អគ្គនាយកដ្ឋានយុវជន Directorate General of Youth

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានយុវជន Directorate General of Youth

អគ្គនាយកដ្ឋានយុវជន Directorate General of Youth Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អគ្គនាយកដ្ឋានយុវជន Directorate General of Youth, Government Organization, Administration Building (4 Floor), Ministry of Education, Youth and Sport, Street 380 BKK1, Phnom Penh.

Manage, Coordinate and Develops the youth sub-sector within the framework of Ministry of Education, Youth and Sport of Cambodia.

- Telegram Channel៖ https://t.me/dgynews

យុវជនកម្ពុជាចំនួន ៤រូប ត្រូវបានជ្រើសរើសជាប្រតិភូយុវជនតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន ឆ្នាំ២...
01/08/2026

យុវជនកម្ពុជាចំនួន ៤រូប ត្រូវបានជ្រើសរើសជាប្រតិភូយុវជនតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន ឆ្នាំ២០២៦

យុវជនកម្ពុជាចំនួន ៤រូប ត្រូវបានជ្រើសរើសជាប្រតិភូយុវជនតំណាងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម កិច្ចប្រជុំកំពូលយុវជនអាស៊ាន ស្តីពីភាពធន់នឹងឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដោយមានការទទួលខុសត្រូវ (ASEAN Youth Summit on Digital Resilience and Responsible Use of New Technologies) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំកំពូលយុវជនអាស៊ាន ឆ្នាំ២០២៦ មានគោលបំណង៖
⁃ ពង្រឹងភាពធន់នឹងឌីជីថលរបស់យុវជនអាស៊ាន តាមរយៈការលើកកម្ពស់ចំណេះដឹងឌីជីថលបែបវិភាគ សុវត្ថិភាពអនឡាញ និងការចូលរួមជាពលរដ្ឋក្នុងបរិយាកាសឌីជីថល។
⁃ លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន ក្នុងការគាំទ្រការគ្រប់គ្រងឌីជីថលប្រកបដោយសីលធម៌ ការការពារសិទ្ធិទិន្នន័យ និងការទទួលខុសត្រូវសង្គម។
⁃ ជំរុញកិច្ចសន្ទនាក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយវិសមភាពឌីជីថល ភាពងាយរងគ្រោះតាមអ៊ីនធឺណិត និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។
⁃ បង្កើតការប្តេជ្ញាចិត្ត និងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារយុវជនក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងផ្តល់អំណាចដល់ពួកគេឱ្យក្លាយជាអ្នកច្នៃប្រឌិត អ្នកដឹកនាំ និងអ្នកបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ និងតំបន់អាស៊ាន។

ការចូលរួមរបស់ប្រតិភូយុវជនកម្ពុជាក្នុងវេទិកាថ្នាក់តំបន់នេះ នឹងរួមចំណែកលើកកម្ពស់សមត្ថភាព ភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយយុវជនអាស៊ាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងអនាគតឌីជីថលប្រកបដោយបរិយាបន្ន សុវត្ថិភាព និងចីរភាពសម្រាប់តំបន់អាស៊ាន។

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន
https://linktr.ee/dgy.moeys.gov.kh

31/07/2026
31/07/2026
ពិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តជាតិសម្រាប់យុវជន ឆ្នាំ២០២៦នាព្រឹកថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានអប់រំយុវជននិងកុមារ បា...
31/07/2026

ពិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តជាតិសម្រាប់យុវជន ឆ្នាំ២០២៦

នាព្រឹកថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានអប់រំយុវជននិងកុមារ បានរៀបចំពិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា - Different Contexts, Common Aspirations» ក្រោមអធិបតីភាពឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុវជនគឺជាប្រភពនៃគំនិតថ្មី ថាមពល និងក្តីសង្ឃឹម។ យុវជនមិនមែនត្រឹមតែជាមេដឹកនាំថ្ងៃស្អែកប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការកសាងថ្ងៃនេះផងដែរ។ ការវិនិយោគលើយុវជន គឺជាការវិនិយោគលើសន្តិភាព វិបុលភាព និងអនាគតប្រកបដោយចីរភាព។ ការអភិវឌ្ឍយុវជនឱ្យមានសមត្ថភាព ចំណេះដឹង គុណធម៌ និងស្មារតីទទួលខុសត្រូវ គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ដើម្បីប្រែក្លាយ «ក្ដីប្រាថ្នារួម» ទៅជា «សកម្មភាពរួម» យុវជនត្រូវប្រកាន់ខ្ជាប់អាទិភាពសំខាន់ៗចំនួន ៥ រួមមាន៖
១. យុវជនជាពលរដ្ឋដែលមានគុណធម៌ និងការទទួលខុសត្រូវ
២. យុវជនជាអ្នកសិក្សាពេញមួយជីវិត
៣. យុវជនជាអ្នកបង្កើតតម្លៃ និងនវានុវត្តន៍
៤. យុវជនជាអ្នកដឹកនាំការផ្លាស់ប្ដូរ
៥. យុវជនជាដៃគូក្នុងការអភិវឌ្ឍជាតិ។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ បានអំពាវនាវឱ្យយុវជនកម្ពុជាទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវគុណធម៌ វិន័យ និងការទទួលខុសត្រូវ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ពិធីអបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន ត្រូវបានរៀបចំឡើងក្នុងគោលបំណងគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគលើយុវជន, លើកកម្ពស់ការយល់ដឹងអំពីសក្តានុពលរបស់យុវជន, និងជំរុញការចូលរួមរបស់យុវជន ក្នុងនាមជាកម្លាំងជំរុញការអភិវឌ្ឍ និងការកសាងអនាគតប្រកបដោយចីរភាព។

ក្នុងឆ្នាំ២០២៦នេះ ការប្រារព្ធខួបលើកទី២៧ នៃទិវាអន្តរជាតិសម្រាប់យុវជន ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា រួមមាន៖
១. កិច្ចពិភាក្សាយុវជន លើប្រធានបទ “ថាមពលបៃតង៖ ការជំរុញអនាគតប្រកបដោយចីរភាពរបស់កម្ពុជា” និង ”អ្នកបង្កើតមាតិកា៖ ការជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម”។
២. ការប្រកួតគម្រោងផែនការសកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជា លើប្រធានបទ “សកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជាដើម្បីបង្កើនលទ្ធផលសិក្សា”។
៣. កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ វគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ត្រូវចេះប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាព។
៤. កម្មវិធីល្បែងកម្សាន្តប្តូររូបភាពប្រូហ្វាលហ្វេសប៊ុក ដើម្បីលើកកម្ពស់ការយល់ដឹងអំពី ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា។

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ | វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

-ថ្នាលឌីជីថល និងបណ្ដាញសង្គមយុវជន៖
https://linktr.ee/dgy.moeys.gov.kh

31/07/2026

វីដេអូផ្សាយឡើងវិញ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ (វគ្គផ្ដាច់ព្រ័ត្រ)

-​ទស្សនាវីដេអូ៖ https://youtu.be/czeu4bXUA1g

​ #កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ #វគ្គផ្ដាច់ព្រ័ត្រ

31/07/2026
31/07/2026

សិស្សសាលាប៊ែលធីអន្តរជាតិ ឈ្នះជ័យលាភីលេខ១ ខណៈសិស្សវិទ្យាល័យ ដំដែក ខេត្តសៀមរាប បានជ័យលាភីលេខ២ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ត្រូវចេះប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាទៅរកវិបុលភាព»។

លម្អិត៖https://kh.cc-times.com/posts/30078

30/07/2026
30/07/2026

Address

Administration Building (4 Floor), Ministry Of Education, Youth And Sport, Street 380 BKK1
Phnom Penh
121301

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Telephone

+855964642221

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានយុវជន Directorate General of Youth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានយុវជន Directorate General of Youth:

Shortcuts

Share