ស៊ាប

Pen Seab - ប៉ែន ស៊ាប Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pen Seab - ប៉ែន ស៊ាប, Government Official, Mean Chey, Phnom Penh.

06/08/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍អំឡុងពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក ដោយបញ្ជាក់ថា ឆ្នាំសិក្សាដំបូង ផ្តោតសំខាន់លើការបណ្តុះឥរិយាបថនៃការទទួលខុសត្រូវ វិន័យ និងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពចំពោះភារកិច្ចដែលបានប្រគល់ជូន ។

អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ
05/08/2026

អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ

04/08/2026

ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរក្នុងឆ្នាំ ១៩៧៣ ស្ថិតក្នុងបរិបទសង្គ្រាមស៊ីវិល (សម័យសាធារណរដ្ឋខ្មែរ)

03/08/2026

ខេត្តសៀមរាប ឆ្នាំ១៩៧១

03/08/2026
02/08/2026

ស្ថានីយ៍ប្រេងឥន្ធនៈ កម្ពុជា ជួបវិបត្តិខ្វះខាតប្រេងខ្លាំង នៅឆ្នាំ១៩៧៣

02/08/2026

សក្ខីកម្ម​របស់លោកតា ជុំ មី ដែល​បាន​​រស់រានមានជីវិត ពីមន្ទីរសន្តិសុខ ស-២១ ឬ គុកទួលស្លែង ។

អ្នកដែលធ្លាប់ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម​ ទើបយល់ច្បាស់ពី តម្លៃនៃសន្តិភាព មានសន្តិភាពទើបមានថ្ងៃនេះ ។ អរគុណ​សន្តិភាព​!

01/08/2026

នៅឆ្នាំ១៩៧១ ក្រុងកំពង់សោម (បច្ចុប្បន្នខេត្តព្រះសីហនុ) ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដោយសាររងផលប៉ះពាល់ពីសង្គ្រាមស៊ីវិល បន្ទាប់ពីរដ្ឋប្រហារធម្មនុញ្ញ ដែលទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងជាព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ។

+ប្រវត្តិនៃការប្តូរឈ្មោះ ទៅវិញ ទៅមក៖
-នៅក្នុងឆ្នាំ១៩៥៦ បង្កើត [ក្រុងកំពង់សោម] ស្ថិតនៅឃុំរាម ខណ្ឌព្រៃនប់ ស្រុកកំពត ខេត្តកំពត ដោយហ្លួងសុរាម្រឹត ។

-នៅឆ្នាំ១៩៥៩ ការប្ដូរឈ្មោះក្រុងកំពង់សោម ទៅជា [ក្រុងព្រះសីហនុ] ក្នុងរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្ដមសុរាម្រិត ។

-នៅឆ្នាំ១៩៧០ ក្រុងព្រះសីហនុ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា [ក្រុងកំពង់សោម] វិញ ក្រោយពីរដ្ឋប្រហារ លន់ នល់ ។

-នៅឆ្នាំ១៩៩៣ ក្រុងកំពង់សោម ត្រូវបានប្ដូរឈ្មោះទៅជា [ក្រុងព្រះសីហនុ] វិញ ក្រោយពីខ្មែរបានរួបរួមគ្នា ។

-នៅឆ្នាំ២០០៨ ក្រុងព្រះសីហនុ ត្រូវប្តូរមកជា [ខេត្តព្រះសីហនុ] ដោយបានកាត់ដីស្រុកកំពង់សីលា ចេញពីខេត្តកោះកុងមកខេត្តព្រះសីហនុ។

-នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើត «ក្រុងកំពង់សោម» ដែលជាដែនរដ្ឋបាលទី៦ នៃខេត្តព្រះសីហនុ ហើយក្រុងថ្មីនេះ កាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ ៕

31/07/2026

នាយករដ្ឋមន្ត្រី​ ឡុង បូរ៉េត​ បានបង្កើតគណៈរដ្ឋមន្ត្រីថ្មី ឆ្នាំ​១៩៧៤ ដើម្បីដឹកនាំ​ប្រទេស​ក្នុងសម័យសាធារណរដ្ឋខ្មែរ ។

លោក ឡុង បូរ៉េត គឺជានាយករដ្ឋមន្ត្រី​ចុងក្រោយនៃសម័យសាធារណរដ្ឋខ្មែរ (លោក​ត្រូវបាន​ខ្មែរក្រហម​ សម្លាប់យ៉ាងព្រៃផ្សៃ នៅពហុកីឡាដ្ឋានអូឡាំពិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥) ។

មុនស្លាប់ លោក ឡុង បូរ៉េត បានបដិសេធសំណើអាមេរិក ពុំព្រមចាកចេញពីទីក្រុងភ្នំពេញ ដោយសុខចិត្តរស់នៅក្នុងទីក្រុង បើទោះបីជាលោកបានដឹងរួចទៅហើយថា ឈ្មោះរបស់គាត់ស្ថិតនៅក្នុង «បញ្ជីខ្មៅ» ជនក្បត់ជាតិ ៧នាក់ ដែលត្រូវសម្លាប់ចោលក៏ដោយ ។

ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្...
31/07/2026

ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ

Address

Mean Chey
Phnom Penh
1200

Alerts

Be the first to know and let us send you an email when Pen Seab - ប៉ែន ស៊ាប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Pen Seab - ប៉ែន ស៊ាប:

Shortcuts

Share