ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ https://t.me/mptcgovkh

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល---រាជធានីភ្ន...
05/08/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល
---
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំ «សិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ក្រោមអធិបតីភាព ឯកឧត្តមគង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាង​ស្ថានប្រតិភូសហភាពអឺរ៉ុប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ សង្គមស៊ីវិល និងអ្នកជំនាញ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់នេះ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានលើកឡើងថា ទិន្នន័យជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថល ខណៈដែលទំនុកចិត្តជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សេវាឌីជីថល ការច្នៃប្រឌិត និងការវិនិយោគ។ ការការពារទិន្នន័យបុគ្គលមិនត្រឹមតែការពារសិទ្ធិឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងការកសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការសិក្សាបទពិសោធន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ទំនើប ដែលការពារទិន្នន័យបុគ្គល ពង្រឹងទំនុកចិត្តសាធារណៈ គាំទ្រនវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនា ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងច្បាប់ឱ្យមានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអនាគតឌីជីថលរបស់កម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកទស្សនៈមួយថា “ការអនុវត្តច្បាប់មិនចាប់ផ្តើមនៅថ្ងៃដែលច្បាប់ចូលជាធរមាននោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីដំណាក់កាលនៃការតាក់តែងច្បាប់ និងការត្រៀមខ្លួន។ ច្បាប់មួយអាចទទួលបានជោគជ័យ ល្គឹកណាមានការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធ”។​ ក្នុងន័យនេះ ការពិគ្រោះយោបល់កន្លងមក និងសិក្ខាសាលាផ្ទៀងផ្ទាត់នាពេលនេះ មិនមែនគ្រាន់តែជាដំណើរការតាក់តែងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូងនៃការអនុវត្តច្បាប់ផងដែរ។ តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ យើងបានរួមគ្នាកសាងការយល់ដឹង ពង្រឹងទំនុកចិត្ត និងត្រៀមខ្លួន ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះទទួលបានជោគជ័យ។ ឯកឧត្តមគង់ ផល្លៈបានបញ្ចប់ប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ «បញ្ញាសិប្បនិម្មិត (AI) អាចកំណត់អនាគតរបស់យើង ប៉ុន្តែការការពារទិន្នន័យបុគ្គល នឹងកំណត់ថា អនាគតនោះអាចទទួលបានទំនុកចិត្តដែរឬទេ»។

Ministry of Post and Telecommunications holds Validation Workshop on the Draft Law on Personal Data Protection
---
Phnom Penh, August 5, 2026 The Ministry of Post and Telecommunications (MPTC) organized a “Validation Workshop on the Draft Law on Personal Data Protection,” presided over by H.E. Kong Phallack, Secretary of State of the Ministry of Post and Telecommunications, and Ms. Cristina Novio Garcia, Programme Manager at the Delegation of the European Union. The workshop brought together representatives from government ministries and institutions, the private sector, development partners, educational institutions, civil society organizations, and experts to review, validate, and gather feedback on the draft law before it proceeds through the formal legislative process.

In his opening remarks, H.E. Kong Phallack stated that data is a strategic resource for digital transformation, while trust is the foundation for the use of digital services, innovation, and investment. Protecting personal data is not only essential for safeguarding the right to privacy but also serves as a cornerstone for the responsible development of artificial intelligence (AI) and the building of a sustainable digital economy. The Draft Law on Personal Data Protection has been developed through extensive consultations with stakeholders and studies of both national and international experiences. It aims to establish a modern legal framework that protects personal data, strengthens public trust, supports innovation, and enhances Cambodia’s competitiveness in the digital economy.

The Ministry of Post and Telecommunications calls on all stakeholders to continue providing constructive feedback to further improve the quality of the draft law and ensure its effective implementation for the benefit of citizens and Cambodia’s digital future. On this occasion, H.E. Kong Phallack shared his thoughts: “The implementation of a law does not begin on the day it enters into force. It begins during the drafting process and through preparation. A law can only succeed when it enjoys the participation and support of all stakeholders.” In this spirit, the consultations conducted to date and the current validation workshop are not merely part of the legislative drafting process but also represent the first step toward the law’s implementation. Through the active participation of all stakeholders, we have collectively built understanding, strengthened trust, and prepared for the successful implementation of this law. H.E. Kong Phallack concluded his remarks by emphasizing:“Artificial intelligence (AI) may shape our future, but the protection of personal data will determine whether that future is worthy of trust.”


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “ចរន្តទិន្នន័យ  (អ. Data Traffic  បារ. Trafic de données)” សំដៅដល់ ចំនួននៃទិន្នន័យដែលចល័តឆ្លងកាត់បណ្តាញកុំព្យូទ័រ...
05/08/2026

💡ពាក្យ “ចរន្តទិន្នន័យ (អ. Data Traffic បារ. Trafic de données)” សំដៅដល់ ចំនួននៃទិន្នន័យដែលចល័តឆ្លងកាត់បណ្តាញកុំព្យូទ័រនៅក្នុងរយៈពេលកំណត់ណាមួយហើយត្រូវបានបំបែកទៅជាកញ្ចប់ទិន្នន័យនិងបញ្ជូននៅលើបណ្តាញមុនការរៀបចំផ្គុំទិន្នន័យឡើងវិញដោយឧបករណ៍ទទួលឬកុំព្យូទ័រ។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

05/08/2026
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើស...
04/08/2026

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

03/08/2026

🎓 សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៦០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧
---
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្ដល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៧ ដូចខាងក្រោម៖

សូមចុចអានសេចក្តីជូនដំណឹង៖ https://go.gov.kh/mptc/cdh1s6

🎁 អត្ថប្រយោជន៍
✅ អាហារូបករណ៍ថ្លៃសិក្សា ១០០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ
✅ កុំព្យូទ័រយួរដៃ ១ គ្រឿង
✅ ឱកាសការងារល្អក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស
✅ ការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការសិក្សារហូតដល់បញ្ចប់

🗓 កាលបរិច្ឆេទទទួលពាក្យ
១. CADT, ITC, RUPP, NUM, Paragon និង UC
• ចុះឈ្មោះតាម: https://cadt.edu.kh/scholarship/
• ផុតកំណត់៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

២. AUPP
• ចុះឈ្មោះដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP
• ផុតកំណត់៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យប្រឡងប្រជែង ដើម្បីទទួលបានឱកាសសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

💡ពាក្យ “គោចរ  (អ. Roaming  បារ. PItinérance)” សំដៅដល់សេវាទូរគមនាគមន៍ចល័តដែលត្រូវភ្ជាប់ទូរសព្ទចល័តនៃប្រព័ន្ធក្នុងស្រុកមុន...
03/08/2026

💡ពាក្យ “គោចរ (អ. Roaming បារ. PItinérance)” សំដៅដល់សេវាទូរគមនាគមន៍ចល័តដែលត្រូវភ្ជាប់ទូរសព្ទចល័តនៃប្រព័ន្ធក្នុងស្រុកមុនពេលប្រើប្រាស់នៅក្រៅប្រទេសដែលមានដៃគូផ្គត់ផ្គង់សេវាជាមួយប្រតិបត្តិករទូរសព្ទចល័តនៃប្រទេសសាមី។

📚 ស្វែងយល់ពីបច្ចេកសព្ទឌីជីថល បង្កើនចំណេះដឹង ដេីម្បីក្លាយជាពលរដ្ឋឌីជីថលប្រកបដោយសមត្ថភាព។

👉​ ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទឌីជីថល ភាគ១​ ដែល​អាចទាញយកតាមរយៈតំណភ្ជាប់ : https://mptc.gov.kh/lexicon


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី...
01/08/2026

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីទទួលការងារផ្កាយរណប និងលំហអាកាស នៃ ក.ប.ទ. ចំនួន ៣០រូប និង បេក្ខភាពជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស ចំនួន ៤៨រូប ដែលនឹងទៅបន្តការសិក្សានៅប្រទេសចិន ឥណ្ឌា និងបារាំង។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ក...
01/08/2026

ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ នៃប្រទេសឥណ្ឌា
—-
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញផលិតផលអេឡិចត្រូនិក និងកម្មវិធីកុំព្យូទ័រ (Electronics and Computer Software Export Promotion Council - ESC) នៃប្រទេសឥណ្ឌា​ នៅទីស្តីការ ក.ប.ទ.។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាក្នុងវិស័យឌីជីថល ដែលក្នុងនោះភាគីកម្ពុជាបានលើកឡើងអំពីទិសដៅការងាររបស់ក្រសួងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមជាច្រើន ជាពិសេសសួនឌីជីថល (Digital Park) និង ថ្នាល verify.gov.kh ព្រមទាំងបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌាពិនិត្យលទ្ធភាពចូលរួមវិនិយោគនៅក្នុងសួនឌីជីថលនេះ។ បន្ថែមលេីពីនេះ កម្ពុជាក៏បានបង្ហាញពីអត្ថប្រយោជន៍ verify.gov.kh និងស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពសហប្រតិបត្តិការលើថ្នាល Verify នេះផងដែរ។

តាមរយៈជំនួបនេះភាគីឥណ្ឌាបាន៖ (១). ណែនាំអំពីគណៈប្រតិភូបច្ចេកវិទ្យាឥណ្ឌា, (២). ទិដ្ឋភាពទូទៅនៃចំណុចខ្លាំងរបស់ប្រទេសឥណ្ឌាក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន(IT) ,(៣). ការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យបរិវត្តកម្មឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក (e-Governance) បញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល បច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) ទីក្រុងឆ្លាតវៃ (Smart City) និងគ្រឿងបន្លាស់អេឡិចត្រូនិក,(៤). ការកំណត់វិស័យដែលមានសក្តានុពល សម្រាប់កិច្ចសហ-ប្រតិបត្តិការធុរកិច្ច,(៥). ការពិភាក្សាអំពីកិច្ចសហការនាពេលអនាគត ភាពជាដៃគូបច្ចេកវិទ្យា និងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ ដូចជា INDIASOFT 2027។

ជាទីបញ្ចប់ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ឥណ្ឌាមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

សេចក្តីជូនដំណឹងបន្ទាន់ ស្តីពី ហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម---ក្រសួងប្រៃសណីយ៍និងទូរគមនាគ...
01/08/2026

សេចក្តីជូនដំណឹងបន្ទាន់ ស្តីពី ហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។ នាពេលបច្ចុប្បន្ន ក.ប.ទ. សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។

ការចុចបើកឬដំណើរការ (Run) តំណភ្ជាប់ (Link) ឬឯកសារទាំងនោះអាចបណ្ដាលឱ្យ៖ មេរោគ (Malware) នោះត្រូវបានដំឡើងលើទូរសព្ទឬកុំព្យូទ័រ, លួចយកគណនីធនាគារ ហ្វេសបុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗ និងអាចលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗ ហើយអាចបន្តប្រើប្រាស់គណនីរបស់អ្នកទៅបោកប្រាស់អ្នកដទៃជាបន្តបន្ទាប់។

ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖
- បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក និងពិនិត្យមើល Active Session ជាប្រចាំ (សូមពិនិត្យសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)
- ពិនិត្យឈ្មោះឯកសារ និងផ្នែកខាងចុង (Extension) ឱ្យបានច្បាស់ មុនពេលចុចបើក
- ផ្ទៀងផ្ទាត់ថាសារពិតជាត្រូវបានផ្ញើដោយអ្នកផ្ញើ មុនពេលចុចលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់
- ប្រសិនបើមានការសង្ស័យ សូមលុបសារ និងឯកសារភ្ជាប់នោះ ហើយទាក់ទងទៅម្ចាស់គណនីតាមទូរសព្ទ ឬមធ្យោបាយផ្សេង ដើម្បីជូនដំណឹងថាគណនី Telegram របស់ពួកគេអាចត្រូវបានលួចចូល
- ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ប្រសិនបើលោកអ្នកបានចុចលើតំណភ្ជាប់ (Link) ឬឯកសារដែលគួរឱ្យសង្ស័យ សូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖
- កុំបញ្ចូលព័ត៌មានសម្ងាត់ណាមួយ
- ធ្វើការផ្ដាច់ឧបករណ៍របស់លោកអ្នកចេញពីអ៊ីនធឺណិតភ្លាម
- ពិនិត្យមើល Active Session និងលុបចោល (Terminate) Session ដែលមិនស្គាល់ (សូមពិនិត្យមើលសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)
- បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក (ប្រសិនបើមិនទាន់មាន)
- លុបតំណភ្ជាប់ (Link) ឬឯកសារចេញពីទូរសព្ទ ឬកុំព្យូទ័រ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើតំណភ្ជាប់ (Link) ឬឯកសារដែលទទួលបាននៅក្នុងតេលេក្រាម។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប---រាជធានី...
31/07/2026

ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេសចំនួន ១២០រូប
---
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក.ប.ទ. បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន១២០រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន ប្រទេសហុងគ្រី សាធារណរដ្ឋឆែក សហភាពអឺរ៉ុប ប្រទេសកូរ៉េ និងប្រទេសបារាំង ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងបន្តការសិក្សានៅក្រៅប្រទេសឱ្យខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធល្អៗ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។


*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

Address

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
120210

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Alerts

Be the first to know and let us send you an email when ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications:

Shortcuts

Share