នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism

  • Home
  • Cambodia
  • Phnom Penh
  • នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism

នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមអម សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយគណៈប្រតិភូ CGCC និង GBA AllianceAcc...
07/08/2026

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមអម សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយគណៈប្រតិភូ CGCC និង GBA Alliance
Accompanying Samdech Thipadei Prime Minister in a Meeting with the CGCC and GBA Alliance Delegation

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេច បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

Phnom Penh: On the afternoon of Friday, August 7, 2026, His Excellency HUOT Hak, Minister of Tourism, had the honor of accompanying Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, during a courtesy call and working discussion with a delegation from the Chinese General Chamber of Commerce of Hong Kong (CGCC) and the Guangdong-Hong Kong-Macao Greater Bay Area Entrepreneurs Union (GBA Alliance). The delegation was led by Dr. Jonathan K.S. Choi, Chairman of Sunwah Group, President of CGCC, and Chairman of the GBA Alliance, at the Peace Palace.





សក្តានុពលទេសចរណ៍កម្ពុជាទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនអឺរ៉ុបរហូតទស្សនាវដ្តីទេសចរណ៍ល្បីៗ នៅអឺរ៉ុប (Wanderlust & Ge...
07/08/2026

សក្តានុពលទេសចរណ៍កម្ពុជាទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនអឺរ៉ុបរហូតទស្សនាវដ្តីទេសចរណ៍ល្បីៗ នៅអឺរ៉ុប (Wanderlust & Geo) ចុះផ្សាយពីប្រទេសកម្ពុជាក្នុងលេខពិសេសរបស់ខ្លួន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Nick Ray អ្នកជំនាញផ្នែកភាពយន្ត ជាសហម្ចាស់ក្រុមហ៊ុន Hanuman Films និងជាអ្នកឯកទេសទេសចរណ៍នៃគម្រោងធនាគារពិភពលោក (World Bank Tourism Specialist) ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Hanuman Films ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស លើកកម្ពស់រូបភាព និងកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងជជែកពីយុទ្ធសាស្ត្រទាក់ទាញផលិតករភាពយន្តអន្តរជាតិមកថតនៅកម្ពុជាបន្តទាញយកភាពល្បីល្បាញរបស់ខ្លូនក្នុងភាពយន្តហូលីវូតដ៏ល្បីTomb Raider ព្រមទាំងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងទស្សនាវដ្តី Wanderlust និង Geo ដែលជាលទ្ធផលជាក់ស្តែង និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

Cambodia's tourism potential has drawn immense interest from European citizens, to the extent that prominent European travel magazines (Wanderlust & Geo) have featured Cambodia in their special editions

His Excellency HUOT Hak, Minister of Tourism, held a working discussion and exchanged views with Mr. Nick Ray, a film expert, co-owns of Hanuman Films, and World Bank Tourism Specialist. The discussion focused on strengthening cooperation between the Ministry of Tourism and Hanuman Films to promote Cambodia's tourism potential in the European market, particularly the United Kingdom, elevate Cambodia's image and reputation globally, and discuss strategies to attract international filmmakers to shoot in Cambodia. This builds on the country's fame from the renowned Hollywood film Tomb Raider, as well as promotes Cambodia's reputation and tourism potential in Wanderlust and Geomagazines, a concrete and fruitful result of this excellent cooperation.

Phnom Penh, August 6, 2026.





07/08/2026

ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនគួររំលង!

ព្រឹត្តិការណ៍ «សមរាត្រីនៅប្រាសាទអង្គរវត្ត» (Equinox Angkor 2026) ជាមួយនឹងការជិះកង់កម្សាន្តក្នុងព្រៃអង្គរ នាព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ នៅលើទឹកដីអច្ឆរិយអង្គរ ខេត្តសៀមរាប។

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត...
06/08/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤.០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

H.E. HUOT Hak, Minister of Tourism, attended the graduation ceremony for 4,001 successful Bachelor’s and Master’s degree graduates, as well as the inauguration of a new six-storey academic, parking, and office building at the Royal University of Law and Economics (RULE), under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.

Phnom Penh, morning of 6 August 2026




សេចក្តីជូនដំណឹង ស្តីពីចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០២៦
05/08/2026

សេចក្តីជូនដំណឹង ស្តីពីចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០២៦




05/08/2026

រដ្ឋ និងវិស័យឯកជន បន្តជួបគ្នារិះរកវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឡើងវិញ

លម្អិត៖https://kh.cc-times.com/posts/30160

05/08/2026
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២...
05/08/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តសៀមរាប ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

H.E. HUOT Hak, Minister of Tourism, attended the Opening Ceremony of the 23rd ASEAN Cooperation on Civil Service Matters (ACCSM) Ministerial Meeting and the 8th ASEAN Plus Three Cooperation on Civil Service Matters (ACCSM+3) Ministerial Meeting, under the theme “Innovation for Better Public Service Delivery,” presided over by Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia.

Siem Reap Province, morning of 5 August 2026




រដ្ឋ-ឯកជន រួមកម្លាំង ដាក់ចេញវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឡើងវិ...
04/08/2026

រដ្ឋ-ឯកជន រួមកម្លាំង ដាក់ចេញវិធានការគន្លឹះបន្ទាន់ ដើម្បីស្តារទំនុកចិត្ត និងជំរុញកំណើនទេសចរអន្តរជាតិ មកទស្សនាកម្ពុជាឡើងវិញ ដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា!

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម ឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះសម្រាប់ស្តារ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងផ្នែកឯកជន, សភាពាណិជ្ជកម្មកម្ពុជា, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ និងទាន់សភាពការណ៍ ជាពិសេសក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលរងឥទ្ធិពលពីកត្តាប្រឈមជាច្រើន រួមមានព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភាពតានតឹង និងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យថ្លៃប្រេងឥន្ធនៈកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើរអន្តរជាតិ។

ស្ថិតក្នុងបរិបទប្រឈមខាងលើ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យឯកជន។ ជាមួយគ្នានេះ ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ។
អង្គប្រជុំ ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងភាគី រដ្ឋ ឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបាននូវលទ្ធផលការងារវិជ្ជមានគួរជាទីកត់សម្គាល់ ដោយវិធានការចំនួន២២ សម្រេចបានពេញលេញទាំងអស់ ដោយវិធានការដែលយើងទើបសម្រេចបានចុងក្រោយ មានចំនួន២វិធានការ៖ (១) ការអភិវឌ្ឍតំបន់ភ្នំគូលែនជាតំបន់ទេសចរណ៍ធម្មជាតិ , (២) ការអភិវឌ្ឍខ្សែក្រវាត់បៃតង ដោយ ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

ជាមួយគ្នានេះ, អង្គប្រជុំ ក៏បានពិនិត្យពិភាក្សាលើសំណូមពរទាំង១១របស់វិស័យឯកជន ដែលមានជាអាទិ៍៖ ការស្នើសុំលើកលែងទិដ្ឋាការសម្រាប់ទីផ្សារគោលដៅ, មូលនិធិអភិវឌ្ឍន៍ទេសចរណ៍ដើម្បីកសាងម៉ាកសញ្ញា និងជំរុញការផ្សព្វផ្សាយទេសចរណ៍ទៅក្រៅប្រទេស (Branding, marketing and promotion)ការតម្លើងកម្រិតព្រឹត្តិការណ៍ជាតិធំៗ ទៅកម្រិតអន្តរជាតិ និងការផ្សព្វផ្សាយឱ្យបានទូលទំលាយ, ការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុកឱ្យកាន់តែងាយស្រួលពីគោលដៅទេសចរណ៍១ ទៅ ១ ទៀត, ការបង្កបរិយាកាសអនុគ្រោះបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចក្នុងវិស័យទេសចរណ៍, ព្រមទាំងសំណូមពរផ្សេងៗទៀត។ ទន្ទឹមនេះ, កិច្ចពិភាក្សា ក៏បានផ្តោតលើសំណើក្នុងការជំរុញផ្លូវហោះហើរត្រង់ឱ្យបានច្រើនពីទីផ្សារគោលដៅសំខាន់ៗ ដែលទាមទារឱ្យមានការពិភាក្សាស៊ីជម្រៅរវាងទេសចរណ៍ អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ និង ផ្នែកឯកជន។

ជាលទ្ធផល អង្គប្រជុំបានស្នើដាក់ចេញនូវវិធានការចាំបាច់បន្ទាន់ និងវិធានការគន្លឹះជាក់លាក់ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម ដោយផ្តោតលើការស្តារកិត្តិនាម និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ, ពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ, ជំរុញការផ្សព្វផ្សាយទីផ្សារទេសចរណ៍ឱ្យកាន់តែសកម្ម, ទាក់ទាញ និងនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមករៀបចំនៅកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែផុលផុស។

ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

Public and Private Sectors Join Forces to Introduce Urgent Key Measures to Restore Confidence, Revive International Tourist Arrivals to Cambodia, and Strengthen the Resilience of Cambodia’s Tourism Sector!

Progress Review Meeting of the Tourism Working Group (Working Group “B”) under the Government-Private Sector Forum

H.E. HUOT Hak, Minister of Tourism, presided over the Progress Review Meeting of the Tourism Working Group (Working Group “B”) under the Government-Private Sector Forum, an important mechanism for strengthening the partnership between the Royal Government and the private sector. The meeting aimed to jointly review work progress, address challenges, respond to requests from the private sector, and identify key measures to restore and strengthen the resilience of Cambodia’s tourism sector.

This important meeting was attended by Oknha Luu Meng, Co-Chair of the Tourism Working Group (Working Group “B”); H.E. Excellencies representing relevant ministries and institutions; senior officials of the Ministry of Tourism; representatives of the private sector, the Cambodia Chamber of Commerce, tourism industry associations, tourism operators, as well as national and international distinguished guests, totaling approximately 150 participants.

Speaking at the meeting, H.E. Minister emphasized that the meeting was both important and timely, particularly as Cambodia’s tourism sector has faced a noticeable decline in international tourist arrivals during the first half of 2026. This situation has been influenced by several challenges, including negative publicity and technology-enabled scam crimes, issues along the Cambodia-Thailand border, as well as tensions and conflicts in the Middle East, which have contributed to higher fuel prices and affected international travel.

Against this challenging backdrop, H.E. Minister highlighted that the Royal Government of Cambodia has continuously introduced a series of intervention measures to support the private sector. At the same time, he stressed that strong public-private partnership is an indispensable force for transforming challenges into opportunities and restoring momentum in Cambodia’s tourism sector.

The meeting also acknowledged and highly appreciated the efforts of representatives from the public and private sectors and all relevant stakeholders, which have produced notable positive results. A total of 22 measures have now been fully implemented. The two most recently completed measures are:
(1) the development of the Phnom Kulen area as a nature-based tourism destination; and
(2) the development of a Green Belt, through the signing of a Memorandum of Understanding between the Ministry of Tourism and the Ministry of Agriculture, Forestry and Fisheries on cooperation to promote Green Belts in tourism areas and strengthen the efficiency of agricultural production value chains, signed on 1 August 2026.

The meeting also reviewed and discussed 11 requests from the private sector, including, among others: visa exemptions for priority target markets; the establishment of a tourism development fund to support destination branding, marketing and overseas tourism promotion; upgrading major national events to international-level events and expanding their promotion; improving domestic air connectivity between tourism destinations; creating a more favorable environment for investment and business activities in the tourism sector; and other related requests.

In parallel, discussions also focused on proposals to increase direct air connectivity from key target markets, which will require in-depth coordination and dialogue among the tourism sector, civil aviation authorities, airlines, and the private sector.

As an outcome of the meeting, participants proposed a set of urgent and concrete key measures that are practical and realistic, focusing on restoring Cambodia’s reputation and positive image on the international stage; strengthening confidence among international travelers; intensifying tourism marketing and promotional activities; attracting and bringing more major international events to Cambodia; and further stimulating domestic tourism movements.

Ministry of Tourism Headquarters, August 4, 2026




Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when នារីទេសចរណ៍កម្ពុជា - Cambodian Women of Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share