អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit

  • Home
  • Cambodia
  • Phnom Penh
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit
(4)

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦................................
07/08/2026

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦.............................

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិជ្រាបអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលកំពុងធ្វើយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារការបំពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីកងយោធាថៃ៖

គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់តាំងពីការវាយប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការតវ៉ានេះគឺធ្វើឡើងចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់អន្តរជាតិ។

រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

ចំណុចនេះក៏ត្រូវបានលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកមកបញ្ជាក់កាលពីថ្ងៃទី៣១ ខែកក្កដា ដោយសង្កត់ធ្ងន់ថា ស្របតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយជម្លោះប្រដាប់អាវុធមានសិទ្ធិអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន។ លោកបានសម្តែងអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងពេលបានឃើញជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ក្នុងចំណោម ៦៥ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ ទោះបីជាមានបទឈប់បាញ់រយៈពេល៧ខែហើយក៏ដោយ។កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត ដោយងាកមកបន្តដោះស្រាយបញ្ហាព្រំដែនដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាយល់ឃើញថា មានតែដំណោះស្រាយតាមយន្តការទាំងនេះទេ ដែលសមស្របបំផុតសម្រាប់ការកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសការអនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការចង់បានរបស់សហគមន៍អន្តរជាតិ៕

សូមអរគុណ!

07/08/2026

សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

07/08/2026

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

06/08/2026

ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ គឺជាការផ្តល់ជូនថ្មីមួយទៀតបន្ថែមពីលើការផ្តល់ជូនជាច្រើនដែលរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានធ្វើរួចហើយសម្រាប់គ្រួសារវីរយុទ្ធជនជួរមុខ គ្រួសារវីរយុទ្ធជនពលី អតីតយុទ្ធជន ក៏ដូចជាជនភៀសសឹក។.....................

ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

06/08/2026

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាព និងត្រូវមានចំណេះជំនាញពិតប្រាកដក្នុងជីវិតប្រកបដោយវិន័យ និងការទទួលខុសត្រូវ និងនវានុវត្តន៍។ ការរៀនសូត្រមិនមែនត្រឹមតែដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាព បំណិនជីវិត និងឥរិយាបថទន់ភ្លន់ បត់បែន និងចេះដោះស្រាយបញ្ហាចំពោះមុខ។.....................

ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

សម្ដេចធិបតី​៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដ...
06/08/2026

សម្ដេចធិបតី​៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនោះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំង ៤ ០០១ អង្គ/នាក់ ព្រមទាំងក្រុមគ្រួសារ, សាស្ត្រាចារ្យ, គណៈគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលខិតខំប្រឹងប្រែងរួមគ្នា និងបានបង្កលក្ខណៈឱ្យនិស្សិតសម្រេចបានជោគជ័យ។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ឱ្យបន្តពង្រឹងគុណភាពអប់រំ, ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស លើវិស័យសេដ្ឋកិច្ច, នីតិសាស្រ្ត, យុត្តិធម៌ និងរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាព, សីលធម៌ និងស្មារតីស្នេហាជាតិ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជំរុញឱ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពឌីជីថល និងវិធីសាស្ត្របង្រៀនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំ និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ » ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា ។ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និងជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និងបច្ចេកវិទ្យាឌីជីថលតាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ; និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ, និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំទៅដល់មូលដ្ឋាន និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានគុណវុឌ្ឍិសមស្រប ព្រមទាំងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែងឱ្យសោះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង ដោយសម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មេរៀននៃឥរិយាបថល្អ ការបង្កើតគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងជីវិត ជាអ្វីដែលមិនអាចបំភ្លេចបាន ខណៈបទបញ្ជាផ្ទៃក្នុង និងទម្ងន់នៃការសិក្សានៅសាលា គឺជួយបណ្ដុះបណ្ដាលមនុស្សឱ្យចេះឆ្លងកាត់ការងារលំបាក និងចៀសវាងការដើរតាមផ្លូវកាត់។ សម្ដេចធិបតីបន្តថា ផលិតភាព (Productivity) កើតចេញពី «គុណភាព + បំណិន + ឥរិយាបថ» រួមផ្សំជាមួយនឹងឆន្ទៈ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដា ដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់។ ចំពោះផ្នែកបច្ចេកវិទ្យា, គោលដៅចុងក្រោយគឺការប្រើប្រាស់ក្នុងកម្រិតសមស្របមួយដើម្បីបង្កើនសមត្ថភាព ដោយនៅតែរក្សាបាននូវបំណិនមូលដ្ឋាន ពោលគឺសិស្ស-និស្សិតមិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក រហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ប៉ុន្តែត្រូវមានសមត្ថភាពម្ចាស់ការក្នុងការគ្រប់គ្រង និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ, សម្ដេចធិបតីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យពឹងផ្អែកលើខ្លួនឯង និងប្រែក្លាយសញ្ញាបត្រដែលទទួលបានឱ្យទៅជាសញ្ញាឃើញ នៃសមត្ថភាពពិតប្រាកដ តាមរយៈការខិតខំស្រាវជ្រាវ និងរៀនសូត្រពេញមួយជីវិត។ សម្ដេចធិបតីបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗជ័យលាភីនឹងយកចំណេះដឹង,ជំនាញ និងបំណិនទាំងនេះ ទៅបម្រើការងារក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន ឬអង្គការនានា ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ បន្ថែមលើនេះ, ជ័យលាភីទាំងអស់ត្រូវខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ, មន្ត្រីល្អ និងបុគ្គលិកល្អ ដែលមានមនសិការវិជ្ជាជីវៈ, សីលធម៌ និងស្មារតីដាក់ខ្លួនបម្រើប្រជាជនដោយស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦........................ថ្ងៃនេះ អ្ន...
06/08/2026

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦........................

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ យុវជន ជនភៀសសឹក និងចំពោះវីរយុទ្ធជនជួរមុខដ៏អង់អាចក្លាហាន៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាព និងត្រូវមានចំណេះជំនាញពិតប្រាកដក្នុងជីវិតប្រកបដោយវិន័យ និងការទទួលខុសត្រូវ និងនវានុវត្តន៍។ សម្តេចសង្កត់ធ្ងន់ថា ការរៀនសូត្រមិនមែនត្រឹមតែដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាព បំណិនជីវិត និងឥរិយាបថទន់ភ្លន់ បត់បែន និងចេះដោះស្រាយបញ្ហាចំពោះមុខ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ។

អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺដើម្បីតម្រង់ទិសយុវជនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តល់អាទិភាពសំខាន់ដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយក្នុងជីវិត មានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពមាំមួន និងមានស្មារតីនិងមនសិការស្នេហាជាតិពិតប្រាកដ។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានចែករម្លែកបទពិសោធផ្ទាល់ខ្លួនជាច្រើនដែលសម្តេចបានឆ្លងកាត់ដើម្បីជាជំនួយស្មារតីសម្រាប់យុវជនជំនាន់ក្រោយយកទៅប្រើប្រាស់ដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង សមត្ថភាព បំណិន និងឥរិយាបថសមស្របក្នុងយុគសម័យបច្ចេកវិទ្យា។

ទី២. យោងតាមប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានសម្រេច៖

-ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរងពិន័យស្មើនឹង ១០០ ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ចំពោះដីកាអម ឬដីកាបញ្ជូនហួសរយៈពេល ៣ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។

-អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណីអចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។

-អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទសាងសង់។

-លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពីអង្គភាពសាមី។

សូមបញ្ជាក់ជូនថា ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ គឺជាការផ្តល់ជូនថ្មីមួយទៀតបន្ថែមពីលើការផ្តល់ជូនជាច្រើនដែលរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានធ្វើរួចហើយសម្រាប់គ្រួសារវីរយុទ្ធជនជួរមុខ គ្រួសារវីរយុទ្ធជនពលី អតីតយុទ្ធជន ក៏ដូចជាជនភៀសសឹក។ ជាក់ស្តែង ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលី និងគោលនយោបាយផ្សេងទៀតដែលមានផលប្រយោជន៍សម្រាប់វីរយុទ្ធជនដ៏អង់អាចក្លាហានដើម្បីជាការដឹងគុណចំពោះវីរភាពនិងការលះបង់របស់ពួកគេដើម្បីជាតិ មាតុភូមិ និងប្រជាជាន។

សម្រាប់ប្រជាពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការស្តាជីវភាពរបស់ពួកគេឡើងវិញ ដោយយកចិត្តទុកដាក់ទាំងលើសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព។ ចំពោះពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងពីកងកម្លាំងយោធាថៃ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារសិទ្ធិរបស់ពួកគេស្របតាមច្បាប់អន្តរជាតិសំដៅធ្វើយ៉ាងណាឱ្យជនភៀសសឹកទាំងអស់បានវិលត្រឡប់ទៅផ្ទះវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕

សូមអរគុណ!

06/08/2026

សេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #ប៉ែនបូណា #សន្តិភាពនៅកម្ពុជា

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤...
06/08/2026

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤.០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុបជាង ៧ម៉ឺន៤ពាន់នាក់ ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ផងដែរ។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។

សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កាដ៏មានតម្លៃ ដែលកើតចេញពីការយកចិត្តទុកដាក់ និងការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពឧត្តមសិក្សា។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ ការពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ សីហា ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

06/08/2026

ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

Address

Phnom Penh
1200

Alerts

Be the first to know and let us send you an email when អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share