30/07/2026
កិច្ចប្រជុំអន្តរស្ថាប័ន ស្តីពីការពិនិត្យលក្ខណៈបច្ចេកទេស និងអន្តរប្រតិបត្តិការប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម
=======
រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ.) បានសម្របសម្រួលកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើការគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម តាមរយៈការធ្វើអន្តរប្រតិបត្តិការលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល, ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃ អ.ក.គ. និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប., ឯកឧត្តមអគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.), តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), និងតំណាងក្រសួងផែនការ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើទិសដៅសំខាន់ៗ ចំនួន ២ ដូចខាងក្រោម៖
១. ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលផល៖ ភាគីពាក់ព័ន្ធបានឯកភាពលើការបញ្ជូនទិន្នន័យជីវមាត្រ មកកាន់មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលជាមូលដ្ឋានទិន្នន័យរួមបម្រើឱ្យការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលផល សំដៅគាំទ្រដល់ការបញ្ជាក់ចំណាយរបស់ ទ.ជ.ប. ឱ្យកាន់តែមានប្រសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន, និង
២. ការចែករំលែកទិន្នន័យដើម្បីគាំទ្រការអនុវត្តភារកិច្ចរបស់ស្ថាប័ន៖ ដើម្បីគាំទ្រដល់ការអនុវត្តភារកិច្ចឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព ក្រុមការងារកម្រិតបច្ចេកទេសនឹងសិក្សាលម្អិត ដោយរៀបចំទស្សនាទាន និងបញ្ជីប្រភេទទិន្នន័យពាក់ព័ន្ធ មុននឹងបន្តនីតិវិធីស្នើសុំចែករំលែកជាផ្លូវការ។
Inter-Institutional Meeting to Review and Discuss the Implementation of the Sub-Decree on Payment Certification in the Social Protection System
=======
Phnom Penh, July 29, 2026
The General Secretariat for the National Social Protection Council (GS-NSPC) facilitated an inter-institutional meeting to review and discuss technical specifications and digital interoperability in support of the implementation of the Sub-Decree on Payment Certification in the Social Protection System through the Cambodia Digital Social Protection Platform (DSPP). The meeting was attended by H.E. Moeung Vannarom, Under Secretary of State of the Ministry of Health; H.E. YOK Samdy, Deputy Secretary-General of the GS-NSPC and Head of the DigitalSP Secretariat; H.E. Director General of the National Payment Certification Agency (NPCA); representatives from the National Social Security Fund (NSSF); and representatives from the Ministry of Planning. As a result, the meeting agreed on two key directions as follows:
1. Beneficiary Identity Verification: The relevant stakeholders agreed to transfer biometric data to the Social Protection Registry, which serves as a unified source for beneficiary identity verification, aimed at supporting NPCA’s payment certification process more effectively and in compliance with applicable legal regulations.
2. Data Sharing to Support Institutional Mandates: To support the smooth and effective ex*****on of institutional mandates, technical working groups will conduct a detailed study to prepare a concept note and a list of relevant data types before proceeding with official data-sharing request procedures.