Veasna Iv

Directions Website

Veasna Iv អគ្គនាយករង​ និង​ជា​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​និង​ផ្សព្វផ្សាយ​អប់រំ​- Deputy Director General​ and Spokesperson of DTM

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១១ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្ន...
07/10/2026

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១១

ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅទីជិត ទីឆ្ងាយ សូមប្រកបដោយសុខសុវត្ថិភាព និងសូមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អញ្ជើញចូលរួមពិធីបុណ្យសព ឪពុកបង្កើត លោកស្រីវរសេនីយ៍ទោ សុខ...
06/10/2026

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អញ្ជើញចូលរួមពិធីបុណ្យសព ឪពុកបង្កើត លោកស្រីវរសេនីយ៍ទោ សុខា សុធានី

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យសព ឪពុកបង្កើតរបស់ លោកស្រីវរសេនីយ៍ទោ សុខា សុធានី អនុប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ថិតនៅបុរីកាំកូរស៊ីធី ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឧបាសក ចាប សុខា បានទទួលមរណភាព នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។

សូមជម្រាបជូនថា តាមសារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ផ្ញើជូន លោកស្រីវរសេនីយ៍ទោ សុខា សុធានី អនុប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ថា មរណភាពរបស់ ឧបាសក ចាប សុខា គឺជាការបាត់បង់ដ៏ធំធេងនូវឪពុក ឪពុកក្មេក ជីតា ប្រកបដោយ ព្រហ្មវិហារធម៌ សង្គហធម៌ និងជាទីគោរពស្រលាញ់ស្មើជីវិតនៃកូន កូនប្រសារ និងចៅៗ ដែលកន្លងមក ឧបាសក ចាប សុខា តែងតែខិតខំយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ចិញ្ចឹមបីបាច់ថែរក្សា ទំនុកបម្រុង និងអប់រំទូន្មាន កូនចៅឱ្យទទួលបានចំណេះដឹងជ្រៅជ្រះ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់បម្រើជាតិ និងមាតុភូមិ៕

រសៀលថ្ងៃអង្គារ ទី០៦ ខែតុលាឆ្នាំ២០២៦៖ ចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ និងផែ...
06/10/2026

រសៀលថ្ងៃអង្គារ ទី០៦ ខែតុលាឆ្នាំ២០២៦៖ ចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវឌីជីថលក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។



សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១០ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ...
06/10/2026

សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ វេនទី១០

ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ សូមគោរពជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅទីជិត ទីឆ្ងាយ សូមប្រកបដោយសុខសុវត្ថិភាព និងសូមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕

05/10/2026

គូស្នេហ៍តាម Facebook ឬជាជនឆបោក?

កុំជឿលើរូបភាព ឬសម្តីផ្អែមល្ហែមតាមអ៊ីនធឺណិតលឿនពេក!
AI អាចបង្កើតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយបានយ៉ាងងាយស្រួល។ ពេលណាដែលគេចាប់ផ្តើម "សុំឲ្យផ្ញើលុយ" នោះគឺជាសញ្ញានៃការឆបោកហើយ

សូមទស្សនាវីដេអូឃ្លីបអប់រំពីមន្ត្រីនគរបាល ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់ពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យុទ្ធនាការ ពីក្រោយការពិត Episodeទី8

រសៀលថ្ងៃចន្ទ ទី០៥ ខែតុលាឆ្នាំ២០២៦៖ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងកំណត់ផែនការការងារបន្ទាប់របស់ក្រសួង ស្ថាប័ន ...
05/10/2026

រសៀលថ្ងៃចន្ទ ទី០៥ ខែតុលាឆ្នាំ២០២៦៖ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងកំណត់ផែនការការងារបន្ទាប់របស់ក្រសួង ស្ថាប័ន លើការងារបញ្ចូលសេវាអាទិភាពពាក់ព័ន្ធនឹង MSMEs ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ESB តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។

05/10/2026

ខ្លី​ខ្លឹម​! អរគុណ​ដែល​ចូលរួម​បង្កើត​មាតិកា​ល្អ​ៗ​បែប​នេះ​ credit to Sovann Rithy

05/10/2026

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៦ កើតឡើង ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៧នាក់

05/10/2026

ព្រឹត្តិការណ៍ថ្មីៗ MOI-TV (ពេលល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦)

១- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ

២- អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់ចំនួន ៤៩៤នាក់ មាន ២៨សញ្ជាតិ ចេញពីប្រទេស ក្នុងរយៈពេល ១០ថ្ងៃ

៣- យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ខែកញ្ញា នៅទូទាំងប្រទេស មានករណីអគ្គិភ័យកើតឡើងចំនួន ៤៦ករណី និងបណ្ដាលឱ្យមានការខូចខាត និងប៉ះពាល់ជាច្រើន

05/10/2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ និងដោះស្រាយវិវាទដោយសន្តិវិធី

Address

Phnom Penh
120101

Alerts

Be the first to know and let us send you an email when Veasna Iv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share